ចិន ៖ តាមប្រភពព័ត៌មាន CGTN បានឱ្យដឹងថា គណៈកម្មការសុខាភិបាលក្រុងប៉េកាំងបាននិយាយនៅថ្ងៃច័ន្ទនេះថា ទីក្រុងប៉េកាំង បានកត់ត្រានូវករណីឆ្លងមេរោគកូវីដ១៩ ដែលបានបញ្ជាក់ថ្មីៗចំនួន ៣៦ករណី និងករណីដែលគ្មានរោគសញ្ញាចំនួន ៦ករណី បន្ថែមទៀត កាលពីថ្ងៃអាទិត្យ។
ចំនួនករណីដែលត្រូវបានបញ្ជាក់នៅក្នុងរដ្ឋធានី របស់ប្រទេសចិនឥឡូវនេះ មានចំនួន ៤៩៩នាក់ ដែលក្នុងនោះមាន ៤១១នាក់ ដែលត្រូវបានគេព្យាបាលជាសះស្បើយ និង៩នាក់បានបាត់បង់ជីវិត។ នៅមានអ្នកជំងឺ៧៩នាក់ ដែលកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ និងមានករណីមានមានរោគសញ្ញា ៧ករណីទៀត ដែលស្ថិតក្រោមការធ្វើតេស្តខាងវេជ្ជសាស្ត្រ។
រហូតមកដល់ពេលនេះ យ៉ាងហោចណាស់មានស្រុកចំនួន៨ នៅទីក្រុងប៉េកាំង បានរាយការណ៍ពីករណីដែលបានរកឃើញថ្មី។ ទីក្រុងប៉េកាំង បានសម្រេចធ្វើតេស្តទៅលើប្រជាជនរបស់ខ្លួន បាន ៧៦,៤៩៩តេស្ត នៅកាលពីថ្ងៃទី១៤ ខែមិថុនានេះ (ម្សិលមិញ) ហើយរកឃើញអ្នកឈឺ ៥៩នាក់៕
គួរបញ្ជាក់ផងដែរថា នៅព្រឹកនេះ ប្រទេសចិនមានចំនួនករណីឆ្លងកូវីដ១៩សរុប ៨៣,១៨១ករណី ករណីឆ្លងថ្មី ៤៩ករណី ករណីបាត់បង់ជីវិតសរុប ៤,៦៣៤ករណី និង ករណីជាសះស្បើយ ៧៨,៣៧០ករណី៕ ដកស្រង់ចេញពីវេបសាយ ៖ cgtn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ