ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នឹក​ស្មាន​មិន​ដល់​សោះ​ថា ដើម​ប្រស់ ឬ​ប្រស់ស្វា មាន​ប្រយោជន៍​ជា​ច្រើន

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្ដរមានជ័យ ៖ ដើម​ប្រស់ ឬ​ប្រស់ស្វា កំពុង​លូតលាស់​យ៉ាង​ស្រស់បំព្រង ក្នុង​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន ខេត្តឧត្ដរមានជ័យ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន ចេញផ្សាយ​ណៅ​ថ្ងៃ​ទី​១៤…

ខេត្តឧត្ដរមានជ័យ ៖ ដើម​ប្រស់ ឬ​ប្រស់ស្វា កំពុង​លូតលាស់​យ៉ាង​ស្រស់បំព្រង ក្នុង​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន ខេត្តឧត្ដរមានជ័យ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន ចេញផ្សាយ​ណៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២០ ។

ដើម​ប្រស់​( Sand ginger) បើ​យោង​តាម​( Natural resources at my Village,2014) ជា​រុក្ខជាតិ​ប្រភេទ​ស្មៅ គ្មាន​ដើម ឫស​រីក​ធំ​ជា​មើម ស្លឹក​មាន ២ -៣​សន្លឹក គ្រប​គល់​លាត​ផ្ទាល់​លើ​ដី ផ្ទៃ​ស្លឹក​ធំ​ទូលាយ ស្តើង​ពណ៌​ក្រហម​រលីង​នៅ​លើ​ផ្ទៃ ។

ក្រ​សួង​បាន​បញ្ជាក់​ថា គេ​ប្រើ​ជា​ថ្នាំ​សម្រាប់​រំលាយ​អាហារ ព្យាបាល​អាកា​រៈ​បរិភោគ​ពិបាក​រលាយ ព្យាបាល​ឈឺក្រពះ លើសឈាម ឈឺ​ចុក​ទ្រូង ឈឺ​ក្នុង​ពោះ ហឺត រាគ ក្អក ក្អួត ប្រើ​សម្រាប់​ត្រាំ​អាល់កុល សម្រាប់​លាប​រឹត ឈឺសន្លាក់​ឆ្អឹង ស្ពឹក​ស្រពន់​ដៃជើង …​ជាដើម ។

សូម​បញ្ជាក់​បន្ថែម​៖ ស្លឹក​វា​អាច​ធ្វើ​ជា​បន្លែស្រស់​បុក​ទឹកគ្រឿង ញាំ ឬ​ភ្លា និង​សម្លប្រហើរ ក៏​បាន ។ ក្រៅពី​តួនាទី​ជា​ឱសថ និង​មុខម្ហូប​សម្រាប់​មនុស្ស​ដែល​សំបូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ជា​ច្រើន​ហើយ​នោះ ដើម​ប្រស់​ក៏​ជា​ចំណី​សម្រាប់​សត្វព្រៃ​ដូច​ជា សត្វ​ទន្សោង សត្វ​ឈ្លូស ជ្រូកព្រៃ​-​ល​-​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន​ផង​ដែរ ៕