ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​ឡាន​លួច​ថតរូប​ក្មេង​ស្រី​កំពុង​ងូតទឹក ក្នុង​បន្ទប់ទឹក លុះនាងឃើញស្រែកឆោ​ឡោ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​ ៖​ ​បុរស​ម្នាក់​ជា​ជាង​ជួសជុល​រថយន្ត​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​​បាន​​ទទួល​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​​ក្មេងស្រី​​រង​គ្រោះ​ប្តឹងចោទប្រកាន់​ថា បាន​ធ្វើ​សកម្មភាព​យក​ទូ​រស័ព្ទ​លួច​ថតរូប​ក្មេង​ស្រី​កំពុង​ងូតទឹក​ក្នុង​បន្ទប់ទឹក។ ហេតុ​ការ​ណ៍​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង៦និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​ក្នុងស្រុក​ស្អាង…

ខេត្ត​កណ្តាល​ ៖​ ​បុរស​ម្នាក់​ជា​ជាង​ជួសជុល​រថយន្ត​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​​បាន​​ទទួល​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​​ក្មេងស្រី​​រង​គ្រោះ​ប្តឹងចោទប្រកាន់​ថា បាន​ធ្វើ​សកម្មភាព​យក​ទូ​រស័ព្ទ​លួច​ថតរូប​ក្មេង​ស្រី​កំពុង​ងូតទឹក​ក្នុង​បន្ទប់ទឹក។

ហេតុ​ការ​ណ៍​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង៦និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​ក្នុងស្រុក​ស្អាង ខេត្តកណ្តាល ។

​ក្មេងស្រី​​រង​គ្រោះ​​មាន​អាយុ​១៤​ឆ្នាំ ជា​​សិស្សសាលា​ មាន​ទីលំនៅ​ភូមិ​ក្បាលជ្រោយ ។ ចំណែក​ជនសង្ស័យ ឈ្មោះ អេ​ន ធា​រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជា​ជាងជួសជុល​រថយន្ត ទីលំនៅ​ស្នាក់​នៅ​ភូមិ​ក្បាលជ្រោយ ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ។

តាមប្រភពពី​នគរបាល​ស្រុក​​ស្អាង​​បានអោយ​ដឹង​ថា ​មុនពេលកើតហេតុ ​ក្មេង​ស្រី​​រង​គ្រោះ​កំពុង​តែ​ងូតទឹក​​នៅ​ក្នុង​បន្ទប់ទឹក​របស់​ខ្លួន ​ស្រាប់តែ​​​ជនសង្ស័យ​​ម្នាក់​ខាងលើ​ដែល​ស្នាក់​នៅ​យានដ្ឋាន​ជួសជុល​រថយន្ត​​មួយកន្លែង​​ បាន​យក​ទូរស័ព្ទ​លួច​ថតរូប​​នាង​តាម​ប្រហោង​ដំបូល​ស័ង្កសី​ដែល​ធ្លុះធ្លាយ ស្រប​ពេល​នោះ​ដែរ​ត្រូវ​​ក្មេងស្រី​​រង​គ្រោះ​ឃេ​ី​ញ​​ក៏​ស្រែក​ឆោឡោ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​គ្រួសារ​ ។ បន្ទាប់​មក​ម្ដាយ​របស់​​ក្មេងស្រី​​រង​គ្រោះ​បាន​មក​សួរ​រក​ទូរស័ព្ទ​ពី​ជនសង្ស័យ តែ​ជនសង្ស័យ​មិន​ព្រម​ប្រគល់​ឲ្យ ​ទើប​​ម្ដាយ​ក្មេង​ស្រី​​រង​គ្រោះ​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្ដិ៍​នគរបាល​ព្រែក​គយឱ្យចុះមកពិនិត្យកន្លែងកើតហេតុ​​តែម្តង​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើនេះ​ភ្លាម កម្លាំង​ប៉ុស្ដិ៍​នគរបាល​ព្រែក​គយ​បាន​ទៅ​ដល់ និង​​ធ្វើការ​សាកសួរ ហើយ​បាន​ដកហូត​ទូរស័ព្ទ​ពី​ជនសង្ស័យ រួច​ពិនិត្យ​ឃេ​ី​ញ​រូបភាព​វី​ដេ​អូ​អាក្រាត​កាយ​របស់​​ស្ត្រី​​រង​គ្រោះ ក៏​បាន​បញ្ជូន​ជនសង្ស័យ​ ព្រមទាំង​វត្ថុ​តាង​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដេ​ី​ម្បី​ចាត់ការ​តាម​នីតិវិធី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ