ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន់​រស់​៨៤០​ក្បាល និង​គ្រឿងក្នុង​ជ្រូក​​ធុំក្លិន​ស្អុយ​២.១០០​គីឡូ​ទៀត​ត្រូវ​បង្ក្រាប

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​គយ និង​រដ្ឋាករ​ក្រសួង​សហការ​ជាមួយ​មន្ត្រី​ពេទ្យសត្វ បាន​ឃាត់​រថយន្ត​ដឹក​មាន់​រស់​ខុសច្បាប់​បាន​៨៤០​ក្បាល និង​រថយន្ត​ដឹក​គ្រឿងក្នុង​ជ្រូក​ទំងន់​២.១០០​គីឡូក្រាម និង​ត្រូវ​បាន​យក​ទៅ​ដុត​ចោល​កាលពី​ថ្មី​ៗ​នេះ នៅ​ចំណុច​សង្កាត់​កមពង់ស្វាយ​ក្រុង​សិរី​សោភ័ណ​។ លោក ហ៊ុយ…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​គយ និង​រដ្ឋាករ​ក្រសួង​សហការ​ជាមួយ​មន្ត្រី​ពេទ្យសត្វ បាន​ឃាត់​រថយន្ត​ដឹក​មាន់​រស់​ខុសច្បាប់​បាន​៨៤០​ក្បាល និង​រថយន្ត​ដឹក​គ្រឿងក្នុង​ជ្រូក​ទំងន់​២.១០០​គីឡូក្រាម និង​ត្រូវ​បាន​យក​ទៅ​ដុត​ចោល​កាលពី​ថ្មី​ៗ​នេះ នៅ​ចំណុច​សង្កាត់​កមពង់ស្វាយ​ក្រុង​សិរី​សោភ័ណ​។

លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា មុន​ពេល​ឃាត់​រថយន្ត​២​គ្រឿង​ខាងលើ​នេះ គឺ​មន្ត្រី​គយ និង​រដ្ឋាករ​ការិយាល័យ បាន​ស្រាវជ្រាវ​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ ដោយ​បាន​ស្រាវជ្រាវ​កំណត់​មុខសញ្ញា ហើយ​ក៏​ឃាត់​រថយន្ត​ជា​បន្ត​បន្ទាប់​បាន​ចំនួន​២​គ្រឿង ក្នុង​នោះ​មាន​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​កូរ៉េ ពាក់​ស្លាក់​លេខ​ពោធិ៍សាត់ 3A.0905 ដែល​ដឹក​មាន់​រស់​ចំនួន​១២០​តា​កា ស្មើនឹង​មាន់​រស់​ចំនួន​៨៤០​ក្បាល និង​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក់​នី​ស្សាន់ ពាក់​ស្លាក​លេខ​ស្វាយ​រៀង 2A.3523 ដែល​ដឹក​គ្រឿងក្នុង​ជ្រូក​ចំនួន​៣៥​កេស ស្មើនឹង​២.១០០​គីឡូក្រាម​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​ឃាត់​បាន​ហើយ រថយន្ត​ទាំង​២​គ្រឿង​ដែល​ដឹក​មាន់​រស់ និង​គ្រឿងក្នុង​ជ្រូក បាន​នាំ​យក​ទៅ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត ដើម្បី​យក​មាន់​រស់​ទៅ​ពិនិត្យ​រយៈពេល​២​ទៅ​៣​ថ្ងៃ បើ​គ្មាន​ជំងឺ​ទេ មន្ត្រី​ជំនាញ​ត្រូវធ្វើ​ឯកសារ​ផាក​វិន័យ​តាម​ច្បាប់ ហើយ​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​សកម្មភាព​នាំ​ចូល​មាន់​ដោយ​ខុសច្បាប់ ទៀត ។

ចំណែក​រថយន្ត​គ្រឿងក្នុង​ជ្រូក​វិញ គឺ​បាន​ដឹក​ដោយ​គ្មាន​ច្បាប់ និង​ខុស​លក្ខណៈ​បច្ចេកទេស​ទៀត ថែម​ទាំង​គ្រឿងក្នុង​ជ្រូក​ទាំងនោះ​មាន​ធុំក្លិន​ស្អុយ​ផង​នោះ ក៏​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​ដុត​កំទេច​ចោល​នៅ​ចំណុច​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ