ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណសម្បត្តិ​របស់​ធម្មកថិក

3 ឆ្នាំ មុន

ធម្មកថិក​ត្រូវ​ប្រកបដោយ​អង្គ​៥​យ៉ាង​ទើប​គួរ​ហៅ​ថា​ភិក្ខុ​ជា​ធម្មកថិក​ពេញ​លក្ខណៈ ព្រោះ​នាំ​អ្នក​ស្តាប់​ទៅ​រក​សេចក្តីសុខ ឱ្យ​ស្គាល់​បាប​បុណ្យ​គុណ​ទោស នឿយណាយ​ចាក​ភព ។ ១-​បើ​ភិក្ខុ​សម្ដែងធម៌​ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់​នូវ​សង្ខារ ទើប​គួរ​ហៅ​ថា ភិក្ខុ​ជា​ធម្មកថិក ។…

ធម្មកថិក​ត្រូវ​ប្រកបដោយ​អង្គ​៥​យ៉ាង​ទើប​គួរ​ហៅ​ថា​ភិក្ខុ​ជា​ធម្មកថិក​ពេញ​លក្ខណៈ ព្រោះ​នាំ​អ្នក​ស្តាប់​ទៅ​រក​សេចក្តីសុខ ឱ្យ​ស្គាល់​បាប​បុណ្យ​គុណ​ទោស នឿយណាយ​ចាក​ភព ។

១-​បើ​ភិក្ខុ​សម្ដែងធម៌​ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់​នូវ​សង្ខារ ទើប​គួរ​ហៅ​ថា ភិក្ខុ​ជា​ធម្មកថិក ។

២-​បើ​ភិក្ខុ​សម្ដែងធម៌​ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់​នូវ​អវិជ្ជា ទើប​គួរ​ហៅ​ថា ភិក្ខុ​ធម្មកថិក ។

៤-​បើ​ភិក្ខុ​សម្ដែងធម៌​ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់​នូវ​ការ​ប្រកាន់​ថ្នាំ​ថ្នាក់ ទើប​គួរ​ហៅ​ថា ភិក្ខុ​ជា​ធម្មកថិក ។

៣-​បើ​ភិក្ខុ​សម្ដែងធម៌ ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់​នូវ​តណ្ហា ទើប​គួរ​ហៅ​ថា ភិក្ខុ​ជា​ធម្មកថិក ។

៤-​បើ​ភិក្ខុ​សម្ដែងធម៌ ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់​នូវ​ជរា មរណៈ ទើប​គួរ​ហៅ​ថា ភិក្ខុ​ជា​ធម្មកថិក ។

៥-​បើ​ភិក្ខុ​សម្ដែងធម៌ ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់​ទៅ​នៃ​ជាតិ ទើប​គួរ​ហៅ​ថា​ភិក្ខុ​ជា​ធម្មកថិក ។

ភិក្ខុ​អង្គ​ណា​សម្តែងធម៌​ប្រកបដោយ​អង្គ​ទាំង​៥​ប្រការ​នេះ​ទើបបាន​ឈ្មោះ​ថា​ជា​ធម្ម​ថិ​ក លោក​អ្នក​សម្តែងធម៌​ពិត​ៗ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ