ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​កម្ពុជា ជា​ទីជម្រក​ដ៏​ធំ​តែ​មួយ​គត់​ ដល់សត្វ​ត្រយង​យក្ស​ និង​​ត្រយង​ចង្កំ​កស

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ​៖ លោក​នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ប្រទេស​កម្ពុជា​គឺជា​ទីជម្រក​ដ៏​ធំ​តែ​មួយ​គត់​នៅ​លើ​ពិភពលោក​សម្រាប់​សត្វ​ត្រយង​យក្ស​និង​សត្វត្រយង​ចង្កំ​កស ​ដែល​ជា​ប្រភេទ​សត្វ​ដែល​រង​គ្រោះ​បំផុត​ជិត​ផុត​ពូជ​នៅ​លើ​ពិភពលោក ​។ កម្ពុជា​ មានមោទនភាព​ដែល​មាន​សត្វ​កម្រ​នេះ ហើយ​ចាំបាច់ យើង​ទាំងអស់​គ្នា​ត្រូវ​រួម​គ្នា​ការពារ​និង​អភិរក្ស​សត្វ​ដ៏កម្រ​ប្រភេទ​នេះ​ឱ្យ​បាន​គង់វង្ស​ស្ថិតស្ថេរ​…

ខេត្តព្រះវិហារ​៖ លោក​នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ប្រទេស​កម្ពុជា​គឺជា​ទីជម្រក​ដ៏​ធំ​តែ​មួយ​គត់​នៅ​លើ​ពិភពលោក​សម្រាប់​សត្វ​ត្រយង​យក្ស​និង​សត្វត្រយង​ចង្កំ​កស ​ដែល​ជា​ប្រភេទ​សត្វ​ដែល​រង​គ្រោះ​បំផុត​ជិត​ផុត​ពូជ​នៅ​លើ​ពិភពលោក ​។ កម្ពុជា​ មានមោទនភាព​ដែល​មាន​សត្វ​កម្រ​នេះ ហើយ​ចាំបាច់ យើង​ទាំងអស់​គ្នា​ត្រូវ​រួម​គ្នា​ការពារ​និង​អភិរក្ស​សត្វ​ដ៏កម្រ​ប្រភេទ​នេះ​ឱ្យ​បាន​គង់វង្ស​ស្ថិតស្ថេរ​ សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅ​មុខ​ទៀត​ ដើម្បី​ផលប្រយោជន៍​នៃ​ជីវៈចម្រុះ​ពិភពលោក​ទាំងមូល​។

ការ​ថ្លែង​បែប​នេះ​ ក្នុង​ឱកាស​ដឹកនាំ​ប្រតិភូ​ក្រសួងបរិស្ថាន ​និង​ក្រុម​អ្នក​សារព័ត៌មាន​ជាតិ​ជិត២០ស្ថាប័ន​ពិនិត្យ​លើ​ការ​អនុវត្ត​គម្រោង​ការពារ​ និង​អភិរក្ស​សត្វព្រៃ របស់​អង្គការ​សមាគម​សត្វព្រៃ​ប្រចាំ​កម្ពុជា (W​CS) កាលពី​ថ្ងៃ​ទី​៩ និង​ទី​១០ ខែមិថុនា ឆ្នាំ ២០២០ នៅ​ក្នុង​ដែន​ជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព និង​ដែន​ជម្រកសត្វព្រៃ​ឆែប​ក្នុង​ទឹកដី​ខេត្តព្រះវិហារ​។

លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែង​ឱ្យ​ដឹង​ថា យោង​តាម​ការ​ជំរឿន​សត្វ​ត្រយងរបស់​អង្គការ​ដៃគូ​នានា​របស់​ក្រសួងបរិស្ថាន ត្រយង​យក្ស​ដែល​ជា​សត្វ​រង​គ្រោះ​បំផុត​នៅ​លើ​ពិភពលោកមាន​ចំនួន​ប្រមាណ ៣០០ ក្បាល​ស្មើនឹង ៩៩% នៃ​សត្វ​ត្រយង​យក្ស​របស់​ពិភពលោក​ក្នុង​នោះ​សត្វត្រយង​យក្ស​ពេញវ័យ​មាន​ក្រោម ២០០ ក្បាល​។ ចំណែក​សត្វ​ត្រយង​ចង្កំ​កសមាន​ចំនួន​ជិត ៦០០ក្បាល ស្មើនឹង​ប្រមាណ ៩៥% នៃ​សត្វ​ត្រយង​ចង្កំ​កស​នៅ​លើ​ពិភពលោក​។

លោក​ថា​នៅ​ឆ្នាំ​២០០៥ សត្វ​ត្រយង​យក្ស​ត្រូវ​បាន​កំណត់​ដោយ​ព្រះរាជក្រឹត្យ​ជា​សត្វ​ស្លាបនិមិត្តសញ្ញា​ជាតិ​របស់​ប្រទេស​កម្ពុជា​។ សត្វ​ត្រយង​យក្ស​ជា​សត្វ​រង​គ្រោះ​បំផុត​ជិត​ផុត​ពូជ ហើយ​សត្វនេះ​ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ហេតុ​ដូច្នេះ​ហើយ​បានជា​រាជរដ្ឋាភិបាលកម្ពុជា​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ការពារ​និង​អភិរក្ស​សត្វ​ត្រយង​ក្ស និង​ស្វត​ត្រយង​ចង្កំ​កស​នេះ​ដោយប្រុង​ប្រយ័ត្ន​បំផុត​។

លោក​ថា ​ក្រសួងបរិស្ថាន​បាន​សហការ​ជាមួយ​អង្គការ​ជាច្រើន​ក្នុង​នោះ​អង្គការ​សមាគម​សង្គ្រោះ​សត្វព្រៃ WCS បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​កិច្ច​ការពារ​និង អភិរក្ស​សត្វ​ត្រយង​យក្ស​និង​សត្វ​ត្រយង​ចង្កំ​កស​នេះ​តាម​រយៈ​ការ​អនុវត្ត​គម្រោង​ស្រូវ​សត្វ​ត្រយង​ដែល​មិន​ត្រឹមតែ​ធានា​ដល់​ការ​ផលិត ស្រូវ​សម្រាប់​ប្រើប្រាស់​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែធានា​បាន​និរន្តរភាព​សម្រាប់​ការ​ប្រើប្រាស​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ដើម្បី​គាំទ្រ​ការ​អភិរក្ស ការពារ​សត្វព្រៃ ព្រៃឈើ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ ​។ លោក​បាន​ថ្លែង​ថា​នេះ​គឺជា​ការ​គាំទ្រ​និង​ផ្តល់​ជម្រើស​ថ្មី​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​ដូចដែល​ពួក​គាត់​ប្រាថ្នា និង​ជាមួយ​គ្នា​នេះ ការ​អភិរក្ស​ធនធានធម្មជាតិ​និង​សត្វព្រៃ​អាច​សម្រេច​បាន​ជោគជ័យ​។

យោង​តាម​ឯកសារ​ជំនួយស្មារតី​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ដែល​មាន​លោក កែន សេរីរ​ដ្ឋា ប្រធាន បាន​បញ្ជាក់​ថា គម្រោង​ស្រូវ​សត្វ​ត្រយង​បាន​អនុវត្ត​ដោយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​​ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួងបរិស្ថាន​បាន​ធ្វើ​ការងារ​ជាមួយ​សហគមន៍​មូលដ្ឋាន​នៅ​ក្ន​ង​តំបន់​ការពារ​អស់​រយៈពេល​១០ ឆ្នាំ​មក ហើយ​ដើម្បី​អភិរក្ស​កម្មវិធី​លើកកម្ពស់​ជីវភាព​ដែល​បណ​ផ្សា​ភ្ជាប់​ជាមួយការ​អភិរក្ស​ដែល​ផល​ប្យោ​ជន៍​ជា​សាច់ប្រាក់​បាន​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​។

គម្រោង​ស្រូវ​សង្គ្រោះ​សត្វព្រៃ​នេះ​រួម​មាន ការ​មិន​កាប់​ទន្ទ្រាន​និង​ពង្រីក​ដី​ខុស​ច្ប​ប់ គោរព​គោលការណ៍​មិន​បរបាញ់ មិន​បរិភោគនិង​ជួញ ដូរ​សត្វព្រៃ និង​អនុវត្ត​ផលិតកម្ម​ស្រូវ​តាម​ស្តង់ ដារ​សរីរាង្គ​។ បើ​តាម​អង្គការ WCS កម្មវិធី​ស្រូវ សត្វ​ត្រយង​កំពុង​រីក​លូតលាស់​ឆាប់រហ័ស ចាប់ផ្តើម​ពី ២ ភូមិ​រហូត​ដល់​សព្វថ្ងៃ​កំពុង​តែ​អនុវត្ត​ក្នុង ១១ ភូមិ​នៅ​ក្នុង​តំបន់ការពារទេសភាព​ភ​គ​ខាងជើង​ប្រទេស​កម្ពុជា (​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ដែន​ជម្រក​ស្វ​ព្រៃ​ឆែប និង​ដែនជម្រកសត្វព្រៃ​ព្រះ​រការ​) ៥ ភូមិ​ជ​មួយ​ព្រំប្រទល់​តំបន់​ដែន​ជម្រក​សត្វព្រៃ​សៀម​ប៉ា​ង​ភាគ​ខាងលិច ៣ ភូមិ​នៅ​ក្ន​ង​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា និង ៣ ភូមិ​នៅ​ក្នុង​ដែន
ជម្រក​សត្វព្រៃ​ព្រៃ​ឡង់​ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង​។

អត្ថបទសរសេរ ដោយ