ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ថៃ ជួញដូរ​ជាមួយ​គ្នា​ជាង ៣​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​៤​ខែ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ​មាន​ចំនួន ៣,១ ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​៤​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ដោយ​កើនឡើង​១៨,៣​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។…

រាជធានី​ភ្នំពេញ ៖ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ​មាន​ចំនួន ៣,១ ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​៤​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ដោយ​កើនឡើង​១៨,៣​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

យោង​តាម​របាយការណ៍​របស់​ស្ថានទូត​ថៃ​ប្រចាំ​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា ចាប់ពី​ខែមករា​ដល់​ខែមេសា ឆ្នាំ​២០២០ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​មាន​តម្លៃ ៦៨៧ លាន​ដុល្លារ​ទៅ​ប្រទេស​ថៃ​កើនឡើង​១០៦ ភាគរយ ។

របាយការណ៍​បាន​ចង្អុលបង្ហាញ​ថា «​ផលិតផល​សំខាន់​ៗ​របស់​ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ថៃ រួម​មាន​ត្បូង និង​គ្រឿងអលង្ការ (៣៤៥ លាន​ដុល្លារ​) ផលិតផល​អាលុយមីញ៉ូម (៤៥ លាន​ដុល្លារ​) និង​ផលិតផល​កសិកម្ម (១៧៣ លាន​ដុល្លារ​)»​។

ក្នុង​របាយការណ៍​បាន​បន្ថែម​ទៀត​ថា ជាមួយ​គ្នា​នេះ​ដែរ ការ​នាំ​ចូល​របស់​កម្ពុជា​ពី​ប្រទេស​ថៃ​បាន​កើនឡើង​៥,៦​ភាគរយ​ដល់ ២,៤ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ ផលិតផល​ថៃ​ដែល​បាន​នាំ​ចូល​ក្នុង​ប្រទេស​កម្ពុជា​សំខាន់​ៗ​មាន​ដូច​ជា ឥន្ធនៈ (៤៣០ លាន​ដុល្លារ​) រថយន្ត (៣១២ លាន​ដុល្លារ​) និង​ត្បូង និង​គ្រឿងអលង្ការ (​ដុល្លារ​) ២២០ លាន​) ។

កាលពី​ឆ្នាំ​មុន​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ​បាន​កើនឡើង​ដល់​ជាង ៩,៤១ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ពោល​គឺ​កើនឡើង​១២ ភាគរយ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ខណៈ​ពេល​ដែល​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បាន​កំណត់​គោលដៅ ដើម្បី​បង្កើន​បរិមាណ​ដល់ ១៥ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ