ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋី​ខ្មែរ​ម្នាក់​ថា រកស៊ី​អ្វី​ក៏​ដោយ តែ​កុំ​ភ្លេច​រឿង​ដីធ្លី បើ​ចង់​ធ្វើ​ជា​អ្នកមាន

3 ឆ្នាំ មុន
  • ភ្នំពេញ

ជា​មហាសេដ្ឋី​ក្នុងស្រុក​ម្នាក់​មាន​ជំនួញ​ច្រើន​ក្នុង​ដៃ​លោក​ឧកញ៉ា តែ តាំង​ប៉ បាន​ផ្តល់​គំនិត​ដល់​ពលរដ្ឋ​ថា ទោះជា​មានមុខ​របរ​អ្វី​ក៏​ដោយ តែ​កុំ​ភ្លេច​ឆ្លៀតពេល​រកស៊ី​ដីធ្លី បើសិន​ចង់​ក្លាយជា​អ្នក​មានបាន ។ សម្រាប់​លោក​ឧកញ៉ា តែ…

ជា​មហាសេដ្ឋី​ក្នុងស្រុក​ម្នាក់​មាន​ជំនួញ​ច្រើន​ក្នុង​ដៃ​លោក​ឧកញ៉ា តែ តាំង​ប៉ បាន​ផ្តល់​គំនិត​ដល់​ពលរដ្ឋ​ថា ទោះជា​មានមុខ​របរ​អ្វី​ក៏​ដោយ តែ​កុំ​ភ្លេច​ឆ្លៀតពេល​រកស៊ី​ដីធ្លី បើសិន​ចង់​ក្លាយជា​អ្នក​មានបាន ។

សម្រាប់​លោក​ឧកញ៉ា តែ តាំង​ប៉ ការ​រកស៊ី​ដីធ្លី​នេះ​មិន​រំខាន​ពេលវេលា​ក្នុង​ការ​ប្រកប​របរ​អ្វី​ផ្សេង​ទៀត​នោះ​ទេ ។

ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​កម្ពុជា​រូប​នេះ​ថា​លោក​មានបាន នៅ​ពេល​សព្វ​ថ្ងៃនេះ​ក៏​ដោយសារ​ដីធ្លី​នេះ​ដែរ ។

លោក​និយាយ​ថា «​យើង​បាន​សិក្សា​ឃើញ​ថា មហាសេដ្ឋី​ធំ​ៗ​នៅ​លើ​ពិភពលោក គឺ​សុទ្ធតែ​មាន​ដោយសារ Real Estate ដូច្នេះ​យើងរ​កអី​ក៏​រក​ទៅ តែ​កុំ​ភ្លេច​រឿង​ដីធ្លី​នេះ ។ ខ្ញុំ​ទិញ​ដី​តាំងពី​ឆ្នាំ​១៩៩០ កាលនោះ​គ្មាន​លុយ​ទេ តែ​ទិញ​បង់​រំ​លោះ ។ ឧបមា​ថា គេ​លក់​ដី​៥​ម៉ឺន យើង​គ្មាន​ទេ​៥​ម៉ឺន តែ​ទៅ​និយាយ​ជាមួយ​គេ​បង់​រំ​លោះ​បី​បួន​ឆ្នាំទៅ​»​។

លោក​ឧកញ៉ា តែ តាំង​ប៉ អះអាង​ថា រហូត​មក​ដល់​ពេល​នេះ «​ការ​រកស៊ី​ដីធ្លី​នៅ​តែ​មានឱកាស​ចំណេញ​ដដែល គឺ​មិន​ទាន់​យឺត​ពេល​នោះ​ទេ​» ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ ប្រជាជន​ត្រូវ​គិត​អោយ​ល្អិតល្អន់​អំពី​សមត្ថភាព​របស់​ខ្លួន​នៅ​ក្នុង​ការ​រក​លុយ មុន​នឹង​សម្រេចចិត្ត​ខ្ចី​លុយ​ធនាគារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ