ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​បង្ហាញ​មហិច្ឆតា​ឈរ​កំពូល​តារាង​មេដាយ​សុ​ី​ហ្គេ​ម​ 2021

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​ការ​ប្ដេជ្ញា​ចិត្ត​ឈរ​កំពូល​តារាង​មេដាយ​ក្នុង​ពេល​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១ ឆ្នាំ​២០២១ នាទី​ក្រុង​ហាណូយ​ឲ្យ​បាន​នោះ វៀតណាម​មិន​បាន​រំសាយ​កីឡាករ កីឡាការិនី​របស់​ខ្លួន​ពី​ជំរំ​ហ្វឹកហាត់​ឡើយ ទោះបី​មេរោគ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​(​កូ​វី​ដ​-១៩)​កំពុង​តែ​រាត​ត្បា​ត​ទូ​ទាំង​ពិភពលោក​ក៏​ដោយ ។ ឆ្នាំ​២០២១​វៀតណាម​នឹង​បង្ហាញ​អំនួត​អត្ត​ព​លិ​ក​របស់​ខ្លួន​ដែល​កំពុង​តែ​មានការ​ប្រែប្រួល​រីក​ចម្រើន​កាន់តែ​ខ្លាំង​ពិសេស​លើ​ប្រភេទ​កីឡាបាល់ទាត់…

រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​ការ​ប្ដេជ្ញា​ចិត្ត​ឈរ​កំពូល​តារាង​មេដាយ​ក្នុង​ពេល​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១ ឆ្នាំ​២០២១ នាទី​ក្រុង​ហាណូយ​ឲ្យ​បាន​នោះ វៀតណាម​មិន​បាន​រំសាយ​កីឡាករ កីឡាការិនី​របស់​ខ្លួន​ពី​ជំរំ​ហ្វឹកហាត់​ឡើយ ទោះបី​មេរោគ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​(​កូ​វី​ដ​-១៩)​កំពុង​តែ​រាត​ត្បា​ត​ទូ​ទាំង​ពិភពលោក​ក៏​ដោយ ។

ឆ្នាំ​២០២១​វៀតណាម​នឹង​បង្ហាញ​អំនួត​អត្ត​ព​លិ​ក​របស់​ខ្លួន​ដែល​កំពុង​តែ​មានការ​ប្រែប្រួល​រីក​ចម្រើន​កាន់តែ​ខ្លាំង​ពិសេស​លើ​ប្រភេទ​កីឡាបាល់ទាត់ ។ កាលពី​ឆ្នាំ​២០០៣​វៀតណាម​ធ្លាប់​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ម្ដង​ហើយ​ដែល​កាលនោះ​ប្រភេទ​កីឡាបាល់ទាត់​ថៃ​ប្រជែង​បាន​តំណែង​ជើងឯក​ចំពោះ​ម្ចាស់ផ្ទះ​វៀតណាម​បាន​ត្រឹម​ជើងឯក​រង​ប៉ុណ្ណោះ ។

ឆ្នាំ​២០០៣ វៀតណាម​បាន​ដាក់​កីឡា​ចំនួន​៣២​ប្រភេទ​ដែល​មាន​ចំនួន​៤៤២​វិញ្ញាសា​ឲ្យ​ប្រកួត តែ​សម្រាប់​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២១​ខាង​មុខ​នេះ វៀតណាម​គ្រោង​ដាក់​កីឡា​ចំនួន​ពី​៣៦​ទៅ​៤០​ប្រភេទ​ឲ្យ​ប្រកួត ជាមួយ​ក្ដី​រំពឹង​ទុកជា​មុន​ថា​ពាន​បាល់ទាត់​ស៊ី​ហ្គេ​ម​គឺ​ម្ចាស់ផ្ទះ​ជា​អ្នក​លើក​វិញ​ហើយ ។ ប្រភេទ​កីឡាបាល់ទាត់​នេះ​កាលពី​ឆ្នាំ​២០០៣​វៀតណាម​ស្ថិត​ក្នុង​ពូ​ល​ជាមួយ​ថៃ ឥណ្ឌូ​ណេ​ស៊ី និង​ឡាវ ។ លេង​ក្នុង​ពូ​ល​ក្រុម​ទាំង​២​នេះ​(​វៀតណាម និង​ថៃ​)​ប្រកួត​ស្មើគ្នា​១​ទល់​១ តែ​ក្នុង​ជំនួប​ផ្ដាច់ព្រ័ត្រ​ថៃ​ឈ្នះ​វៀតណាម​២​ទល់​១​ហើយ​ក្លាយជា​ក្រុម​ជើងឯក ឯ​វៀតណាម​បាន​ត្រឹម​ជើងឯក​រង​ប៉ុណ្ណោះ ។

ចំពោះ​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ខណៈ​ដែល​ក្រុម​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ចំណាត់ថ្នាក់​លេខ​៤ ។​សម្រាប់​លើក​នេះ​វៀតណាម​រំពឹង​ថា ប្រវត្តិសាស្ត្រ​នឹង​ប្រែប្រួល​ព្រោះ​វៀតណាម​ត្រៀមខ្លួន​រង់ចាំ​ការ​មក​ដល់​នៃ​ព្រឹត្តិការណ៍​បាន​យ៉ាង​ល្អ ។ សូ​ម្បី​តែ​សព្វ​ថ្ងៃនេះ​ក៏​វៀតណាម​ពុំ​បាន​រំសាយ​ពី​ការ​ហ្វឹកហាត់​ដែរ ។

ស៊ី​ហ្គេ​ម​ឆ្នាំ​២០២១ វៀតណាម​នឹង​ធ្វើ​ពិធី​បើក​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា និង​បិទ​នៅ​ថ្ងៃ​ទី​២ ធ្នូ ។ ទាំង​​ពិធី​បើក​ទាំង​ពិធី​បិទ​នឹង​ធ្វើ​នៅ​ពហុ​កីឡដ្ឋាន​MY Binh Stadium Station ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ