ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេវតា​ច្យុត​ចាក​ឋានសួគ៌​ដោយហេ​តុ​​៤​យ៉ាង

3 ឆ្នាំ មុន

មិនមែន​បាន​កើតជា​ទេវតា​ហើយ​ផុត​ទុក្ខ លែង​ស្លាប់​នោះ​ទេ ក្នុង​អត្តភាព​ជា​ទេវតា​ក៏​ត្រូវ​តែ​ស្លាប់​ដែរ គឺ​ស្លាប់​ទៅ​តាម​បុណ្យ​កុសល​របស់​ខ្លួន​ដែល​ធ្លាប់​បាន​សាង​មក​អំពី​អតីតជាតិ សាង​បុណ្យ​បាន​ច្រើន​ក៏​នៅ​ក្នុង​ឋានសួគ៌​បាន​យូរ តែបើ​សាង​កុសល​បាន​តិច​ក៏​សោយ​ភាព​ជា​ទេវតា​បាន​តិច ហើយ​ក៏​ច្បុ​ត​ចាក​ឋានសួគ៌​ទៅកាន់ភពផ្សេងៗទៅ​តាម​យថាកម្ម ។ ខាងក្រោម​នេះ​ជា​ការ​អស់​ទៅ​នៃ​ភាវៈ​ជា​ទេវតា​ដោយហេតុ​៤​យ៉ាង​គឺ ១-​ដោយ​ការ​អស់​អាយុ…

មិនមែន​បាន​កើតជា​ទេវតា​ហើយ​ផុត​ទុក្ខ លែង​ស្លាប់​នោះ​ទេ ក្នុង​អត្តភាព​ជា​ទេវតា​ក៏​ត្រូវ​តែ​ស្លាប់​ដែរ គឺ​ស្លាប់​ទៅ​តាម​បុណ្យ​កុសល​របស់​ខ្លួន​ដែល​ធ្លាប់​បាន​សាង​មក​អំពី​អតីតជាតិ សាង​បុណ្យ​បាន​ច្រើន​ក៏​នៅ​ក្នុង​ឋានសួគ៌​បាន​យូរ តែបើ​សាង​កុសល​បាន​តិច​ក៏​សោយ​ភាព​ជា​ទេវតា​បាន​តិច ហើយ​ក៏​ច្បុ​ត​ចាក​ឋានសួគ៌​ទៅកាន់ភពផ្សេងៗទៅ​តាម​យថាកម្ម ។

ខាងក្រោម​នេះ​ជា​ការ​អស់​ទៅ​នៃ​ភាវៈ​ជា​ទេវតា​ដោយហេតុ​៤​យ៉ាង​គឺ ១-​ដោយ​ការ​អស់​អាយុ ២-​ដោយ​ការ​អស់​ទៅ​នៃ​បុណ្យ ៣-​ដោយ​ការ​អស់​អាហារ និង​៤-​ដោយ​ការ​ក្រេវក្រោធ​ច្រើន ។

នេះ​គួរ​បញ្ជាក់​ថា កុំ​ថា​ឡើយ​ជីវិត​សត្វលោក​ដែល​ស្ថិត​នៅ​ក្នុង​ភាវៈ​ជា​អនត្តា សូ​ម្បី​តែ​បាន​ទៅ​សោយសុខ​ទិព្វ​សម្បត្តិ​ហើយ​ក្តី ក៏​នៅ​តែ​គេច​មិន​រួច​ពី​សេចក្តីស្លាប់ ទីបំផុត​នៃ​ជីវិត​មា​ន​​តែ​សេចក្តីស្លាប់​នេះឯង​ចូល​មក​ជំនួស ឆក់​យកអាយុ​សង្ខារ​ទៅ​ភ្លាម ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ