ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PSG ត្រៀម​លា​កីឡាករឆ្នើម២​រូប ​ក្រោយ​បញ្ចប់​ក្រប​ខណ្ឌ Champions League

3 ឆ្នាំ មុន

ប្រទេស​បារាំង ៖ កីឡាករ Edinson Cavani និង​កីឡាករ Thiago Silva នឹង​ដើរ​ចេញពី​ក្រុម Paris…

ប្រទេស​បារាំង ៖ កីឡាករ Edinson Cavani និង​កីឡាករ Thiago Silva នឹង​ដើរ​ចេញពី​ក្រុម Paris St-Germain នៅ​រដូវក្តៅ​​នេះ បន្ទាប់​ពី​ការ​បញ្ចប់​យុទ្ធនាការ​នៃ​ការ​ប្រកួត​ក្រប​ខណ្ឌ Champions League របស់​ក្រុម​នៅ​ខែសីហាខាងមុខ​។

ខ្សែប្រយុទ្ធ​អ៊ុយ​រ៉ា​ហ្គា​យ Edinson Cavani វ័យ ៣៣​ឆ្នាំ ដែល​កំពុង​កាន់​កំណត់​ត្រា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើន​បំផុត​របស់​ក្រុម PSG ដោយ​រកបាន ២០០​គ្រាប់ ខណៈ​ដែល​ខ្សែការពារ​ប្រេ​ស៊ី​ល Thiago Silva វ័យ ៣៥​ឆ្នាំ​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុម ត្រូវ​បាន​នាយកប្រតិបត្តិ​ផ្នែក​កីឡា​របស់​ក្រុម PSG លោក Leonardo Araújo បាន​ប្រាប់​កាសែត Le Journal du Dimanche អំពីអនាគតរបស់ពួកគេយ៉ាងដូច្នេះថា «​វា​ជា​ការ​សម្រេចចិត្ត​ដ៏​លំបាក​មួយ ខណៈ​ដែល​ពូក​គេ​គឺជា​កីឡាករ​ដែល​បាន​ជួយ​ក្លិប ព្រមទាំង​បាន​សាង​កំណត់​ត្រា​ជា​ប្រវត្តិសាស្ត្រ​របស់​ក្លិប​ផង​ដែរ​។ វា​ពិតជា​មានការ​ប្រកួតប្រជែង​ខ្ពស់ណាស់នៅក្នុងក្រុម ប៉ុន្តែ​ត្រូវ​ហើយ យើង​នឹង​ឈានទៅ​ដល់ទីបញ្ចប់​​»​។

សូម​បញ្ជាក់​ថា កិច្ចសន្យា​របស់​កីឡាករ​ទាំង​ពីរ នឹង​ត្រូវ​ផុតកំណត់​នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០ ខាង​មុខ​។ ប៉ុន្តែ​ដោយសារ​តែ FIFA ទើបតែ​សម្រេច​គោលការណ៍​ថ្មី ដែល​អនុញ្ញាត​ឱ្យ​ក្លិប​ដែល​កីឡាករ​ផុត​កុងត្រា ​អំឡុងពេលវិបត្តិដោយសារកូវីដ-១៩ អាច​ពន្យា​កុងត្រា​រយៈពេល​ខ្លី ​រហូត​ដល់​បញ្ចប់ការប្រកួត​រដូវ​កាលនេះ ។

​ក្រប​ខណ្ឌបារាំង Ligue 1 ត្រូវ​បាន​លុប​ចោល​កាលពី​ខែមេសា​ដោយ PSG ជា​ម្ចាស់​ជើងឯក ប៉ុន្តែ​សម្រាប់​ក្រប​ខណ្ឌ Champions League គឺ​គ្រោង​នឹង​បញ្ចប់​នៅ​ខែសីហា ជាមួយនឹង​ការ​ប្រកួត​ដោយ​បិទទ្វារ​កីឡដ្ឋាន​។

ជម្រាប​ជូន​ថា​ក្រុម PSG នឹង​ប្រមូលផ្តុំចាប់ផ្តើម​ការ​ហ្វឹកហាត់​ឡើង​វិញ​ នៅ​ថ្ងៃ​ទី ២២ ខែមិថុនា ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រកួត​វគ្គ៨​ក្រុម​ចុង​ក្រោយ​ពានរង្វាន់ Champions League បន្ទាប់​ពី​បាន​ផ្តួល​ក្រុម Borussia Dortmund វគ្គ១៦ក្រុមចុងក្រោយកាលពី​ខែមីនា ​មុន​ពេល​បាល់ទាត់​ត្រូវ​បាន​ផ្អាក​ដោយសារ​កូ​វី​ដ​-១៩៕ (ដកស្រង់​ចេញពី៖ BBC)