ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ស្ប៉ា​ញ​នឹង​បើក​ព្រំដែន​វិញ​នា​ពេល​​ខាង​មុខ​នេះ លើកលែងតែ​ព័រ​ទុ​យ​ហ្គាល់

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ លោក Pedro Sánchez បាន​ប្រកាស​ថា…

អេ​ស្ប៉ា​ញ ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ លោក Pedro Sánchez បាន​ប្រកាស​ថា ប្រទេស​របស់​លោក​នឹង​បើក​ព្រំដែន​របស់​ខ្លួន​ជា​ថ្មី​ម្តងទៀត ដល់​ប្រជាជន​មក​ពី​បណ្តា​ប្រទេស​សហគមន៍​អឺរ៉ុប​ដទៃ​ទៀត លើកលែងតែ​ព័រ​ទុ​យ​ហ្កា​ល់​។

លោក Sánchez បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​មួយ​នៅ​ថ្ងៃអាទិត្យ ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ ថា ៖ «​ចាប់ពី​ពេល​នោះ​តទៅ កាតព្វកិច្ច​សម្រាប់​អ្នកដំណើរ​ដែល​ចូល​មក​ប្រទេស​របស់​យើង​ក្នុង​ការ​ដាក់​ឱ្យ​នៅ​ដាច់​ឆ្ងាយ​នឹង​ត្រូវ​បាន​គេ​ដក​ចេញ​វិញ​»​។

ការ​ពន្យា​ពេល​សម្រាប់​ការ​បើក​ព្រំដែន​ជាមួយ​ព័រ​ទុ​យ​ហ្កា​ល់ គឺ​ធ្វើ​ឡើង​តាម​ការ​ស្នើ​សុំ​របស់​រដ្ឋាភិបាល​ព័រ​ទុ​យ​ហ្កា​ល់​។ លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​និយាយ​ផង​ដែរ​ថា ព្រំប្រទល់​ខាងក្រៅ នឹង​មិន​បើក​ឡើង​វិញ​ទេ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ហើយ​បញ្ជី​នៃ «​ប្រទេស​មាន​សុវត្ថិភាព​» នឹង​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​កំណត់​ថា នឹង​ដក​ការ​បិទ​ច្រក​ជាមួយនឹង​ប្រទេស​ទាំងនោះ នៅ​ថ្ងៃ​ទី​១ ខែកក្កដា​។

បច្ចុប្បន្ន​ប្រទេស​អេ​ស្បា​ញ ស្ថិត​នៅ​ក្នុង​ស្ថានភាព​អាសន្ន​ដែល​បិទទ្វារ​ដល់​ភ្ញៀវ​ទេសចរ ហើយ​ការ​មក​ដល់​អន្តរជាតិ​ត្រូវ​ឆ្លងកាត់​ការ​ដាក់​ឱ្យ​នៅ​ដាច់​រយៈពេល​១៤​ថ្ងៃ​។ ការ​ដក​ការ​រឹត​បន្តឹង​សម្រាប់​សមាជិក​សហគមន៍​អឺរ៉ុប​ផ្សេង​ទៀត នឹង​ធ្វើ​ឡើង​ស្រប​ពេល​នឹង​ការ​បញ្ចប់​ភាព​អាសន្ន​នៅ​ក្នុង​ប្រទេស​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បណ្តា​ប្រទេស​សហគមន៍​អឺរ៉ុប​មួយ​ចំនួន​ទៀត​រួម​ទាំង​បារាំង​ផង​ដែរ គ្រោង​នឹង​ដក​ការ​រឹតត្បិត​ព្រំដែន​ជាមួយ​បណ្តា​ប្រទេស​នៅ​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ច័ន្ទ​ទី​១៥ ខែមិថុនា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ