ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចូល​ចិត្ត​ចងពៀរ​នឹង​គ្នា

3 ឆ្នាំ មុន

ទស្សនៈ​ព្រះពុទ្ធ​សាសនា​បាន​លើក​ឡើង​ថា ពៀរ​មិន​ដែល​ស្ងប់រម្ងាប់​ដោយ​ការ​ចងពៀរ​ឡើយ បើ​យើង​នៅ​តែ​ប្រកាន់​អ្នក​នេះ​វាយ​អញ អ្នក​នោះ​ជេរ​អញ អ្នក​នេះ​តិះដៀល​អញ អ្នក​នោះ​បៀតបៀន​អញ អ្នក​នោះ​និយាយ​អាក្រក់​ពី​អញ ក៏​មានចិត្ត​ចងគំនុំ​គេ​វិញ រក​វិធី​ទុច្ចរិត​ផ្សេង​ៗ​ដើម្បី​ឱ្យ​គេ​អន្តរាយ ឱ្យ​គេ​វិនាស…

ទស្សនៈ​ព្រះពុទ្ធ​សាសនា​បាន​លើក​ឡើង​ថា ពៀរ​មិន​ដែល​ស្ងប់រម្ងាប់​ដោយ​ការ​ចងពៀរ​ឡើយ បើ​យើង​នៅ​តែ​ប្រកាន់​អ្នក​នេះ​វាយ​អញ អ្នក​នោះ​ជេរ​អញ អ្នក​នេះ​តិះដៀល​អញ អ្នក​នោះ​បៀតបៀន​អញ អ្នក​នោះ​និយាយ​អាក្រក់​ពី​អញ ក៏​មានចិត្ត​ចងគំនុំ​គេ​វិញ រក​វិធី​ទុច្ចរិត​ផ្សេង​ៗ​ដើម្បី​ឱ្យ​គេ​អន្តរាយ ឱ្យ​គេ​វិនាស ។ ការ​ចង់អាឃាត​គ្នា​បែប​នេះ​ពៀរ​វេរា​នៅ​តែ​កើត​មាន​រហូត ។

ដូច​នៅ​ក្នុង​គម្ពីរ​ធម្មបទ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ប្រារព្ធ​ចំពោះ​ស្ត្រី​២​នាក់​ជា​ប្រពន្ធដើម និង​ប្រពន្ធចុង ។ ស្ត្រី​ទាំង​ពីរ​នាក់​នេះ​បាន​តាម​ចងកម្ម​ពៀរ​នឹង​គ្នា​អស់​ជា​ច្រើន​ជាតិ រហូត​បាន​ជួបនឹង​ព្រះពុទ្ធ ព្រះ​អង្គ​បាន​សម្តែងធម៌​ប្រោស​ដោយ​ការ​អនុគ្រោះ​ទើប​ស្ត្រី​ទាំង​ពីរ​នាក់​នោះ​រួច​ចាក​កម្ម​ពៀរ ។

ដូចនេះ​ដើម្បី​បន្សាត់​បង់​ពៀរ​វេរា​ឱ្យ​អស់ពី​ខន្ធ​សន្តាន ទាល់តែ​បុ​គ្គរៀន​អប់រំ​ចិត្ត​ឱ្យ​នឹង​ថ្កល់​ដូច​ភ្នំ​តាន់​ទោះជា​ត្រូវ​ភ្លៀង ព្យុះ​វាយប្រហារ​របើក​អាកាស​យ៉ាងណា​ក៏​មិន​កម្រើក រៀន​អប់រំ​ចិត្ត​ឱ្យ​ចេះ​អត់ធន់ ចេះ​ឱ្យ​អភ័យ​ដល់​អ្នក​នៅ​ជុំវិញ និង​គួរ​រៀន​ធ្វើ​គ​ធ្វើ​ថ្លង់​ខ្លះ​ក៏​មិន​ថ្វី ព្រោះ​ជា​រឿង​ដែល​មិន​បានការ រឿង​ណា​ដែល​មាន​ប្រយោជន៍ ការងារ​ណា​ដែល​សំខាន់​គប្បី​ប្រឹងប្រែង សង្វាត់​ឡើង​ទើបបាន​សុខ និង​មិន​មាន​ពៀរ​នឹង​គ្នា​ ។

អ្នក​ណា​ធ្វើ​កម្ម​ណា​ទុក​ឱ្យ​គេ​ទទួល​កម្ម​ពៀរ​នោះ​ដោយ​ខ្លួនឯង​ចុះ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ