ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​១​មេ​ធំ ធ្វើ​ឱ្យ​ខូចខាត​ផ្ទះ និង​លិច​ផ្ទះ​ប្រជាពលរដ្ឋ

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រោយ​ពេល​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​១​មេ​ធំ ក្រុមការងារ​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​ចុះ​ពិនិត្យ​មើល​ទីតាំង​ខូចខាត​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ និង​ការ​លិចលង់​ចម្ការ​ដំណាំ ដោយសារ​តែ​គ្រោះ​ធម្មជាតិ តែ​ទោះបីជា​យ៉ាង​ណា មិន​បណ្តាល​ឱ្យ​សត្វ​ចិញ្ចឹម…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រោយ​ពេល​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​១​មេ​ធំ ក្រុមការងារ​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​ចុះ​ពិនិត្យ​មើល​ទីតាំង​ខូចខាត​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ និង​ការ​លិចលង់​ចម្ការ​ដំណាំ ដោយសារ​តែ​គ្រោះ​ធម្មជាតិ តែ​ទោះបីជា​យ៉ាង​ណា មិន​បណ្តាល​ឱ្យ​សត្វ​ចិញ្ចឹម ឬ​ពលរដ្ឋ​ណា​ម្នាក់​រង​របួស​នោះ​ទេ ។ ហេតុការណ៍​ភ្លៀង​លាយ​ឡំ​ខ្យល់​កន្ត្រាក់​នេះ កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​ក្នុងស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

បើ​តាម​ប្រភព​ពី​លោក ស៊ី សុខុម ក្រុមការងារ​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បានឱ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែមិថុនា​នេះ មាន​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​បាន​បក់​បោក​យ៉ាង​ខ្លាំង ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ើង​ដំបូលផ្ទះ និង​រង​ការ​ខូចខាត​អស់​ចំនួន​7​ខ្នង ។ ហើយ​ផ្ទះ​ដែល​រង​ការ​ខូចខាត​ទាំងនោះ​មាន​ដូច​ជា ៖ នៅ​ភូមិ​ស្ទឹង​ត្រង់ រង​គ្រោះរ​ប៉ើ​ក​ដំបូល​អស់​ចំនួន​២​ខ្នង​ផ្ទះ​, ភូមិ​ទួល​ខ្ពស់ រ​ប៉ើ​ក​១​ខ្នង និង​ភូមិ​ថ្នល់​បត់រ​ប៉ើ​ក​៤​ខ្នង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ហើយ​ទឹកភ្លៀង​មួយ​មេ​ធំ​បានឱ្យ​លិចលង់​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង ដែល​ស្ថិត​ក្នុងភូមិ​ថ្នល់កែង ឃុំ​អូរ​អណ្ដូង ទទួល​រង​ការ​ខូចខាត និង​បាត់បង់​សម្ភារ​:​មួយ​ចំនួន​ដូច​ជា អង្ករ​​១​កា​រ៉ុ​ង និង​សម្ភារ​:​ប្រើប្រាស់​ប្រចាំ​ថ្ងៃមួយ​ចំនួន​ផង​ដែរ ។ ចំណែក​ចំពោះ​បញ្ហា​ភ្លៀង​ដែល​ធ្វើ​ឱ្យ​លិចលង់​ផ្ទះ​ប្រជាពលរដ្ឋ​នេះ គឺ​បណ្ដាល​មក​ពី​ប្រព័ន្ធ​លូ​ស្ទះ​សំរាម ហើយ​ហូរ​មិន​ទាន់ ទើប​បង្ក​ឱ្យ​លិចលង់​ផ្ទះ​ប្រជាពលរដ្ឋ​តែ​ម្តង។

ទោះបីជា​យ៉ាងណា ក្រុមការងារ​កាកបាទក្រហមកម្ពុជា សាខា​ខេត្ត​ប៉ៃលិន នឹង​រៀបចំ​ជំនួយ ដើម្បី​​ដោះស្រាយ​ជូន​ពួក​គាត់​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ