ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រកស៊ី​វេរ​លុយ​ពី​ថៃ​៨​នាក់ សុំ​ឲ្យ​ស្នងការ​នគរបាល​ខេត្ត​អន្តរាគមន៍

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អ្នក​រកស៊ី​វេរ​លុយ​ពី​ថៃ​៨​នាក់ សុំ​ឲ្យ​ស្នងការ​នគរបាល​ខេត្ត​អន្តរាគមន៍ ជួយ​រក​ដំណោះស្រាយ​ដែល​ម្ចាស់​ហាង​ប្តូរ​លុយ និង​វេរ​លុយ​មិន​សង​ប្រាក់​ចំនួន ២ ១៨៤.១២៣​បាត បាន​ចូល​ជួប​កាលពី​ថ្ងៃ​ទី​០៩ ខែមិថុនា…

ខេត្តបន្ទាយមានជ័យ ៖ អ្នក​រកស៊ី​វេរ​លុយ​ពី​ថៃ​៨​នាក់ សុំ​ឲ្យ​ស្នងការ​នគរបាល​ខេត្ត​អន្តរាគមន៍ ជួយ​រក​ដំណោះស្រាយ​ដែល​ម្ចាស់​ហាង​ប្តូរ​លុយ និង​វេរ​លុយ​មិន​សង​ប្រាក់​ចំនួន ២ ១៨៤.១២៣​បាត បាន​ចូល​ជួប​កាលពី​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២០ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​។ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នក​របាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖

អ្នក​រកស៊ី​វេរ​លុយ​ចំនួន​០៨​នាក់ បាន​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​ចំពោះ​ឈ្មោះ មិត្ត សាវ​រី និង​ប្តី​ឈ្មោះ លី ថែ​ន ជា​ម្ចាស់​យីហោ​១០៨ ដែល​ជា​កន្លែង​ប្តូរ​លុយ និង​វេរ​លុយ​ក្នុង​ក្រៅប្រទេស ចំណុច​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ដែល​បាន​ជំពាក់​លុយ​ថ្លៃ​អ​ថិ​តិ​ជន ឬ​កូនដៃ​វេរ​ពី​ប្រទេស​ថៃ​ចំនួន​២៦៧​នាក់ ដែល​ស្មើ​ទឹកប្រាក់​ចំនួន​២ ១៨៤.១២៣​បាត​។
តាម​សម្ដី​តំណាង​ម្ចាស់​លុយ​៨​នាក់​បាន​ប្រាប់​ថា​៖

មូលហេតុ​ពួក​គាត់​មក​ជួប​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ជួយ​អន្តរាគមន៍​ដោយ​ឈ្មោះ លី ថែ​ន ជា​ប្តី ឈ្មោះ មិត្ត សាវ​រី ជា​ប្រពន្ធ​ដែល​ជា​ម្ចាស់​កន្លែង​ទទួល​វេរ​លុយ​នៅ​ផ្សារ​រ៉ុ​ង​ក្លឿ​ប្រទេស​ថៃ បាន​ទទួល​លុយ ដែល​កូនដៃ​វេរ​ពី​ប្រទេស​ថៃ​ចូល​ដែល​មាន​ឯកសា​រវេ​លុយ​ហើយ​មិន​ព្រម​បើក​លុយ​ឲ្យ​ដើម្បី​គាត់​យក​លុយ​នេះ​បើក​ឲ្យ​គ្រួសារ​ម្ចាស់​លុយ​ចំនួន​២៦៧​នាក់ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​២.១៨៤.១២៣​បាត​។
លោ​កក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម បាន​បញ្ជាក់​ថា​៖

ចំពោះ​អ្នក​រកស៊ី​វេរ​លុយ​ចំនួន​៨​នាក់ ដែល​សុំ​ជួយ​អន្តរាគមន៍​រឿង​ជំពាក់​លុយ​វេរ​របស់​កម្មករ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ដែល​ខិតខំ​ប្រឹង​ធ្វើ​ការងារ​ទាំង​យប់ និង​ថ្ងៃ​គ្មាន​ថ្ងៃ​សម្រាក​បាន​លុយ​ផ្ញើ​ឲ្យ​ឪពុក​ម្តាយ និង​ក្រុម​គ្រួសារ ហើយ​អ្នក​វេរ​លុយ​មិន​បើក​ឲ្យ​ទៀត​។ រឿង​នេះ​កោះហៅ​អ្នក​ដែល​ជំពាក់​លុយ​ឈ្មោះ លី ថែ​ន ជា​ប្តី ឈ្មោះ មិត្ត សាវ​រី ជា​ប្រពន្ធ​ចូលខ្លួន​ដោះស្រាយ​ជូន​ឲ្យ​បាន​ឆាប់​នេះ ជា​លុយ​កម្លាំង​ញើស​ឈាម​កម្មករ ធ្វើការ​នៅ​ប្រទេស​ថៃ​៕ ដោយ ៖ ប៊ុ​ន ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ