ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩ ហាក់កម្រើក​នៅ​កម្ពុជា ខណៈ​ពិភពលោក​រង​ការ​វាយប្រហារ​កាន់តែ​ធ្ងន់

3 ឆ្នាំ មុន
  • ភ្នំពេញ

កូ​វី​ដ​-១៩ ៖ កូ​វី​ដ​១៩ បាន​បន្ត​គំរាមកំហែង​ប្រទេស​កម្ពុជា ជាមួយនឹង​ការ​រក​ឃើញ​មនុស្ស ពីរ​នាក់​ថ្មី​ទៀត ដែល​នាំ​ចូល​មេរោគ​នេះ​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដោយ​តម្រូវ​ឲ្យ​កម្ពុជា​បង្កើន​ការ​ប្រយ័ត្ន​គ្រប់ពេល​។ កម្ពុជា​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ប្រទេស​មួយ​ជោគជ័យ​នៅ​ក្នុង​ការ​ប្រឆាំង​កូ​វី​ដ​-១៩ រហូត​មក​ដល់​ពេល​នេះ…

កូ​វី​ដ​-១៩ ៖ កូ​វី​ដ​១៩ បាន​បន្ត​គំរាមកំហែង​ប្រទេស​កម្ពុជា ជាមួយនឹង​ការ​រក​ឃើញ​មនុស្ស ពីរ​នាក់​ថ្មី​ទៀត ដែល​នាំ​ចូល​មេរោគ​នេះ​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដោយ​តម្រូវ​ឲ្យ​កម្ពុជា​បង្កើន​ការ​ប្រយ័ត្ន​គ្រប់ពេល​។ កម្ពុជា​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ប្រទេស​មួយ​ជោគជ័យ​នៅ​ក្នុង​ការ​ប្រឆាំង​កូ​វី​ដ​-១៩ រហូត​មក​ដល់​ពេល​នេះ ដោយសារ​តែ​ការ​ព្យាបាល​ជា​ស្ទើរ​ទាំងអស់ និង​គ្មាន​អ្នក​ស្លាប់​ដោយ សារ​មេរោគ​ដ៏​សាហាវ​នេះ​ឡើយ រហូត​មក​ដល់​ពេល​នេះ​។

ប៉ុន្តែ​កា​រវិ​វត្ត​រយៈពេល​ក្រោយ​នេះ ទំនងជា​ចង្អុលបង្ហាញ​ថា កម្ពុជា​នៅ​តែ​ប្រឈម​មុខ​ខ្ពស់​នឹង​ការ​រាលដាល​មេរោគ​កូ​វី​ដ​-១៩ ដែល​បាន​ឆ្លង​ដល់​មនុស្ស​ជិត​៨​លាន​នាក់ និង​សម្លាប់​មនុស្ស​ជាង​បួន​សែន​នាក់​ក្នុង​ពិភពលោក​។ ខណៈ​ដែល​កូ​វី​ដ​-១៩ នៅ​ប្រទេស​ខ្លះ​ក្នុង​ពិភពលោក បាន​ថមថយ ប្រទេស​មួយ​ចំនួន​ទៀត​កំពុង​តែ​រង​ការ​វាយប្រហារ​យ៉ាង​ខ្លាំង​ដូច​ជា​ប្រទេស​ឥណ្ឌា​ជាដើម​។

ចំណែក​ប្រទេស​កម្ពុជា​យើង ស្ថានភាព​កូ​វី​ដ​-១៩ នៅ​តែ​មិន​អាច​ទស្សន៍​ទាយ​បាន ចំពោះ​អនាគត បើ​ទោះបីជា​រហូត​មក​ដល់​ពេល​នេះ​កម្ពុជា​បាន​ធ្វើ​ការងារ បាន​យ៉ាង​ល្អ​នៅ​ក្នុង​ការ​ទប់ស្កាត់​មេរោគ​ដ៏​សាហាវ​នេះ​ក្តី​។ ការ​ប្រឈម​មុខ​ខ្លាំង គឺ​ការ​នាំ​ចូល​ជំងឺ​កូ​វី​ដ​-១៩ មក​ពី​ខាងក្រៅ ខណៈ​ដែល​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ មក​កម្ពុជា​ហាក់ដូចជា​កម្រើក​ឡើង​វិញ​។ ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២០​ថា ខ្លួន បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​២​ថ្មី​បន្ថែម​ទៀត​។

បុរស​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ជា​ជនជាតិ​ខ្មែរ​មាន​អាយុ ២៩​ឆ្នាំ និង​បុរស​ជនជាតិ​ខ្មែរ​មាន អាយុ​២២​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ខេត្តកំពង់ចាម​ទាំង​ពីរ​នាក់​។ ទាំង​ពីរ​នាក់​នេះ បាន​ធ្វើ​ដំណើរ ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​តាម​ជើងហោះហើរ​ត្រង់​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២០ ហើយ​បច្ចុប្បន្ន​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ដាក់ ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរ ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រួច​ហើយ​។ ការ​រក​ឃើញ​ករណី​នាំ​ចូល​ពីរ​នាក់​ថ្មី​នេះ​គឺ​កើត​មាន​បន្ទាប់​ពី កន្លង​កម្ពុជា​បាន​រក​ឃើញ ករណី​នាំ​ចូល​ពី​ប្រទេស​បារាំង និង​ថៃ​ផង​ដែរ​។

ដោយ​ពិនិត្យ​ទៅ​លើ​ការ​រក​ឃើញ​ទាំងនេះ ការ​នាំ​ចូល កូ​វី​ដ​-១៩ ពី​ក្រៅប្រទេស គឺជា​បញ្ហា ប្រឈម​មួយ​ដែល​គំរាមកំហែង​ដល់​កម្ពុជា​គ្រប់ពេលវេលា ហើយ​តម្រូវ​ឲ្យ​កម្ពុជា ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​មាន​ប្រសិទ្ធិ​ភាព​ចំពោះ​ការ​នាំ​ចូល​កូ​វី​ដ​-១៩ ពី​ក្រៅប្រទេស​៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ