ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នា​ភ័យ​ស្លន់ស្លោ ទុ​ស្សេ​ខ្សែភ្លើង​នៅ​សណ្ឋាគារ ណៃ អុីន ជាន់​ទី​៤

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទុ​ស្សេ​ខ្សែភ្លើង​បង្ក​ឲ្យ​មាន​ផ្សែង​យ៉ាង​ខ្មួលខ្មាញ់​ហ៊ុយ​ចេញពី​បន្ទប់​ជាន់​ទី​៤ ក្នុង​សណ្ឋាគារ ណៃ អ៊ី​ន ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ភ័យ​ស្លន់ស្លោ ដែល​ហេតុការណ៍​នេះ​កើតឡើង ការ​ពី​វេលា​ម៉ោង​០៧ និង​២០​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ ទុ​ស្សេ​ខ្សែភ្លើង​បង្ក​ឲ្យ​មាន​ផ្សែង​យ៉ាង​ខ្មួលខ្មាញ់​ហ៊ុយ​ចេញពី​បន្ទប់​ជាន់​ទី​៤ ក្នុង​សណ្ឋាគារ ណៃ អ៊ី​ន ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ភ័យ​ស្លន់ស្លោ ដែល​ហេតុការណ៍​នេះ​កើតឡើង ការ​ពី​វេលា​ម៉ោង​០៧ និង​២០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​២៨៩ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​សណ្ឋាគារ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បានឮ​សំឡេង​ទុ​ស្សេ​ចេញពី​ខាងលើ​មក គាត់​ក៏​បាន​រត់​ចេញ​មក​ក្រៅ​ផ្ទះ ឃើញ​ផ្សែង​ហ៊ុយ​ចេញពី​បន្ទប់​ជាន់​ទី​៤ គាត់​បាន​ឡើង​ទៅ​ដល់​ខាងលើ​បន្ទប់​នោះ បើកទ្វារ​ឃើញ​ផ្សែង ហ៊ុយ​ឡើង​ពេញ​បន្ទប់​ក៏​បាន​ទាក់ទង​ទៅ​កាន់​សមត្ថកិច្ច​ឲ្យ​ជួយ​ហៅ​រថយន្ត​សង្គ្រោះ និង​ពន្លត់​អគ្គិភ័យ មក​ជួយ​បាញ់​ពន្លត់​ភ្លាម​ៗ​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់ទី​តាំង កន្លែង​កើតហេតុ​ទាក់ទង​ទៅ​កាន់​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់ និង​ត​ទុយោ​ទឹក​ដល់​ជាន់​ទី​៤ ដើម្បី​ធ្វើការ​បាញ់​ពន្លត់​ភ្លាម​ៗ​។ ក្នុង​ប្រតិបត្តិការ​បាញ់​ពន្លត់​នេះ គឺ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ បី​គ្រឿង​ទើប​បាត់ផ្សែង និង​រលត់​១០០% ខូចខាត​អីវ៉ាន់​នៅ​ក្នុង​បន្ទប់​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​៕ ដោយ ៖ យឹ​ម ឈឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ