ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោទ​អាជ្ញាធរ​ថា អ្នកក្រ​សង់ផ្ទះ​ដេញ បើ​​អ្នកមាន​មក​សង់​អត់​ដេញ​ទេ (​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ចំនួន​០៥​គ្រួសារ​ដែល​បោះបង្គោល​រំលោភ​យក​ដី​បឹង​ខ្វាង​ធ្វើ​ជា​កម្មសិទ្ធិ​បាន​សំណូមពរ​ដល់​អាជ្ញាធរ មេត្តា​ពិនិត្យ​មើល​តាម​បណ្តោយ​បឹង​ខ្វាង គឺ​មាន​ប្រជា​ពល​រដ្ឋ និង​អ្នកមាន​លុយ​កំពុង​បោះបង្គោល​ធ្វើ​របង​លួស​ហ៊ុម​ព័ទ្ធ​យក​ដី​បឹង​ធ្វើ​ជា​កម្មសិទ្ធិ​ប្រមាណ​ជិត​៤០​គ្រួសារ បាន​ជីក​ស្រះ​យក​អាចម៍ដី​លើក​ជា​ភូមិ​សង់ផ្ទះ​រស់នៅ​គ្មាន​ឃើញ​អាជ្ញាធរ​ណា​ទៅ​រំខាន​ឡើយ​។ បើ​តាម​អ្នក​មីង ញ៉ែ​ម ម៉ៅ…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ចំនួន​០៥​គ្រួសារ​ដែល​បោះបង្គោល​រំលោភ​យក​ដី​បឹង​ខ្វាង​ធ្វើ​ជា​កម្មសិទ្ធិ​បាន​សំណូមពរ​ដល់​អាជ្ញាធរ មេត្តា​ពិនិត្យ​មើល​តាម​បណ្តោយ​បឹង​ខ្វាង គឺ​មាន​ប្រជា​ពល​រដ្ឋ និង​អ្នកមាន​លុយ​កំពុង​បោះបង្គោល​ធ្វើ​របង​លួស​ហ៊ុម​ព័ទ្ធ​យក​ដី​បឹង​ធ្វើ​ជា​កម្មសិទ្ធិ​ប្រមាណ​ជិត​៤០​គ្រួសារ បាន​ជីក​ស្រះ​យក​អាចម៍ដី​លើក​ជា​ភូមិ​សង់ផ្ទះ​រស់នៅ​គ្មាន​ឃើញ​អាជ្ញាធរ​ណា​ទៅ​រំខាន​ឡើយ​។

បើ​តាម​អ្នក​មីង ញ៉ែ​ម ម៉ៅ អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ​ធំ សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត បាន​ឲ្យ​ដឹង​ថា ពួក​គាត់​០៧​គ្រួសារ​ក្រីក្រ បាន​មក​តាំង​លំនៅ​ឋាន នៅ​មាត់បឹង​ខ្វាង​នេះ គឺ​តាំងពី​ឆ្នាំ​១៩៨០​មក​ម្ល៉េះ ដោយ​ប្រកប​មុខរបរ​ធ្វើស្រែ និង​រក​ត្រី​ក្នុង​បឹង​នេះ ក៏​ប៉ុន្តែ​នៅ​ឆ្នាំ​២០០០ ទឹក​លិច​ផ្ទះ​ពួក​គាត់ ទើប​រើ​ផ្ទះ​ទៅ​នៅ​លើ​ទី​តួ​ល​សុំ​ដី​គេ​នៅ​បណ្តោះអាសន្ន រហូត​ដល់​ឆ្នាំ​២០១០ ពួក​គាត់​មក​រស់នៅ​តាម​ភ្លឺ​បឹង​កន្លែងផ្ទះ​ចាស់​វិញ ។ ហើយ​ក្រោយមក​ទើប​អាជ្ញាធរ​លើក​ទំនប់​ក្រវាត់​បឹង ពួក​គាត់​ក៏​សែង​ផ្ទះ​មក​រស់នៅ​តាម​ផ្លូវថ្នល់​ក្រវាត់​បឹង​នេះ​។

ប្រភព​ដដែល​បន្ត​ថា ហើយ​កាលពី​ថ្ងៃ​ទី​១០ មិថុនា ២០២០ លោក​ចៅសង្កាត់​ដឹកនាំ​កម្លាំង​មក​រុះរើ​បង្គោល ដែល​ពួក​គាត់​បោះ​ការពារ​ដីស្រែ​របស់​ពួក​គាត់ ក៏​ប៉ុន្តែ​អាជ្ញាធរ​បាន​ប្រាប់​ថា ពួក​គាត់​អាច​រស់នៅ​បាន ក៏​ប៉ុន្តែ​មិន​អនុញ្ញាត​បោះបង្គោល​វាទ​យក​ជា​កម្មសិទ្ធិ​ទេ និង​មិន​ឲ្យ​លក់ដូរ ឬ​អនុញ្ញាត្ត​ឲ្យ​អ្នក​ថ្មី​មក​សង់ផ្ទះ​រស់នៅ​ទេ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​តាម​ភ្លឺ​បឹង​ខ្វាង​នេះ មាន​ជិត​៤០​ខ្នង​ផ្ទះ​ឯណោះ គេ​មាន​លុយ​ធ្វើ​របង​លួស​ហ៊ុម​ព័ទ្ធ​យក​ដី​បឹង​ដល់​កណ្តាល​បឹង ហើយ​ជីក​ស្រះ​លើក​ភូមិ​សង់ផ្ទះ​ធំ​ៗ ដាំ​ដំណាំ ពេញ​ភូមិ​មិន​ដែល​ឃើញ​អាជ្ញាធរ​ណា​អើពើរ​ទេ​។

ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​នេះ កើតឡើង​នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ២០២០ នៅ​ភូមិ​ជ្រៃ​ធំ សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត​។ បច្ចុប្បន្ន​មាន​អ្នក​ថ្មី​មក ចាក់​ដី ធ្វើ​របង​លួស​ហ៊ុម​ព័ទ្ធ​យក​ដី​ដែរ សូម​ឲ្យ​អាជ្ញាធរ​ពិនិត្យ​មើល​ផង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ