ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មោះ​ខាងក្រោយ​អាវ​កីឡាករ PL នឹង​ត្រូវ​ប្តូរ​ដាក់​ពាក្យ «Black Lives Matter»

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ឈ្មោះ​ខាងក្រោយ​អាវ​កីឡាករ​ទាំងអស់​របស់​ក្រប​ខណ្ឌ Premier League នឹង​ត្រូវ​ប្តូរ​ជំនួស​ដោយ​ពាក្យ «Black Lives Matter» ដើម្បី​គាំទ្រ​ដល់​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​រើសអើង​ជាតិ​សាសន៍​សម្រាប់​១២​ប្រកួត​ដំបូង​ពេល​លី​គ​ត្រឡប់​មក​វិញ…

ប្រទេស​អង់គ្លេស ៖ ឈ្មោះ​ខាងក្រោយ​អាវ​កីឡាករ​ទាំងអស់​របស់​ក្រប​ខណ្ឌ Premier League នឹង​ត្រូវ​ប្តូរ​ជំនួស​ដោយ​ពាក្យ «Black Lives Matter» ដើម្បី​គាំទ្រ​ដល់​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​រើសអើង​ជាតិ​សាសន៍​សម្រាប់​១២​ប្រកួត​ដំបូង​ពេល​លី​គ​ត្រឡប់​មក​វិញ ។

ក្នុង​នោះ​ក្រប​ខណ្ឌ Premier League ក៏​នឹង​គាំទ្រ​ដល់​កីឡាករ ដែល​ចង់​បង្ហាញ​សកម្មភាព​លុតជង្គង់​មុន​ពេល ឬ​អំឡុង​ពេល​ប្រកួត​។

សូម​ជម្រាប​ជូន​ថា ចលនា​គាំទ្រ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​រើសអើង​ជាតិ​សាសន៍ ត្រូវ​បាន​បង្ហាញ​ដោយ​កីឡាករ​ក្នុង​សកម្មភាព​កីឡា​ជា​ច្រើន ជា​ពិសេស​ក្នុង​កីឡាបាល់ទាត់​ដែល​ល្បីល្បាញ​បំផុត ។

សេចក្តីថ្លែងការណ៍​រួម​របស់​ក្លិប​ទាំង ២០​ក្នុង​ក្រប​ខណ្ឌ Premier League បាន​សរសេរ​ថា «​យើង​ដែល​ជា​កីឡាករ​ទាំងអស់​ឈរ​រួម​គ្នា ជាមួយនឹង​គោលបំណង​តែ​មួយ​នៃ​ការ​លុប​បំបាត់​ការ​រើសអើង​ជាតិ​សាសន៍​។ ព្រមទាំង​ប្តេជ្ញា​ចិត្ត​ដើម្បី​សង្គម និង​ពិភពលោក​មួយ ឱ្យ​មានការ​គោរព ការ​ផ្តល់​ឱកាស​ស្មើគ្នា ដោយ​មិន​គិត​ពី​ពណ៌​សម្បុរ ឬ​ជំនឿ​របស់​ពួក​គេ​ឡើយ​» ។

សូម​ជម្រាប​ជូន​ថា ក្រប​ខណ្ឌ Premier League នឹង​វិល​ត្រឡប់​មក​កាន់​សកម្មភាព​ប្រកួតប្រជែង​ឡើង​វិញ ចាប់ពី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២០ ដោយ​បិទទ្វារ​កីឡដ្ឋាន ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ