ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កីឡាករម្នាក់​រួច​ផុត​ពី​ការ​ចោទប្រកាន់​ចាប់បង្ខំ​​សេពសន្ថវៈនារីម៉ូដែល​

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ កីឡាករ Callum Hudson-Odoi របស់​ក្រុម​តោ​ខៀវ Chelsea បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ខ្លួន​លែង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​ពី​បទ​សង្ស័យ​​ចាប់បង្ខំ​សេពសន្ថវៈ​លើ​តារា​ម៉ូ​ដែល​ទៀត​ហើយ ក្រោយ​ការ​ស៊ើបអង្កេត​ពី​ប៉ូលិស​រួច​មក​។…

ប្រទេស​អង់គ្លេស ៖ កីឡាករ Callum Hudson-Odoi របស់​ក្រុម​តោ​ខៀវ Chelsea បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ខ្លួន​លែង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​ពី​បទ​សង្ស័យ​​ចាប់បង្ខំ​សេពសន្ថវៈ​លើ​តារា​ម៉ូ​ដែល​ទៀត​ហើយ ក្រោយ​ការ​ស៊ើបអង្កេត​ពី​ប៉ូលិស​រួច​មក​។

សូម​រំលឹក​ថា Hudson-Odoi ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា និង​ត្រូវ​បាន​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ បន្ទាប់​ពី​ត្រូវ​បាន​ប៉ូលិស​ដាក់​ការ​សង្ស័យ​ជុំវិញ​ករណី​​ចាប់​បង្ខំ​សេពសន្ថវៈ​លើ​តារា​ម៉ូ​ដែល​ម្នាក់ ដែល​ស្គាល់គ្នា​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ និង​ណាត់ជួប​គ្នា​នៅផ្ទះ​របស់​គេ​ផ្ទាល់​តែ​ម្តង​។

ខ្សែបម្រើ​ស្លាប​អង់គ្លេស​វ័យ ១៩​ឆ្នាំ​រូប​នេះ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម Twitter ថា «​ខ្ញុំ​បាន​សហ​ការណ៍​ជាមួយ​ប៉ូលិស​យ៉ាង​ពេញទំហឹង នៅ​ក្នុង​ការ​សាកសួរ​របស់​ពួក​គេ ដើម្បី​ស្វែងរក​ភាព​ស្អាតស្អំ​របស់ខ្ញុំ​។ ហើយ​បន្ទាប់​ពី​ការ​ស៊ើបអង្កេត​ពេញលេញ​និង​ហ្មត់ចត់ ឥឡូវនេះ​ប៉ូ​លិ​សបាន​បញ្ជាក់​ថា ពួក​គេ​នឹង​មិន​ចាត់វិធានការ​ណាមួយ ចំពោះ​ខ្ញុំ​ទៀត​ទេ​»​។

Hudson-Odoi ក៏​បាន​បន្ថែម​ទៀត​ថា «​ខ្ញុំ​សូម​ប្រើ​វេទិកា​នេះ ដើម្បី​ថ្លែងអំណរគុណ​ដល់​អ្នក​រាល់គ្នា ដែល​បាន​ឈរ​នៅ​ខាង​ខ្ញុំ និង​គាំទ្រ​ខ្ញុំ​ក្នុង​គ្រា​លំបាក​នេះ​» ។

សូម​បញ្ជាក់​ថា Hudson-Odoi បានជា​សះស្បើយ​ពេញលេញ បន្ទាប់​ពី​បាន​ក្លាយជា​កីឡាករ​ទី​មួយ​ក្នុង​ក្រប​ខណ្ឌ Premier League ដែល​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ​-១៩ កាលពី​ខែមីនា ហើយ​បច្ចុប្បន្ន​រូបគេ​កំពុង​ចូលរួម​ជាមួយ​ក្រុម Chelsea ក្នុង​ការ​ហ្វឹកហាត់​យ៉ាង​សកម្ម ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការ​ប្រកួត Premier League នៅ​ស​ប្តា​ហ៍​ក្រោយ ៕ (ដកស្រង់​ចេញពី AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ