ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំ​ណឹង​ល្អ​មួយទៀត​សម្រាប់​កម្ពុជា​! ចិន​ឆ្លើយ​តប​លើ​សំណើ​នាំ​ចេញ​មៀន​ប៉ៃលិន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ទន្ទឹម​នឹង​កសិផល​ជា​ច្រើន​ប្រភេទ​ក្នុង​ខេត្ត​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ជិតខាង​មានការ​ពិបាក ឬ​កកស្ទះ​ដោយសារ​របាំង​បច្ចេកទេស​នៃ​ការ​នាំ​ចូល ។ ថ្មី​ៗ​នេះ​កម្ពុជា​ក៏​ទទួល​បានការ​ឆ្លើយ​តប ឬ​ចម្លើយ​ជាបឋម ពី​ភាគ​ចិន​ថា​សំណើរ​នាំ​ចេញ​មៀន​ប៉ៃលិន​បាន​និង​កំពុង​ពិនិត្យ​លើ​ឯកសារ​នេះ​។ នៅ​ក្នុង​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​សហគមន៍​មៀន​ប៉ៃលិន…

រាជធានី​ភ្នំពេញ​ ៖ ទន្ទឹម​នឹង​កសិផល​ជា​ច្រើន​ប្រភេទ​ក្នុង​ខេត្ត​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ជិតខាង​មានការ​ពិបាក ឬ​កកស្ទះ​ដោយសារ​របាំង​បច្ចេកទេស​នៃ​ការ​នាំ​ចូល ។ ថ្មី​ៗ​នេះ​កម្ពុជា​ក៏​ទទួល​បានការ​ឆ្លើយ​តប ឬ​ចម្លើយ​ជាបឋម ពី​ភាគ​ចិន​ថា​សំណើរ​នាំ​ចេញ​មៀន​ប៉ៃលិន​បាន​និង​កំពុង​ពិនិត្យ​លើ​ឯកសារ​នេះ​។

នៅ​ក្នុង​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​សហគមន៍​មៀន​ប៉ៃលិន ដើម្បី​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ទីផ្សារ​ដែល​សហគមន៍​បាន​និង​កំពុង​ជួប​ប្រទះ នៅ​ថ្ងៃ​ទី​១៤ មិថុនា​នេះ លោក ផា​ន់ ចាន់​ធុ​ល អភិបាល​នៃ​គណ​អភិបាលខេត្ត​ប៉ៃលិន​មាន​ប្រសាសន៍​ថា កសិផល​ជា​ច្រើន​ប្រភេទ​ដែល​ខេត្ត​ប៉ៃលិន​មាន​លទ្ធភាព​ផលិត​បាន​មាន ពោតក្រហម ដំឡូង​មី សណ្តែកសៀង មៀន​ប៉ៃលិន មៀន​ក្រអូប ស្វាយ ក្រូចពោធិសាត់ សាវម៉ាវ ទុរេន ខ្នុរ ទៀប ត្របែក និង​កៅស៊ូ លើ​ផ្ទៃដី​សរុប ៦៩.២៤៦​ហិ​កតា​។

លោក ផា​ន់ ចាន់​ធុ​ល មាន​ប្រសាសន៍​ថា « ការ​នាំ​ចេញ​កសិផល​របស់​ខេត្ត​ទៅ​កាន់​ទីផ្សារ​ថៃ មាន​ដំឡូង​មី ពោត ក្រហម និង​មៀន​ប៉ៃលិន កំពុង​កកស្ទះ​ដោយសារ​របាំង​បច្ចេកទេស​នៃ​ប្រទេស​នាំ​ចូល ហើយ​ទន្ទឹម​និង​នេះ​បច្ចុប្បន្ន​ខេត្ត ក៏​ដូច​ជា​វិនិយោគិន​ខ្វះ​ទុន​សម្រាប់​សាងសង់​រោងចក្រ​កែ​ច្នៃ​ជា​ផលិតផល​សម្រេច រោង​ស​ម្ងួ​ត វេច​ខ្ចប់ និង​ឃ្លាំង​ស្តុក ដែល​កិច្ចការ​នេះ​ទាមទារ​ការ​វិនិយោគ​ដើម្បី​ជួយ​ជំរុញ​កសិផល​របស់​ខេត្ត​មាន​ទីផ្សារ​ទាំង​ផលិតផល​ស្រស់ និង​កែ​ច្នៃ​»​។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​លើក​ឡើង​ថា ក្រសួង​ដែល​មាន​អគ្គនាយកដ្ឋាន​កសិកម្ម​ជា​សេនា​ទិ​ការ​កំពុង​ពុះពារ ជំរុញ និង​ចរចារ​ជាមួយ​ភាគី​ចិន​យ៉ាង​យកចិត្តទុកដាក់ និង​ស៊ីជម្រៅ​ទាំង​ការងារ​បច្ចេកទេស និង​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ សំខាន់​ៗ​ដែល​ភាគី​នាំ​ចេញ (​កម្ពុជា​) ត្រូវ​បំពេញ​ឱ្យ​ខាង​តែ​បាន​។

លោក​រដ្ឋមន្ត្រី​វេ​ង សា​ខុន ​គូសបញ្ជាក់​ថា​«​ថ្មី​ៗ​នេះ ក្រសួង​បាន​ទទួល​ចម្លើយ​បឋម​ពី​ភាគី​ចិន​ថា​ករណី​សំណើ​នាំ​ចេញ​មៀន​ប៉ៃលិន ភាគី​ចិន​បាន​និង​កំពុង​ពិនិត្យ​លើ​ឯកសារ​សំណើ​នេះ​តាំងពី​ខែមិថុនា ឆ្នាំ​២០១៩ ហើយ​សង្ឃឹមថា​ឯកសារ​សំណើ​នេះ​នឹង​ត្រូវ​បាន​អនុម័ត​ក្រោយ​ពេល​ពិធីសារ​នាំ​ចេញ​ស្វាយ​ស្រស់​កម្ពុជា ដែល​បាន​ផ្លាស់​ប្តូរ​រវាង​ភាគី​ទាំង​ពីរ​កាលពី​ស​ប្តា​ហ៍​មុន​អនុវត្ត​បាន​រលូន​ជា​មុន​សិន​»​។

ដើម្បី​បំពេញ​លក្ខខណ្ឌ​តម្រូវ​របស់​ភាគី​ចិន លោក​រដ្ឋមន្ត្រី បាន​បង្ហាញ​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​សមាជិក​សហគមន៍​មៀន​ប៉ៃលិន​ដោយ​សង្ខេប​អំពី​ការងារ​បច្ចេកទេស​រួម​មាន​ការងារ​ដាំ​ដុះ ថែរក្សា ការពារ​សត្វ​ចង្រៃ ការ​ប្រើ​ជី និង​ថ្នាំពុល​កសិកម្ម​សម្រាប់​កម្ចាត់​សត្វល្អិត បច្ចេកទេស​ក្រោយ​ពេល​ប្រមូល​ផល ជា​ពិសេស​ការ​អនុវត្ត​កសិកម្ម​ល្អ នៅ​នឹង​ចម្ការ​ផ្ទាល់ និង​ការ​អនុវត្ត​កន្លែង​កែ​ច្នៃ​ល្អ ។

តាម​របាយការណ៍​របស់​លោក​ប្រធាន​សហគមន៍​មៀន​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មៀន​ប៉ៃលិន​មាន​ផ្ទៃដី​ដាំ​ដុះ​សរុប​ទូ​ទាំង​ខេត្ត​ប្រមាណ​ជា ៣.២៥០ ហិ​កតា​បាន​ផ្តល់​ទិន្នផល​បាន​ជាង ៣២. ៥០០​តោន​ក្នុង​មួយ​ឆ្នាំ ដែល​ផលិតកម្ម​មួយ​នេះ​បាន​បង្កើត​ការងារ​ជូន​ប្រជាជន​នៅ​មូលដ្ឋាន​បាន​រាប់​ពាន់ នាក់​។ ក្រៅពី​លក់​មៀន​ស្រស់ សហគមន៍​ក៏​មាន​រៀបចំ​ខ្សែរ​ច្រវាក់​ផលិតកម្ម​កែ​ច្នៃ​ជា​លក្ខណ​តូច និង​មធ្យម​។

លោក​បន្ត​ថា​បច្ចុប្បន្ន​នេះ សហគមន៍​បាន​និង​កំពុង​ជួប​ប្រទះ​បញ្ហា​សំខាន់​ៗ​ដែល​សហគមន៍​បាន​ស្នើ​សុំ​ដល់​លោក​រដ្ឋមន្ត្រី និង​ស្ថាប័ន​ពាក់ព័ន្ធ​មេត្តា​ជួយ​អន្តរាគមន៍​ដោះស្រាយ​ឱ្យ​បាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព ក្នុង​នោះ​មាន ​៖ ​ទី​១-​ការ​លំបាក​ក្នុង​ការ​នាំ​ចេញ​ផលិតផល​មៀន​ប៉ៃលិន​កម្ពុជា​ទៅ​កាន់​ទីផ្សារ​បរទេស ។ ទី​២-​នីតិវិធី​ក្នុង​ការ​ចុះបញ្ជី​ចម្ការ​មៀន​ឱ្យ​ស្រប​តាម​គោលការណ៍​នៃ​ការ​អនុវត្ត​កសិកម្ម​ល្អ​ និង
ទី​៣-​នីតិវិធី​ស្នើ​សុំ​បញ្ជាក់​គុណភាព ISO​។

បើ​យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​បញ្ជាក់​ថា​« នៅ​ឆ្នាំ​២០១៩ នៅ​ទូ​ទាំង​ប្រទេស​ផ្ទៃដី​ដាំ​មៀន​ប៉ៃលិន​មាន​ចំនួន ៨. ៩២៥​ហិ​កតា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ