ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ផ្លោះ​របង​ឡើង​ឃឿ​ន​បំរុង​ចូល​ក្នុង​អគារ​ខុន​ដូ ស្រាប់តែ​វ៉ា​ក់​អឺ​តែ​ម្តង ចប់​បាត់​!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ផ្លោះ​របង​ឡើង​ឃឿ​ន​ថ្ម​សួនផ្កា ប៉ុនប៉ង​ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុង​អគារ​ខុន​ដូរ តែ​ត្រូវ​វ៉ា​ក់​នឹង​សន្តិ​សុខ​តែ​ម្តង ក៏​ត្រូវ​សន្តិសុខ​តាម​ទាន់​ក៏​ចាប់​ប្រគល់​ឱ្យ​សមត្ថកិច្ច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​និង​២០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៣ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ផ្លោះ​របង​ឡើង​ឃឿ​ន​ថ្ម​សួនផ្កា ប៉ុនប៉ង​ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុង​អគារ​ខុន​ដូរ តែ​ត្រូវ​វ៉ា​ក់​នឹង​សន្តិ​សុខ​តែ​ម្តង ក៏​ត្រូវ​សន្តិសុខ​តាម​ទាន់​ក៏​ចាប់​ប្រគល់​ឱ្យ​សមត្ថកិច្ច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​និង​២០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២០ ត្រង់​ចំណុច​អគារ​ខុន​ដូ​គ្មាន​ឈ្មោះ ជាប់​និង​គល់​ស្ពាន​អាកាស​៧​មក​រា តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១​ខណ្ឌទួលគោក​។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ម៉ុ​ន ម៉ៅ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ក្នុងភូមិ​ច្រេះ ឃុំ​ច្រេះ ស្រុក​មេ​សាង ខេត្តព្រៃវែង​។

តាម​សម្ដី​ពី​បុរស​ម្នាក់​ឈ្មោះ សំ វិច្ឆិកា អាយុ​៣២​ឆ្នាំ ជា​សន្តិសុខ​យាមកាម នៅ​ខុន​ដូ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ គាត់​អង្គុយ​យាម និង​មើល​ការ​ខុស​ត្រូវ​សុវត្ថិភាព​តែ​ម្នាក់ឯង ដោយ​​បាន​ដាក់​ប៉ៅ​អ៊ី​អង្គុយ​ក្បែរ​មាត់ទ្វារ​ច្រកចេញ​-​ចូល ដោយ​មាន​ដើម​ផ្កា​បាំង​ពី​ខាងក្រៅ​។ លុះដល់​កើតហេតុ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ខាងលើ​បាន​ដើរមក​ខាង​មុខ​អគារ មាន​ទាំង​ស្ពាយ​កាបូប​តូច​មួយ​ជាប់​នឹង​ខ្លួន​ទៀត រួច​ក៏​ធ្វើ​សកម្មភាព​ផ្លោះ​ឡើង​ឃឿ​ន​សួនផ្កា​លម្អ​ខាងលើ​អគារ ប៉ុនប៉ង​ចូល​ទៅ​លួច​សម្ភារៈ និង​របស់របរ​មាន​តម្លៃ​ដែល​នៅ​ខាងក្នុង​ខុន​ដូរ ។

សន្តិសុខ​ខាងលើ​បន្ត​ថា ខណៈ​ពេល​ដែល​ផ្លោះ​ឡើង​មក​ដល់​ខាងលើ មិន​ទាន់​នឹង​បាន​លួច​ផង ក៏​ត្រូវ​វ៉ា​ក់​អើ​ជួបនឹង​រូប​គាត់​ជា​សន្តិសុខ​ដែល​កំពុង​អង្គុយ​យាម​។ ពេល​នោះ​ជនសង្ស័យ​ក៏​បំរុង​នឹង​រត់គេច​ខ្លួន តែ​ត្រូវ​គាត់​ចាប់​ក្របួច​ជាប់ និង​ធ្វើការ​ឆែកឆេរ​លើ​ខ្លួន​ជនសង្ស័យ មាន​ដូច​ជា ទួ​ណឺ​វី​ស​មួយ​ដើម ទូរស័ព្ទ​ដៃ​មួយ​គ្រឿង និង​របស់របរ​ផ្សេង​ទៀត​។

ភ្លាម​ៗ​នោះ​ជនសង្ស័យ​ក៏​បាន​ឆ្លើយ​ថា រូបគេ​មិន​បាន​ប៉ុនប៉ង​មក​លួច​អ្វី​នេះ​ទេ គឺ​គ្រាន់តែ​ចង់​យក​ទូរស័ព្ទ​ដៃ​មក​លក់​ឲ្យ​សន្តិសុខ​ប៉ុណ្ណោះ​។ ក្រោយមក​បុរស​ជា​សន្តិសុខ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​អន្តរាគមន៍​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​១ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​រង់ចាំ​ធ្វើការ​ចាត់ការ​ទៅ​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ