ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​! កម្មករ​សង់​កីឡដ្ឋាន World Cup នៅ​កា​តា​មិន​ទាន់​ទទួល​ប្រាក់​ឈ្នួល​ជាងកន្លះ​ឆ្នាំ​

3 ឆ្នាំ មុន

ប្រទេស​កា​តា ៖ យោង​តាម​អង្គការ​សិ​ទិ្ធ​មនុស្ស​អន្តរជាតិ Amnesty បានឱ្យ​ដឹង​ថា​កម្មករ​ចំណាកស្រុក ដែល​កំពុងធ្វើការ​លើ​គម្រោង​សាងសង់​កីឡដ្ឋាន​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ…

ប្រទេស​កា​តា ៖ យោង​តាម​អង្គការ​សិ​ទិ្ធ​មនុស្ស​អន្តរជាតិ Amnesty បានឱ្យ​ដឹង​ថា​កម្មករ​ចំណាកស្រុក ដែល​កំពុងធ្វើការ​លើ​គម្រោង​សាងសង់​កីឡដ្ឋាន​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២ ដែល​កា​តា​ទទួល​បាន​សិទ្ធិ​ធ្វើការ​ម្ចាស់ផ្ទះ​នោះ នៅ​មិន​ទាន់​ទទួល​បាន​ប្រាក់​ឈ្នួល​រហូត​ដល់​ទៅ ៧​ខែ​មក​ហើយ​។

អង្គការ​ខាងលើ បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កម្មករ​ចំណាកស្រុក​ប្រហែល ១០០ នាក់​ដែល​ធ្វើការ​ឱ្យ​ក្រុមហ៊ុន Qatar Meta Coats (QMC) កំពុង​រង់ចាំ​ការ​បើកប្រាក់​ឈ្នួល​ពេញលេញ ។ ខណៈ​កម្មករ​ខ្លះ បាន​ទទួល​ប្រាក់​សំណង​មួយ​ផ្នែក បន្ទាប់​ពី​ក្រុម​សិទ្ធិ​មនុស្ស​បាន​រាយការណ៍​ករណី​នេះ ទៅ​កាន់​អាជ្ញាធរ​ប្រទេស​កា​តា និង​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​ពិភពលោក​របស់ FIFA ម្តង​រួច​មក​ហើយ​កាលពី​ឆ្នាំ​២០១៩​។
កម្មករ​ចំណាកស្រុក​ទាំងនោះ ភាគច្រើន​មក​ពី​ប្រទេសហ្កា​ណា, កេ​ន​យ៉ា, នេ​ប៉ា​ល់ និង​ហ្វី​លី​ពី​ន ត្រូវ​បាន​ចុះ​កិច្ចសន្យា​ដោយ​ក្រុមហ៊ុន Qatar Meta Coats (QMC) ដែល​ទទួល​បាន​សិទ្ធិ​ធ្វើការ​សាងសង់​លើ​គម្រោង​កីឡដ្ឋាន Al-Bayt ។

លោក Steven Cockburn ប្រធាន​ផ្នែក​សេដ្ឋកិច្ច និង​យុត្តិធម៌​សង្គម​នៃ​អង្គការ Amnesty បាន​មាន​ប្រសាសន៍​ថា «​ករណី​នេះ​គឺជា​ឧទាហរណ៍​ចុង​ក្រោយ ដែល​បង្ហាញ​ពី​ភាព​ងាយស្រួល ក្នុង​ការ​កេងប្រវ័ញ្ច​លើ​កម្លាំង​ពលកម្ម​របស់​កម្មករ​នៅ​ក្នុង​ប្រទេស​កា​តា បើ​ទោះបី​ពួក​គេ​កំពុង​សាងសង់​កីឡដ្ឋាន​មួយ ក្នុង​ចំណោម​កីឡដ្ឋាន​ដ៏​អស្ចារ្យ ត្រៀម​សម្រាប់​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ក៏​ដោយ​»​។

អង្គការ Amnesty ក៏​បាន​រិះគន់ FIFA ផង​ដែរ ចំពោះ​ការ​មិន​ធ្វើ​អ្វី​បន្ថែម​ទៀត ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស​កា​តា ដើម្បី​ឱ្យ​ប្រទេស​នេះ ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​របស់​ខ្លួន​ឱ្យ​បាន​ពេញលេញ​។

ដោយឡែក គណៈកម្មាធិការ​ជាន់ខ្ពស់​ទទួល​បន្ទុក​រៀបចំ​ព្រឹត្តិការណ៍​នេះ​បាន​ប្រាប់​អង្គការ Amnesty ថា​ខ្លួន​បានដឹង​ពី​បញ្ហា​នៃ​ការ​ទូទាត់​សំណង​របស់ QMC កាលពី​ខែកក្កដា​ឆ្នាំ ២០១៩ ហើយ​ចាប់តាំងពី​ពេល​នោះ​មក ពួក​គេ​បាន​ចាត់វិធានការ​ផ្សេង​ៗ​គ្នា ដើម្បី​ព្យាយាម​ដោះស្រាយ​ស្ថានការណ៍​ដែល​រួម​មានការ​ជួប​ជាមួយ​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន និង​បាន​ចុះ​ក្នុង​បញ្ជីខ្មៅ​លើ​កិច្ចសន្យា​សម្រាប់​ពេល​អនាគត និង​ជូនដំណឹង​ទៅ​កាន់​ក្រសួង​ការងារ​ផង​ដែរ ។

ចំណែកឯ​ការិយាល័យ​ទំនាក់ទំនង​រដ្ឋាភិបាល​របស់​កា​តា ក៏​បាន​បញ្ជាក់​ថា QMC បាន​ទទួល​រង​ទណ្ឌកម្ម ហើយ​ប្រតិបត្តិការ​របស់​ពួក​គេ​លើ​ការ​សាងសង់​កីឡដ្ឋាន Al-Bayt ត្រូវ​បាន​ផ្អាក​រហូត​ដល់​មានការ​ទូទាត់​ប្រាក់ខែ​ពេញលេញ​ដល់​កម្មករ មិន​ទាន់​បើក​អស់​រយៈពេល ៧​ខែ​កន្លង​មក ៕ (ដកស្រង់​ចេញពី DW)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ