ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តុះ​ចិត្ត​ស្អាត​បរិសុទ្ធ​ដោយ​ធម៌​១០​ប្រការ

3 ឆ្នាំ មុន

បុញ្ញកិរិយាវត្ថុ​១០​ប្រការ​ជា​ធម៌​នាំ​ឱ្យ​កើត​បុណ្យ​កុសល ដែល​មនុស្ស​គ្រប់​រូប​គួរ​ញុំ​ា​ង​ធម៌​នេះ​ឱ្យ​កើត​មាន​ខ្លះ បើ​ទោះជា​មិន​បាន​ទាំងអស់ ក៏​គួរ​ឱ្យ​មាន​ខ្លះ ដើម្បី​បណ្តុះ​ចិត្ត​ស្អាត​បរិសុទ្ធ​ចំពោះ​មនុស្ស​ទូទៅ ។ ១-​ឱ្យទាន​ដល់​ពួក​ស្មូម​យាចក​គ្រប់​ប្រភេទ​ឥត​រើសមុខ ២-​រក្សាសីល​៥ ចាំ​សីល​៨​ជាប់​មិន​ដាច់ ៣-​ច​ម្រើ​កម្មដ្ឋាន​៤០​មាន​ពុទ្ធានុស្សតិ​ជាដើម…

បុញ្ញកិរិយាវត្ថុ​១០​ប្រការ​ជា​ធម៌​នាំ​ឱ្យ​កើត​បុណ្យ​កុសល ដែល​មនុស្ស​គ្រប់​រូប​គួរ​ញុំ​ា​ង​ធម៌​នេះ​ឱ្យ​កើត​មាន​ខ្លះ បើ​ទោះជា​មិន​បាន​ទាំងអស់ ក៏​គួរ​ឱ្យ​មាន​ខ្លះ ដើម្បី​បណ្តុះ​ចិត្ត​ស្អាត​បរិសុទ្ធ​ចំពោះ​មនុស្ស​ទូទៅ ។

១-​ឱ្យទាន​ដល់​ពួក​ស្មូម​យាចក​គ្រប់​ប្រភេទ​ឥត​រើសមុខ

២-​រក្សាសីល​៥ ចាំ​សីល​៨​ជាប់​មិន​ដាច់

៣-​ច​ម្រើ​កម្មដ្ឋាន​៤០​មាន​ពុទ្ធានុស្សតិ​ជាដើម

៤-​គោរព​កោតខ្លាច​ត្រកូល​រៀមច្បង

៥-​ធ្វើ​កិច្ច​ខ្វល់ខ្វាយ​បម្រើ​ព្រះសង្ឃ

៦-​ផ្សាយ​ចែក​ចំណែក​ផល​បុណ្យ​ដល់​អ្នក​ដទៃ

៧-​សម្តែងធម៌​ដល់​អ្នក​ដទៃ​ស្តាប់

៨-​ស្តាប់ធម៌​ដែល​អ្នក​ដទៃ​សម្តែង​ដល់​ខ្លួន

៩-​ធ្វើ​អនុមោទនា​ត្រេកអរ​តាម​បុណ្យ​ដែល​គេ​ឱ្យ

១០-​ធ្វើ​ទិដ្ឋិ​គឺ​សេចក្តី​យល់​ឃើញ​ឱ្យ​ត្រូវ​ក្នុង​ផ្លូវធម៌ ។

កំ​ពូ​ធម៌​ទាំង​១០​ប្រការ​នេះ​ឈ្មោះ​ថា​ជា​ធម៌​នាំ​ឱ្យ​កើត​សេចក្តី​ល្អ កើត​សុខ​ចម្រើន​ដល់​ខ្លួន​យើង​ផង និង​អ្នក​ដទៃ​ផង ។ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ