ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​រថយន្ត​ស៊ី​ទែន​មួយ​​តាម​ផ្លូវ​ឆេះ​យ៉ាង​​ខ្លាំង​​ មនុស្ស​​ជិត​២០០​នាក់​រងគ្រោះ​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ ទូរទស្សន៍​រដ្ឋ​ចិន​រាយការណ៍​នា​ថ្ងៃ​ទី​១៣​មិថុនា​ថា មនុស្ស​ច្រើន​នាក់​បាន​ត្រូវ​បាត់​បង់​ជីវិត ​និង​ជិត​២០០​នាក់​រង​របួស ក្រោយ​ការ​ផ្ទុះ​រថយន្ត​កាំ​មី​ញ៉ុ​ង​ស៊ី​ទែន​ដឹក​ឧស្ម័ន​រាវ ១​គ្រឿង តាម​ផ្លូវ​ថ្នល់​​មួយ​នៃ​ខេត្ត​ ZHEJIANG​ ចិន​។…

ប្រទេស​ចិន ៖ ទូរទស្សន៍​រដ្ឋ​ចិន​រាយការណ៍​នា​ថ្ងៃ​ទី​១៣​មិថុនា​ថា មនុស្ស​ច្រើន​នាក់​បាន​ត្រូវ​បាត់​បង់​ជីវិត ​និង​ជិត​២០០​នាក់​រង​របួស ក្រោយ​ការ​ផ្ទុះ​រថយន្ត​កាំ​មី​ញ៉ុ​ង​ស៊ី​ទែន​ដឹក​ឧស្ម័ន​រាវ ១​គ្រឿង តាម​ផ្លូវ​ថ្នល់​​មួយ​នៃ​ខេត្ត​ ZHEJIANG​ ចិន​។ ការ​ផ្ទុះ​បណ្ដាល​ឲ្យ​ខូចខាត​អគារ​ជា​ច្រើន និង​កប់​មនុស្ស​ច្រើន​នាក់​ក្រោម​គំនរ​បាក់បែក​។

រថយន្ត​ស៊ី​ទែន​នេះ ​បាន​ផ្ទុះ​នា​ថ្ងៃ​ទី​១៣ ខែ​​មិថុនា ឆ្នាំ​២០២០ ក្នុង​ខេត្ត​ ZHEJIANG​ ត្រង់​កន្លែង​មួយ​​ជិត​ក្រុង វេន​លី​ញ​។ តាម​តូ​លេខ​ចុង​ក្រោយ​របស់​រដ្ឋបាល​ទីក្រុង​នោះ​ថា ការ​ផ្ទុះ​បណ្ដាល​ឲ្យ​អ្នក​បាត់​បង់​ជីវិត​​កើន​ដល់​១៨​នាក់ ហើយ​មនុស្ស​១៨៩​នាក់​រង​របួស ។ ក្នុង​ពេល​ផ្ទុះ រថយន្ត​នោះ​បាន​​ផ្លោង ហោះ​ទៅ​លើ ​និង​ខ្ទាត​ហោះ​ដល់​ចម្ងាយ​ប៉ុន្មាន​រយ​ម៉ែត្រ​។ កម្លាំង​នៃ​ការ​ផ្ទុះ​បណ្ដាល​ឲ្យ​បែក​កញ្ចក់​ផ្ទះ​មួយ​ចំនួន នៃ​ភូមិ​ដា​ស៊ី ​ស្ថិត​នៅ​ជិត​ផ្លូវថ្នល់​ដែល​កើត​មាន​គ្រោះថ្នាក់​។

ទូរទស្សន៍​រដ្ឋ​ចិន​ ក៏​រាយការណ៍​ដែរ ពី​អគារ​ជា​ច្រើន​នៅ​ជាប់​ជិតខាង​រង​ការ​បំផ្លាញ ក្នុង​នោះ​មាន​រោងចក្រ​មួយ​។ មនុស្ស​ម្នា​ច្រើន​នាក់​ជាប់​ក្រោម​គំនរ​បាក់បែក​។ កន្លែង​គ្រោះថ្នាក់​នៅ​មាន​ផ្សែង​ខ្មៅ​ហុយ​ចេញ ហើយ​រថយន្ត​ជា​ច្រើន​គ្រឿង​ក៏​ត្រូវ​ភ្លើង​ឆាបឆេះ លើ​ផ្លូវថ្នល់​នោះ​និង​ក្នុងភូមិ​មួយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews (​កែសម្រួល​ដោយ ៖ បុប្ផា​)

https://twitter.com/i/status/1271776536933224449

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ