របរ​ដាំ​ឫ​ស្សី​ផ្អែម មួយ​ឆ្នាំ​រកបាន​ជិត​១​ម៉ឺន​ដុល្លារ


ខេត្តបាត់ដំបង ៖ របរ​ដាំ​ឬ​ស្សី​ផ្អែម ដើម្បី​យក​ទំពាំង​លក់​លើ​ទីផ្សារ ក្នុង​មួយ​ឆ្នាំ​ក៏​អាច​ប្រមូល​បាន​ជិត​១​ម៉ឺន​ដុល្លារ​ដែរ ។ នេះ​បើ​តាម​លោក លី វិ​ន កសិករ​នៅ​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល​ខេត្តបាត់ដំបង ជំរាប​ជូន​លោក​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ចុះ​ទស្សនកិច្ច​នៅ​តាម​បណ្ដា​ខេត្ត​ប៉ែក​ខាងជើង​ប្រទេស​។

លោក​លី វិ​ន ​បានអោយ​ដឹង​ថា លោក​បាន​ដាំ​ឫស្សី​នេះ​នៅ​ឆ្នាំ​២០១៥ ហើយ​បច្ចុប្បន្ន​ផ្ទៃដី​កើនឡើង​ចំនួន ៣​ហ​ិក​តា នឹង​គ្រោង​ពង្រីក​បន្ថែម​នា​ពេល​អនាគត ។ អាជីវកម្ម​ដែល​កំពុងធ្វើការ​ដាំ​ដុះ​ដំណាំ​ឫស្សី​នេះ​គឺ​៖ បណ្តុះ​កូន​ឫស្សី​និង​ជីក​ទំពាំង​លក់ និង​លក់​ដើម​ប្ញ​ស្សី ។ តាម​ការ​បញ្ជាក់​របស់​លោក លី រិ​ន បាន​ឲ្យ​ដឹង​ថា ចំពោះ​កូន​ឫស្សី ១​ដើម​តម្លៃ​៣០០០​រៀល ទំពាំង​១​គីឡូក្រាម​តម្លៃ​២៥០០​រៀល ឫស្សី​១​ដើម​តម្លៃ​៣០០០​រៀល​) ហើយ​រៀង​រាល់​៥​ថ្ងៃ​ប្រមូល​ទំពាំង​ម្តង ជា​មធ្យម​ក្នុង​មួយ​លើក​ប្រមូល​ទំពាំង​បាន​១​៤០០គីឡូក្រាម​ក្នុង​​​មួយហិកតា​ ​។ សរុប​កាលពី​ឆ្នាំ​២០១៩ គាត់​ប្រមូល​ចំណូល​បាន​ជាង ៩.០០០​ដុល្លារ ។

លោក​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បាន​អំពាវនាវ​ឱ្យ​ប្រជា​សហគមន៍​ព្រៃឈើ​ដាំ​ឫស្សី​ផ្អែម​នេះ ​ពីព្រោះ​ជា​ដំណាំ​ងាយ​ដាំ​ដុះ ឆាប់​ឱ្យ​ផល មាន​អាយុ​វែង បាន​ផល​ទាំង​ដើម ទំពាំង និង​កូន​ទៀត​ផង បើ​ដាំ​បាន​ផល​ឫស្សី​នេះ នឹង​ជួយ​បង្កើន​កម្រិតជីវភាព​របស់​ប្រជា​សហគមន៍​ព្រៃឈើ​បាន​ល្អ​ប្រសើរ ដោយ​មិន​ចាំបាច់​ទៅ​ពឹងផ្អែក​លើ​ផល និង​អនុ​ផល​ព្រៃឈើ​ទាំងស្រុង​នោះ​ទេ ៕​

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ