ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ឱ្យ​​ប្អូន​២នាក់ជូន​​ទៅ​ពេទ្យ​ មិនទាន់ដល់​ផង ជួបគ្រោះអកុសលតាម​ផ្លូវ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ស្ត្រី​ចំណាស់​ម្នាក់​មាន​ជំងឺ​គីស​ក្នុង​​ស្បូន ​ហើយ​បាន​ឱ្យ​​ប្អូនស្រី​២​នាក់​ទៀត​ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ដោយ​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​៣​នាក់​ ដោយ​​ស្ត្រីរូបនោះ​ជិះ​ក្រោយ​គេ ​ខណៈ​ពេល​កំពុង​ជិះ​​ម៉ូតូ​ឆ្លងផ្លូវ​ស្រាប់តែ​មាន​រថយន្ត​បែន​ដឹក​ថ្ម​ ព​ណ៌​ត្រេ​អុ​ី​ បើកបរ​ក្នុង​ល្បឿន​លឿន​មក​ដល់​កៀរ​ម៉ូតូ​ពីក្រោយ​ ​បណ្ដាល​ឲ្យ​ដួល​ខ្ទាត​​ស្ត្រីរូបនោះ​ចូល​ក្រោម​កង់​កិន​ក្បាល​និង​មួក​ការពារ​សុវត្ថិភាព​ធ្លាយ​ខួរ​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​គួរ​ឲ្យ​សង្វេគ​បំផុត…

រាជធានី​ភ្នំពេញ ​៖ ​ស្ត្រី​ចំណាស់​ម្នាក់​មាន​ជំងឺ​គីស​ក្នុង​​ស្បូន ​ហើយ​បាន​ឱ្យ​​ប្អូនស្រី​២​នាក់​ទៀត​ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ដោយ​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​៣​នាក់​ ដោយ​​ស្ត្រីរូបនោះ​ជិះ​ក្រោយ​គេ ​ខណៈ​ពេល​កំពុង​ជិះ​​ម៉ូតូ​ឆ្លងផ្លូវ​ស្រាប់តែ​មាន​រថយន្ត​បែន​ដឹក​ថ្ម​ ព​ណ៌​ត្រេ​អុ​ី​ បើកបរ​ក្នុង​ល្បឿន​លឿន​មក​ដល់​កៀរ​ម៉ូតូ​ពីក្រោយ​ ​បណ្ដាល​ឲ្យ​ដួល​ខ្ទាត​​ស្ត្រីរូបនោះ​ចូល​ក្រោម​កង់​កិន​ក្បាល​និង​មួក​ការពារ​សុវត្ថិភាព​ធ្លាយ​ខួរ​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​គួរ​ឲ្យ​សង្វេគ​បំផុត ចំណែក​ប្អូនស្រី​ទាំង​២​នាក់​រួច​ផុត​ពី​​គ្រោះថ្នាក់ ​ចំណែក​​រថយន្ត​បង្កហេតុ​​បាន​បើក​គេច​បាត់​ស្រមោល​។

​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ ត្រង់​ចំណុច​ខ្លោងទ្វារវត្ត​ពោធិ៍​វ័ន ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ស្ត្រី​រង​គ្រោះ​ម្នាក់​ដែល​បាត់បង់ជីវិត​​ខាងលើ​នោះ​ឈ្មោះ នៅ ញ៉េ​ន អាយុ​៥៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​សុ​ព័រ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្ដាល ​។ ​ចំណែក​រថយន្ត​បែន​ដឹក​ថ្ម​​មួយគ្រឿង ព​ណ៌ត្រេ​អុ​ី​ មិន​ចាំ​ស្លាក​លេខ​ឡើយ​។

តាម​ប្រភព​ពី​ក្រុម​គ្រួ​សារបាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​រួម​នឹង​ប្អូនស្រី​២​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌ខ្មៅ ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ ​ភ្នំពេញ ​1HK-3468 ​ឌុ​ប​គ្នា​៣​នាក់​ដើម្បី​ទៅ​កាន់​មន្ទីរពេទ្យ​ពិនិត្យ​និង​ព្យាបាល​ ព្រោះស្ត្រីរងគ្រោះ​មានជំងឺគីសក្នុងស្បូន​ ​ពេលនោះ​ប្អូនស្រី​ម្នាក់​ជា​អ្នក​ឌុ​ប ម្នាក់​ទៀត​ជា​អ្នក​ជិះ​កណ្ដាល រីឯ​​ស្ត្រី​រងគ្រោះ​​បាន​ជិះ​ពីក្រោយ​ប្អូនស្រី​ទាំង​២​នាក់​ ហើយ​ក៏​ជួប​គ្រោះ​អកុសល​បែប​នេះ​តែ​ម្ដង​ ។ ពាក់ព័ន្ធនឹងករណីនេះ ​ពួក​គាត់​បាន​ស្នើសុំ​ឲ្យ​នគរបាល​ជួយ​ធ្វើការ​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​នោះចាត់ការ​តាមច្បាប់​ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ព្រលឹង​ជន​រង​គ្រោះ​ផង​ដែរ​។

តាមប្រភពពី​​អ្នក​ភូមិ​បាន​និយាយ​ថា មុន​ពេល​​កើតហេតុ ​ពួក​គាត់​បានឃើញ​ជន​រង​គ្រោះ​រួម​នឹង​ប្អូនស្រី​២​នាក់​ទៀត​ជិះ​ម៉ូតូឌុប​គ្នា​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​តាម​ផ្លូវ​បេតុង​វត្ត​ពោធិ៍​វ័ន លុះ​ពេល​ទៅ​ដល់​មហាវិថី​ឈ្នះ​ឈ្នះ​ ​ក៏​បាន​ឆ្លងផ្លូវ រួច​បត់​ឆ្វេង​ដៃ​ឆ្ពោះទៅ​ទិស​ខាងជើង​វិញ​។

តាម​ប្រភពដដែលបានបន្ត​ថា ស្រប​ពេល​នោះ​​មាន​រថយន្ត​បែន​ដឹក​ថ្ម​មួយគ្រឿង​​ខាងលើ​បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​មក​​ដល់ ​ដោយ​​ឃើញ​ស្ត្រី​​ទាំង​៣​នាក់​កំពុង​ជិះ​ម៉ូតូ​ហើយ រថយន្ត​នោះ​មិន​ព្រម​បន្ថយល្បឿន​ទេ ​ទើប​ជ្រុល​ទៅ​កៀរ​ម៉ូតូ​ពីក្រោយ ​បណ្ដាល​ឲ្យ​ដួល​និង​ខ្ទាត​ស្ត្រី​រង​គ្រោះ​​ដែល​ជិះក្រោយ​គេ​ខ្ទាតចូលក្រោមរថយន្ត​កិ​ន​បែកក្បាល ​ព្រមទាំង​បែក​មួក​ការពារ​សុវត្ថិភាព​ធ្លាយ​ខួរ​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ រថយន្ត​បង្ក​បាន​ជាន់​ហ្គា​រ​រោ​ទិ៍​ម៉ា​សុ​ី​ន​បន្ថែម​ល្បឿន​លាន់​​យ៉ាង​កក្រើក​គេច​បាត់​ស្រមោល ​ខណៈ​ដែល​ស្ត្រី​ជា​ប្អូន​ទាំង​២​នាក់​រវល់​តែ​យំសោក​និង​មើល​សព​បងស្រី​ ដោយ​មិន​បាន​ដេញ​តាម​នោះ​ ។ ​បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​បាន​ចុះ​ទៅ​សម្រួល​ចរាចរណ៍​មិន​ឲ្យ​មានការ​កកស្ទះ​និង​បាន​រាយការណ៍​ជូន​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ធ្វើការ​វាស់វែង​និង​ចាត់ការ​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ