ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាស់ យី​ន រង​ការ​រិះគន់ ក្នុង​ជំនួប​ជា​មួយ សុខ សុវណ្ណ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រដាល់​មិត្តភាព​រវាង​កីឡាករ​ជាតិ និង​កីឡាករ​ជាតិ កាលពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២០ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កីឡាករ​គូ​ពិសេស រវាង…

រាជធានី​ភ្នំពេញ ៖ ការ​ប្រដាល់​មិត្តភាព​រវាង​កីឡាករ​ជាតិ និង​កីឡាករ​ជាតិ កាលពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២០ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កីឡាករ​គូ​ពិសេស រវាង លាស់ យី​ន មក​ពី​ក្លិប​ជ្រៃ​សែន​ជ័យ ខេត្តកំពង់ស្ពឺ និង​កីឡាករ សុខ សុវណ្ណ មក​ពី​ក្លិប​ប្រដាល់​ខេមរភូមិន្ទ មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ពេញចិត្ត​នោះ​ទេ ដោយសារ​តែ​គូ​នេះ ប្រកួត​មិន​បាប​ល្អ ហើយ​ប្រកួត​គ្នា​បាន​តែ​មួយ​ប្រាវ​ក៏​បញ្ចប់​ការ​ប្រកួត​ទាំង​អ្នកគាំទ្រ​មិន​អស់ចិត្ត​។

កីឡាករ លាស់ យី​ន បង្គោល​ក្រហម រង​ការ​រិះគន់​ពី​ការ​ប្រកួត​នោះ ដោយសារ​តែ​វាយ​មិន​អស់ដៃ ហើយ​គ្រាន់តែ​គូប្រកួត​វាយ​ត្រូវ​មួយ​ប្រាវ​ក៏​បោះបង់​ការ​ប្រកួត​។ កីឡាករ លាស់ យី​ន ត្រូវ​បាន​លោក​​អាជ្ញាកណ្ដាល ព្រមាន​ករណី​មិន​ប្រកួត​ជាមួយ​គូប្រកួត​ម្ដង​ជា​ពីរ​ដងនោះ​ផង ហើយ​អ្វី​ដែល​គេ​កត់សម្គាល់ គឺ​ក្រោយ​ការ​ព្រមាន​ឱ្យ​វ៉ៃ​តែ​មួយ​ប្រាវ ក៏​សម្រេចចិត្ត​បោះបង់ បន្ទាប់​ពី​ស្ទុះ​វ៉ៃ​បាន​តែ​មួយ​ភ្លែត ហើយ​ត្រូវ​បង្គោល​ខៀវ​ទាត់​ឱ្យ​ឈឺ​ជើង​តែ​បន្តិច ក៏​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​២​តែ​ម្ដង។

មួយគូ​នេះ លាស់ យី​ន បង្គោល​ក្រហម ដែល​ធ្លាប់តែ​ខ្លាំង​រង​ការ​រិះគន់​ថា ធ្លាក់ដៃ ខ្សោយកម្លាំង និង​នៅ​ល្អ​តែ​បច្ចេកទេស​ប៉ុណ្ណោះ ដោយ​អ្នក​ឃើញ​ផ្ទាល់​រិះគន់​ថា លោក​វ៉ៃ​មិនល្អ ហើយ​ក៏​បោះ​បង់​ការ​ប្រកួត​នោះ​ផង​។ មួយគូ​នេះ​មិនដឹង​ថា នឹង​អាច​ត្រូវ​បាន​គណៈកម្មការ​តម្រូវ​ឱ្យ​សងសឹក​គ្នា ឬ​ក៏​អត់​ទេ ដោយសារ​តែ លាស់ យី​ន ក៏​ហាក់​មិន​ចង់​ប្រកួត​បែប​នេះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ