ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀ.ន​បាន​បញ្ឈប់​ពី​ការងា​ហើយ សូម​ឈប់​ប្រើ​ពាក្យ​​ថា​ប៉ូលិស

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចេញ​សេចក្តី​បំភ្លឺ​តប​ទៅ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ចំពោះ​ករណី​បាន​បង្ហោះ​ថា មាន​មន្ត្រី​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ម្នាក់ ទំនងជា​បែក​ថ្នាំ ហើយ​យក​ឯកសណ្ឋាន​របស់​ខ្លួន ទៅ​បោះចោល​នៅ​កា​រ៉ា​ស់​សាំង សូ​គី​មិច…

ខេត្ត​ព្រះ​សីហ​នុ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចេញ​សេចក្តី​បំភ្លឺ​តប​ទៅ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ចំពោះ​ករណី​បាន​បង្ហោះ​ថា មាន​មន្ត្រី​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ម្នាក់ ទំនងជា​បែក​ថ្នាំ ហើយ​យក​ឯកសណ្ឋាន​របស់​ខ្លួន ទៅ​បោះចោល​នៅ​កា​រ៉ា​ស់​សាំង សូ​គី​មិច ក្រុងព្រះ​សីហនុ កាលពី​ពេល​ថ្មី​ៗ​នេះ​..​។

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០ មាន​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chum Phearum បាន​បង្ហោះ​រៀបរាប់​ថា ៖ «​មាន​ករណី​ភ្ញាក់ផ្អើល​នឹង​មន្ត្រី​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ម្នាក់ ដែល​ទំនងជា​បែក​ថ្នាំ​បាន​យក​ខោអាវ​នគរបាល​របស់​ខ្លួន​មក​បោះចោល​នៅ​កា​រ៉ា​ស់​សាំង sokimex និង Tela ស្ថិត​ក្នុង​សង្កាត់​៣ ខេត្ត​-​ក្រុងព្រះសីហនុ រួច​ឡើង​ឡានក្រុង​ចេញ​ទៅ​បាត់​»​។

ករណី​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បំភ្លឺ​ថា អតីតមន្ត្រី​នគរបាល​រូប​នេះ ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ដាក់​បទបញ្ជា​ឲ្យ​ការិយាល័យ​បុគ្គលិក ធ្វើការ​ណែនាំ​ជា​ច្រើន​ដង​រួច​មក​ហើយ និង​បាន​ធ្វើការ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​រួច​ហើយ​ផង​ដែរ​។

ូច​បាន​ជំរាប​ជូន​ខាងលើ​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ សូម​ជូន​ព័ត៌មាន​ដល់​សាធារណជន​ទូទៅ ឲ្យ​បាន​ជ្រាប​ជា​ដំណឹង និង​កុំ​ឲ្យ​មាន​មន្ទិល​សង្ស័យ​តទៅ​ទៀត​។

សូម​បញ្ជាក់​ថា នៅ​លើ​ឯកសណ្ឋាន ឬ​ហោប៉ៅ​អាវ​ប៉ូលិស​នោះ គេ​ឃើញ​មានឈ្មោះ ស វាសនា អត្តលេខ ៦៨០៤១ ពាក់​សក្តិ​២ ហើយ​ក៏​មាន​សក្តិ​៣ ថ្មី​១​ទៀត ដែល​ទំនងជា​ត្រៀម​ឡើង​សក្តិ​ផង​ក៏​មិនដឹង​..​?

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា ម្ចាស់​ឯកសណ្ឋាន​នេះ គឺ​ពិតជា​មន្ត្រី​នគរបាល​ពិតមែន ហើយ​ធ្លាប់​បំរើ​ការងារ​នៅ​ការិយាល័យ​អគ្គិភ័យ ។

មន្ត្រី​ដដែល​បន្ត​ថា មន្ត្រី​នគរបាល​ខាងលើ​នេះ ក៏​ធ្លាប់​ត្រូវ​បាន​នគរបាល​សង្កាត់​លេខ​៣ ចាប់ខ្លួន​ម្តង​ដែរ ពី​បទ​ចែកចាយ និង​រក្សា​ទុក​គ្រឿងញៀន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ