ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ «​ត្រូវ​គ្នា​» បានជា​ឈ្មួញ​ជីកដី​ដល់​ក្បាល​ប្រេត​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ​​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​ក្រុម​អាជីវកម្ម​ជីករណ្តៅ​ដី​យក​អាចម៍ដី​លក់​មួយ​កន្លែង​ជីក​ជ្រៅ ជម្រៅ​១០​ម៉ែត្រ សង្ស័យ​អត់​ច្បាប់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ដោយ​ទី​១-​ខ្លាច​បាក់​ច្រាំង​រណ្តៅ បាក់​ដល់​ដីស្រែ​របស់​ពួក​គាត់ ទី​២-​បាក់​ស្រុត​ខូច​ផ្លូវថ្នល់ ដោយសារ​តែ​រថយន្ត​ដឹក​ដី​ធុន​ធំ​ៗ​ជាដើម ម្យ៉ាង​បច្ចុប្បន្ន​ជា​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ផង…

ខេត្តស្វាយរៀង ៖ មាន​ក្រុម​អាជីវកម្ម​ជីករណ្តៅ​ដី​យក​អាចម៍ដី​លក់​មួយ​កន្លែង​ជីក​ជ្រៅ ជម្រៅ​១០​ម៉ែត្រ សង្ស័យ​អត់​ច្បាប់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ដោយ​ទី​១-​ខ្លាច​បាក់​ច្រាំង​រណ្តៅ បាក់​ដល់​ដីស្រែ​របស់​ពួក​គាត់ ទី​២-​បាក់​ស្រុត​ខូច​ផ្លូវថ្នល់ ដោយសារ​តែ​រថយន្ត​ដឹក​ដី​ធុន​ធំ​ៗ​ជាដើម ម្យ៉ាង​បច្ចុប្បន្ន​ជា​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ផង បង្ក​ឲ្យ​បាក់​ស្រុត​ខូច​ផ្លូវលំ ជា​ហេតុ​នាំ​ឱ្យ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​។

ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​នេះ គឺ​កើតឡើង​នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២០ នៅ​ភូមិ​ព្រៃ​ស្ទៀង ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទ៌​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា រណ្តៅ​ដី​នេះ ស្ថិត​នៅ​ចន្លោះ​ភូមិ​ឬ​ស្សីតា​ម៉ូ​វ និង​ភូមិ​ព្រ​ស្ទៀង ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង​។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ យើង​មិន​អាច​ទាក់ទង​លោក ប៉ុក តក ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តស្វាយរៀង​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែមិថុនា​នេះ ដោយសារ​ទូរស័ព្ទ​ជា​ច្រើន​សារ គឺ​ទូរស័ព្ទ​ជាប់រវល់​។

ចំពោះ​ម្ចាស់​អាជីវកម្ម​ជីករណ្តៅ​ដី​យក​អាចម៍ដី​លក់​នោះ ក៏​មិន​អាច​សាកសួរ​ព័ត៌មាន​បាន​ដែរ ដោយ​គ្រាន់តែ​ឃើញ​ក្រុម​អ្នក​សារព័ត៌មាន​យើង​បើករថយន្ត​ចូល​ទៅ​រក​មើល​រណ្តៅ​ដី នោះ អ្នក​បើកបរ​អេ​ស្កា​វ​ទ័​រ បាន​ចុះ​ចេញពី​អេ​ស្កា​វ​ទ័​រ ហើយ​ដើរ​ចូល​ទៅ​ក្នុងភូមិ​អ្នកស្រុក​បាត់ ហើយ​ចំពោះ​អ្នកបើកបរ​រថយន្ត​ដឹក​អាចម៍ដី​វិញ ក៏​បើក​គេច​ឡើង​ទៅ​លើ​ផ្លូវជាតិ​លេខ​១ អស់​ដែរ ។ ទើប​មិន​អាច​រក​ការ​បំភ្លឺ​បាន សង្ស័យ​អត់​ច្បាប់ ទើប​ពួក​គេ​មិន​នៅ​ជួប​អ្នក​សារព័ត៌មាន​។

ទាក់ទិន​ករណី​នេះ​ដែរ យើង​មិន​អាច​រក​ការ​បំភ្លឺ​ពី​លោក​អភិបាលស្រុក​កំពង់​រោ​ទិ៍ បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​១៣ មិថុនា​នេះ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ