ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកភូមិលើកគ្នា​ដេញ​តាម​បា.ញ់​ក្របីមួយក្បាល​ ក្រោយដេញវ័ធប្រពន្ធមេភូមិ​

3 ឆ្នាំ មុន
  • កំពត

​ខេត្តកំពត ៖ ក្របី​ឈ្មោល​មួយ​ក្បាល​ត្រូវ​បាន​កង​នគរបាល​ឃុំ​ស្ដេច​គង់​ខាងត្បូង​ ស្រុក​បន្ទាយមាស​ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ខ្ជាយ​ខាងត្បូង​ ស្រុក​ដង​ទង​ ខេត្តកំពត​ បាន​ដេញ​តាម​បាញ់​​ផ្តាច់ជីវិត​​ក្របី​ឈ្មោល​មួយ​ក្បាល​ដែលគេអះអាង​ថា​​កាច​សាហាវ​​ដោយ​បាន​ដេញវ័ធស្ត្រីម្នាក់​ជា​ប្រពន្ធមេភូមិ​ បណ្តាល​ឱ្យ​រងរបួសធ្ងន់​ ចំណែក​មន្ត្រីនគរបាល​​ម្នាក់ទៀត​ក៏​បាន​រងរបួស​​ធ្ងន់​…

​ខេត្តកំពត ៖ ក្របី​ឈ្មោល​មួយ​ក្បាល​ត្រូវ​បាន​កង​នគរបាល​ឃុំ​ស្ដេច​គង់​ខាងត្បូង​ ស្រុក​បន្ទាយមាស​ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ខ្ជាយ​ខាងត្បូង​ ស្រុក​ដង​ទង​ ខេត្តកំពត​ បាន​ដេញ​តាម​បាញ់​​ផ្តាច់ជីវិត​​ក្របី​ឈ្មោល​មួយ​ក្បាល​ដែលគេអះអាង​ថា​​កាច​សាហាវ​​ដោយ​បាន​ដេញវ័ធស្ត្រីម្នាក់​ជា​ប្រពន្ធមេភូមិ​ បណ្តាល​ឱ្យ​រងរបួសធ្ងន់​ ចំណែក​មន្ត្រីនគរបាល​​ម្នាក់ទៀត​ក៏​បាន​រងរបួស​​ធ្ងន់​ ក្នុង​ហេតុការណ៍តាម​បាញ់ក្របីមួយក្បាលនេះ​ផង​ដែរ ។​ ​

​ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១១ ​ខែមិថុនា​ នៅ​ចំណុច​ជិត​ភ្នំស្រូវ ​ឃុំ​ខ្ជាយ​ខាងត្បូង ​ស្រុក​ដងទង់​ ខេត្តកំពត​។

​លោក​អ៊ុ​ក​ វៀន​ អនុប្រធាន​ភូមិ​បន្ទាយមាស​ ឃុំ​បន្ទាយមាស ​ស្រុក​បន្ទាយមាស ​បាន​​ឱ្យ​ដឹង​​ថា​ ក្របី​ឈ្មោល​មួយ​ក្បាល​ខាងលើនេះ គឺ​គាត់​បាន​ទិញ​បន្ត​ពី​គេ​មក​ច​ញ្ចឹ​មក្នុង​តម្លៃ​​៣លានរៀល​​ ប៉ុន្តែ​​បន្ទាប់​ពី​បាន​ដឹក​មក​ដល់​ផ្ទះ ​ក្របី​ឈ្មោល​មួយក្បាល​​នោះ​​បាន​ដេញ​​វ័ធ​ប្រពន្ធ​របស់គាត់​ឈ្មោះ​ប៉ែន​យ៉ា​ន់ ​អាយុ​៤៥​ឆាំ្ន​ បណ្ដាល​អោយ​រង​របួសធ្ងន់​ ​​ក្រោយពីក្របី​ឈ្មោល​​មួយក្បាលនេះ​ដេញវ័ធ​ប្រពន្ធ​​របស់​គាត់​​អោយរ​ងរ​បួស​ធ្ងន់​រួច​ហើយ​ ​ក្របី​នោះ​បាន​រត់​​ទៅ​​ទិស​ខាងលិច​បាត់​ ហើយ​មិនដឹងជា​​ទៅ​ទីណា​ឡើយ​ ។

តាម​ប្រភពដដែល​បាន​បន្ត​ថា ​លុះ​នៅ​​ព្រឹក​ថ្ងៃ​ទី​១០ ​ខែមិថុនា​ ឆ្នាំ​២០២០ ពេល​​អ្នក​ភូមិ​ឡើង​ទៅ​ព្រៃ​ភ្នំ​ល្ងៀង​ជាប់​ភូមិសាស្ត្រ​ឃុំ​ស្ដេច​គង់​ខាងត្បូង​ ស្ថិត​ក្នុងស្រុក​បន្ទាយមាស​ និង​ឃុំ​ភ្នំ​ប្រសាទ​ ស្ថិត​ក្នុង​ស្រុក​កំពង់ត្រាច​ ស្រាប់តែ​បាន​ប្រទះ​ឃើញ​ក្របី​​ឈ្មោះមួយក្បាលនោះ​នៅ​ក្នុង​ព្រៃ​ ​ហើយ​អ្នក​ភូមិ​ក៏​បាន​រាយការណ៍​ប្រាប់​នគរបាល​។

តាម​ប្រភពដដែល​បាន​បន្ត​ថា នៅពេល​បាន​ទទួល​ព័ត៌មាន​ខាងលើ​រួចមក កម្លាំង​នគរបាល​ប៉ុស្តិ៍​​ស្ដេច​គង់​ប្រមាណ​ជា​៥​​នាក់​រួម​ទាំង​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​ ​ក៏​បាន​តាម​រកក្របី​មួយក្បាលនោះ ដោយ​ចូល​ទៅ​ដល់​ចំណុច​ជ្រលង​ភ្នំ​អស់​ផ្លូវ ​ស្រាប់តែ​ក្របី​នោះ​រត់​ចុះ​មក​ក្រោម​វិញ ​ស្រប​ពេល​​នោះ​ដោយសារ​​មានការ​ស្រែ​កថា​ «ក្របី​​ដេញវ័ធ​ៗ​» ធ្វើ​ឱ្យ​មន្ត្រី​នគរបាល​ម្នាក់​ឈ្មោះ​ប៉ែន​ បូ​ណា​ រត់គេចពីក្របីដេញវ័ធ បណ្តាល​ឱ្យ​ដួល​បោក​បែកក្បាល​រង​របួស​យ៉ាងធ្ងន់ធ្ងរ​។

បន្ទាប់មក​​ក្របី​ឈ្មោល​មួយ​ក្បាល​នោះ​បាន​រត់​ចេញពី​ជួរ​ភ្នំ​រួចហើយ ក៏​បាន​​រត់​ឆ្លងផ្លូវ​ជាតិ​លេខ៣១​ចូល​ទឹក​ដី​ស្រុក​ដងទង់​ ​ចំណែក​​ម្ចាស់​ក្របី​ក៏​ដូច​ជា​អ្នក​ភូមិ​បន្ទាយមាស​បាន​លើកគ្នា​​ជា​ច្រើន​នាក់​ រួម​ទាំង​កំលាំង​នគរបាល​​ដេញតាម​រហូត​ប្រទះ​ឃើញ​នៅ​ខាងលិច​ជួរ​ភ្នំ​ក្បាល​ទីង ​ក្នុងភូមិ​សា​ស្ត្រស្រុក​ដងទង់​ ដោយ​មានការ​សំ​ណូ​ម​ពរ​ពី​ម្ចាស់​ក្របី​ឱ្យ​​ជួយ​បាញ់​ផ្តាច់ជីវិត ទើបកម្លាំងនគរបាលបាន​បាញ់​ក្របីឈ្មោលមួយក្បាល​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី១១ ​ខែមិថុនា​ ឆ្នាំ​២០២០ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ