ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​មាន​អ្នក​ណាមួយ​លាងបាប​កម្ម​យើង​បាន​ទេ

3 ឆ្នាំ មុន

តាម​ច្បាប់​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ថា ដើម្បី​ឱ្យ​អស់កម្ម​អាក្រក់​ដែល​យើង​ធ្វើ​រួច​ហើយ​នោះ មិនមែន​យើង​ទៅ​អង្វរករ​សុំ​អ្នក​ណា​ម្នាក់​នូវ​ការ​អត់ឱន​ទោស​ឱ្យ​នោះ​ទេ ។ បុគ្គល​ដទៃ​ក្តី ព្រះ​បរមគ្រូ​នៃ​យើង​ក្តី អារុក្ខ អារក្ស ទេវតា ឥន្ទ្រ…

តាម​ច្បាប់​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ថា ដើម្បី​ឱ្យ​អស់កម្ម​អាក្រក់​ដែល​យើង​ធ្វើ​រួច​ហើយ​នោះ មិនមែន​យើង​ទៅ​អង្វរករ​សុំ​អ្នក​ណា​ម្នាក់​នូវ​ការ​អត់ឱន​ទោស​ឱ្យ​នោះ​ទេ ។

បុគ្គល​ដទៃ​ក្តី ព្រះ​បរមគ្រូ​នៃ​យើង​ក្តី អារុក្ខ អារក្ស ទេវតា ឥន្ទ្រ ព្រហ្ម​ក្តី មិនមែន​ជា​បុគ្គល​ដែល​យើង​ត្រូវ​គោរព​បួងសួង​សូម​នូវ​ការ​អភ័យទោស ឬ​ស្នើ​សុំ​ឱ្យ​ដក​កម្ម​អាក្រក់​ចេញពី​ខ្លួន​យើង​នោះ​ទេ ។

បុគ្គល​មិន​គប្បី​មាន​ជំនឿ​ទៅ​លើ​អ្នក​ខាងក្រៅ​ណាមួយ ដែល​យើង​គួរតែ​សុំ​នូវ​ការ​អត់ឱន​ទោស ឬ​គោរព​បូជា​ដើម្បី​ឲ្យ​រួច​ចាក​កម្ម​ពៀរ​នោះ​ឡើយ ។ ប្រសិនបើ​ពុទ្ធសាសនិក​ចង់​សុំ​នូវ​ការ​កម្ចាត់​បង់​កម្ម​អាក្រក់​ចេញពី​ខន្ធ​សន្តាន គឺ​មាន​តែ​មនុស្ស​ម្នាក់​គត់​ដែល​ពូកែ​ស័ក្តិ​សិទ្ធ​បំផុត គឺ​ខ្លួន​យើង​ហ្នឹងឯង ដោយ​ការ​វៀរចាក​ការ​ប្រព្រឹត្ត​អាក្រក់​ដោយ​កាយ វាចា ចិត្ត​ឱ្យ​អស់ ហើយ​ងាក​មក​ប្រព្រឹត្ត​ធ្វើអំពើ​ជា​កុសល​វិញ នោះ​អំពើអាក្រក់​នឹង​រសាត់​បាត់​សូន្យ​ទៅ​ដោយ​ឯង​ៗ ។

នៅ​ក្នុង​គម្ពីរ​ពុទ្ធសាសនា​បាន​បញ្ជាក់​ច្បាស់​ណាស់​ថា ថ្វីបើ​បុណ្យ​និង​បាប​មិន​អាច​ទាញ​យក​មក​ស៊ីសង​គ្នា​បាន​មែន តែ​ទោះជា​យ៉ាងណា​បុណ្យ​មាន​អានុភាព​ជាង​បាប អាច​ទាញ​មនុស្ស​ដែល​ធ្លាក់​នរក ឱ្យទៅ​នៅ​ឋានសួគ៌​បាន ។​ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ