ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ដ៏​សិច​ស៊ី​របស់ អែម គុន​ថង កំពុង​​អង្រួន​បេះដូង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិតជា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​គេ​បានឃើញ​រូបភាព​ដ៏​សិច​ស៊ី​ប៉ុន្មាន​សន្លឹក​របស់​តារា​បង្ហាញ អែម គុន​ថង ត្រូវ​បាន​គេ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បាន​អង្រួន​បេះដូង​មហាជន​យ៉ាង​ខ្លាំង​។ បើ​ទោះ​រូបភាព​ទាំងនោះ​ត្រូវ​បាន​គេ​ថត​ជា​ការ​កំសាន្ត និង​បែប​សិល្បៈ​ក៏​ដោយ ប៉ុន្តែ​រូបភាព​ដ៏​សិច​ស៊ី​បញ្ចេញរាង​កាយ​ស្ទើរ​ទាំងស្រុង​ពី​តារា​រូប​នេះ…

រាជធានី​ភ្នំពេញ ៖ ពិតជា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​គេ​បានឃើញ​រូបភាព​ដ៏​សិច​ស៊ី​ប៉ុន្មាន​សន្លឹក​របស់​តារា​បង្ហាញ អែម គុន​ថង ត្រូវ​បាន​គេ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បាន​អង្រួន​បេះដូង​មហាជន​យ៉ាង​ខ្លាំង​។

បើ​ទោះ​រូបភាព​ទាំងនោះ​ត្រូវ​បាន​គេ​ថត​ជា​ការ​កំសាន្ត និង​បែប​សិល្បៈ​ក៏​ដោយ ប៉ុន្តែ​រូបភាព​ដ៏​សិច​ស៊ី​បញ្ចេញរាង​កាយ​ស្ទើរ​ទាំងស្រុង​ពី​តារា​រូប​នេះ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​នៅ​លើ​បណ្តាញ​​សង្គម​ហ្វេ​ស​ប៊ុ​ក​។

ជាមួយនឹង​រាង​ដ៏​ស្រ​ឡូ​ន អែម គុន​ថង បាន​គ្រង​តែ​សា​រ៉ុ​ង ទម្លាក់​ស្ទើរ​ចេញ​រាង​កាយ​ខាងក្នុង​ស្ទើរ​ទាំងស្រុង ជាមួយនឹង​ក្អម​ទឹក អម​ជាមួយ​ទេសភាព​វាលស្រែ​ដ៏​ខៀវស្រងាត់ បាន​រំលេច​សម្រស់​តារា​រូប​នេះ​មើលទៅ​ស្រស់​ស្អាត និង​ស៊ី​អារម្មណ៍​ខ្លាំង​។

ពាក់ព័ន្ធ​នឹង​ការ​ថតរូប​យ៉ាង​សិច​ស៊ី​ទាំង​អស់នេះ អែម គុន​ថង បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា រូបភាព​របស់​នាង​នេះ គឺជា​ការ​ថត​លេង​កំសាន្ត​ប៉ុណ្ណោះ​ក្នុង​ពេល​ដែល​នាង​ត្រូវ​ទៅ​លេង និង​ថត​ម៉ូត​ឱ្យ​ក្រុមហ៊ុន​មួយ​នា​ឯ​ខេត្តតាកែវ​។

នាង​បញ្ជាក់​ថា នៅ​ពេល​ដែល​ទៅ​ដល់ទី​នោះ អ្នកដឹកនាំ​របស់​នាង​ឃើញ​ទេសភាព​ស្រស់​ស្អាត ហើយ​មានគំនិត​ឱ្យ​នាង​យកសា​រ៉ុ​ង​មក​ថតរូប​លេង​តែ​ម្តង​ទៅ​។ យ៉ាងណា​ក៏​ដោយ អែម គុន​ថង ទទួលស្គាល់​ថា រូបភាព​ដែល​មហាជន​បានឃើញ​នោះ គឺជា​ការ Edit តាម​បច្ចេកទេស​កុំព្យូទ័រ​បន្ថែម​ប៉ុណ្ណោះ មិនមែន​បញ្ចេញ​ទាំងអស់​ដូច​ការ​មើលឃើញ​នោះ​ឡើយ​។

នាង​បន្ថែម​ថា ដំបូង​នាង​ក៏​គិតដល់​ចំណុច​ខ្លាច​ការ​រិះគន់​ពី​មហាជន​ផង​ដែរ ប៉ុន្តែ​ដោយ​ការ​លើក​ទឹកចិត្ត និង​យល់​ថា វា​ជា​រូបភាព​សិល្បៈ និង​មិន​បញ្ចេញ​អ្វី​ឱ្យ​ហួសហេតុ​ខ្លាំង​នោះ​នាង​ក៏​សម្រេច​ចិត្ត​ថត​តែ​ម្តង​ទៅ​។

ទោះជា​យ៉ាងណា បើ​តាម អែម គុន​ថង កន្លង​មក នាង​ក៏​ធ្លាប់​ថតរូប​បែប​សិច​ស៊ី​នេះ​ដូច​គ្នា គ្រាន់​តែ​កាលពីមុន​នាង​ថត​ស្លៀកពាក់​ប៊ី​គី​នី​។ ជា​ការ​កត់សម្គាល់ អែម គុន​ថង គឺជា​តារា​ម៉ូ​ដែល​មួយ​រូប​ដែល​បាន​ប្រឡូក​សិល្បៈ​តាំងពី​ឆ្នាំ​២០១៦​។ នាង​ធ្លាប់​បាន​ចូលរួម​ប្រកួត​ប្រឡង​បវ​កញ្ញា Miss Cambodia 2016 ដោយ​ចំណាត់ថ្នាក់​លេខ​២​។ តារា​រូប​នេះ​ក៏​ធ្លាប់​បាន​ចូលរួម​ប្រកួត​ប្រជែង​​បវរកញ្ញា​អន្តរជាតិ Miss Earth Cambodia 2017 ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ