ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​សុខាភិបាល​៖ សារធាតុ​មេតា​ណុ​ល នាំ​អោយ​ពលរដ្ឋ​ពុល​ស្លា.ប់

3 ឆ្នាំ មុន
  • ភ្នំពេញ

ករណី​ពុល​ស្រា​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បញ្ជាក់​ថា បណ្ដាល​មក​ពី​មាន​សារធាតុ​មេតា​ណុ​ល ក្នុង​ស្រា​លើស​កម្រិត​។ សារធាតុ​មេតា​ណុ​ល អាច​បណ្ដាល​ឱ្យ​ប៉ះពាល់​សុខភាព​រហូត​ដល់​បាត់​បង់ជីវិត ចំពោះ​អ្នក​ហូប​ស្រា​ទាំងនោះ​។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ម៉​ម…

ករណី​ពុល​ស្រា​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បញ្ជាក់​ថា បណ្ដាល​មក​ពី​មាន​សារធាតុ​មេតា​ណុ​ល ក្នុង​ស្រា​លើស​កម្រិត​។

សារធាតុ​មេតា​ណុ​ល អាច​បណ្ដាល​ឱ្យ​ប៉ះពាល់​សុខភាព​រហូត​ដល់​បាត់​បង់ជីវិត ចំពោះ​អ្នក​ហូប​ស្រា​ទាំងនោះ​។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​១៣​មិថុនា ឆ្នាំ​២០២០​។​ការ​ចេញ​មុខ​មក​បញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ពេល​នេះ ស្រប​ពេល​នៅ​ខេត្តបន្ទាយមានជ័យ​មាន​ករណី​ពុល​ស្រា​លើ​ពលរដ្ឋ​ចំនួន ៤៣​នាក់ ក្នុង​នោះ​មាន​ស្រី​៣​នាក់ ដែល​បណ្តាល​ឲ្យ​មនុស្ស ៧​នាក់​បាន​ស្លាប់​បាត់​ជីវិត​។

បើ​គេ​ពិនិត្យ​ករណី​ពុល​ស្រា​នេះ ថយក្រោយ​វិញ កម្ពុជា​មាន​ករណី​ពុល​ស្រា​ច្រើន​ហើយ​យ៉ាងតិច​ពលរដ្ឋ​ខ្មែរ​៥៦​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ពុល​ស្រា​នេះ​។

នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង CDC របស់​ក្រសួងសុខាភិបាល​ថា កាលពី​ឆ្នាំ​២០១៥ មាន​ករណី​ពុល​ស្រា​នៅ ខេត្ត គឺ​ខេត្ត​ត្បូងឃ្មុំ ក្រចេះ និង​មណ្ឌល​គី​រី ចំនួន​២៨៤ ករណី បណ្តាល​មនុស្ស ៣៣ នាក់​បាន​ស្លាប់​។

ឆ្នាំ ២០១៦ ករណី​ពុល​ស្រា​មាន​ចំនួន ៩២ ករណី ហើយ​ពលរដ្ឋ ១៥ នាក់ បាន​ស្លាប់ គឺ​កើតឡើង​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​។​ឆ្នាំ ២០១៧ ពលរដ្ឋ​ពុល​ស្រា​មាន ១៣​ករណី នៅ​ក្នុង​ខេត្ត ម​ណ្ឌ​គិរី ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ ២​នាក់​ស្លាប់​បាត់បង់​ជីវិត​។ ចំណែក​នៅ​ឆ្នាំ ២០១៨ ចំនួន​ករណី​ពុល​ស្រា​មាន​រហូត​ដល់​២០៣​ករណី ពលរដ្ឋ​ស្លាប់​៩​នាក់ នៅ​ខេត្តក្រចេះ និង​ខេត្តកំពត​។

នៅ​ពេល​នេះ លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ដាក់​ចេញ​នូវ​វិធាន​៦​ចំនុច​ដើម្បី​ទប់ស្កាត់​ករណី​នេះ​។ លោក​បាន​ស្នើ​ដល់​អភិបាលខេត្ត​ទូ​ទាំង​ប្រទេស ធ្វើការ​ផ្សព្វផ្សាយ​ណែនាំ​អប់រំ យ៉ាងណា​ឱ្យ​ប្រជាជន​មានការ​យល់​ដឹង និង​មានការ​ចូលរួម​ក្នុង​ការ​ទប់ស្កាត់​បញ្ហា​ពុល​ស្រា​។

កាត់​បន្ថយ ឬ​ជៀសវាង​ការ​បរិភោគ​ស្រា នៅ​ក្នុង​ពិធីបុណ្យ​ផ្សេង​ៗ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។ តម្រង់​ទិស​ទៅ​រក​ការ​កាត់​បន្ថយ​នូវ​ហានិភ័យ គឺ​ត្រូវ​ឱ្យ​អ្នក​ហូប​ស្រា​យល់​ដឹង​ពី​គ្រោះថ្នាក់ និង​ផលវិបាក​ដែល​បណ្ដាល​មក​ពី​គ្រឿង​ស្រវឹង ដូច​ជា​ការ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ សេដ្ឋកិច្ចជាតិ កេរ្តិ៍ឈ្មោះ និង​អាយុជីវិត​។

ចំនុច​ទី​៤​លោក​រដ្ឋមន្ត្រី ស្នើ​ដល់​សមត្ថកិច្ច ចុះ​ពិនិត្យ និង​រៀបចំ​ខ្សែ​សង្វា​ក់​ផលិតកម្ម​ស្រា ឱ្យ​បាន​ត្រឹមត្រូវ និង​គោរព​តាម​ក្បួនច្បាប់ គោលការណ៍​អនុវត្ត​អនាម័យ​ល្អ​។​បង្កើត​យន្តការ​ឆ្លើយ​តប និង​ត្រួតពិនិត្យ​ខ្សែ​ចង្វាក់​ផលិតកម្ម និង​ការ​ចែក​បាយ​ស្រា​ឱ្យ បាន​ទាន់​ពេលវេលា និង​ទៀងទាត់​ប្រកបដោយ​ប្រសិទ្ធភាព និង​ត្រូវ​មានការ​ចូលរួម​សហការ និង​ទំនាក់ទំនង​ល្អ​រវាង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ជាដើម​៕ អ សួស្តី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ