ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​អភិរក្ស​សត្វ​ខ្សឹប​​ កំពុង​ជួយ​លើក​ស្ទួយ​​ជីវភាព​​ប្រជា​​សហគមន៍​​មូលដ្ឋាន​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ តាម​រយៈ​គម្រោង​អភិរក្ស​សត្វ​ខ្សឹប​នៅ​តំបន់ការពារទេសភាព​ខាងជើង​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ​និង​ខេត្តសៀមរាប​បាន​និង​កំពុង​ជួយ​លើក​ស្ទួយ​ជីវភាព​របស់​ប្រជា​សហគមន៍​មូលដ្ឋាន​តាម​រយៈ​ការ​អនុវត្ត​គម្រោង​និរន្តរភាព​ស្រូវ​ដែល​ជា​ផលិត​ស្រូវ​សរីរាង្គ​លក់​ទៅ​ក្រៅប្រទេស និង​ចំណូល​បាន​មក​ពី​វិស័យ​ទេសចរណ៍ធម្មជាតិ​។ នេះ​ជា​ថ្លែង​របស់​លោក​នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​នៅ​អំឡុង​ដំណើរ​ទស្សនកិច្ច​ចុះ​ត្រួតពិនិត្យ​ការ​អនុវត្ត​គម្រោង​អភិរក្ស​សត្វ​ខ្សឹប​សហការ​ដោយ​ក្រសួងបរិស្ថាន​និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) នៅ​ស្រុក​ស្ទោង…

រាជធានី​ភ្នំពេញ ​៖ តាម​រយៈ​គម្រោង​អភិរក្ស​សត្វ​ខ្សឹប​នៅ​តំបន់ការពារទេសភាព​ខាងជើង​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ​និង​ខេត្តសៀមរាប​បាន​និង​កំពុង​ជួយ​លើក​ស្ទួយ​ជីវភាព​របស់​ប្រជា​សហគមន៍​មូលដ្ឋាន​តាម​រយៈ​ការ​អនុវត្ត​គម្រោង​និរន្តរភាព​ស្រូវ​ដែល​ជា​ផលិត​ស្រូវ​សរីរាង្គ​លក់​ទៅ​ក្រៅប្រទេស និង​ចំណូល​បាន​មក​ពី​វិស័យ​ទេសចរណ៍ធម្មជាតិ​។

នេះ​ជា​ថ្លែង​របស់​លោក​នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​នៅ​អំឡុង​ដំណើរ​ទស្សនកិច្ច​ចុះ​ត្រួតពិនិត្យ​ការ​អនុវត្ត​គម្រោង​អភិរក្ស​សត្វ​ខ្សឹប​សហការ​ដោយ​ក្រសួងបរិស្ថាន​និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ​កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ ២០២០​។ លោក​រដ្ឋលេខាធិការ​បាន​គូសបញ្ជាក់​ថា​សត្វ​ខ្សឹប​ជា​សត្វ​កម្រ​និង​ស្ថិត​នៅ​ក្នុង​ប្រភេទ​សត្វ​ស្លាប​ដែល​គ្រោះថ្នាក់​បំផុត​ជិត​ផុត​ពូជ​ពីលើ​ពិភពលោក​យើង​នេះ​ដែល​ទាមទារ​ជា​ចាំបាច់​ការ​ចូលរួម​ការពារ​និង​អភិរក្ស​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​នានា​ជា​ពិសេស​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ដែល​ជាទី​ជម្រក​សត្វ​ខ្សឹប​រស់នៅ​ពង​កូន​។

លោក​នេត្រ ភក្ត្រា បានឱ្យ​ដឹង​ថា តាម​រយៈ​ទិន្នន័យ​ជំរឿន​នៅ​ឆ្នាំ​២០០៧ ប្រភេទ​សត្វ​ខ្សឹប​ដ៏​កម្រ​នេះ មាន​ចំនួន​ប្រមាណ​ជិត ៤០០ ក្បាល​ដែល​ចំនួន​នេះ​ស្មើនឹង​៥៧,១៤​ភាគរយ​នៃ​ចំនួន​សត្វ​ខ្សឹប​សរុប​នៅ​លើ​ពិភព លោក​។ ក្រៅពី​ប្រទេស​កម្ពុជា សត្វ​ខ្សឹប​មាននៅ​ប្រទេស​ឥណ្ឌា និង​ប្រទេស​ស្រី​លង្កា​។ ប៉ុន្តែ​ឯកឧត្តម​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ក៏​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ការ​បន្ត​ធ្លាក់​ចុះ​នៃ​ចំនួន​សត្វ​ខ្សឹប​ដោយ​យោង​តាម​ទិន្នន័យ​ជំរឿន​នៅ​ឆ្នាំ ២០១៨ កន្លង​ទៅ សត្វ​ខ្សឹប​ដែល​កំពុង​នៅ​ក្នុង​តំបន់​វាលស្មៅ​លិច​ទឹក​បឹង​ទន្លេសាប នៃ​តំបន់​ការពារ ទេសភាព​ទំនាប​ខាងជើង​ទន្លេសាប​នៃ​ប្រទេស​កម្ពុជា​មាន​ចំនួន ១១៧ ក្បាល​ដែល​មានការ​ធ្លាក់​ចុះ​ជាង ២០០​ក្បាល​ក្នុង​រយៈពេល ១០ ឆ្នាំ​ចុង​ក្រោយ​នេះ​។

ជាមួយ​គ្នា​នេះ​ឯកឧត្ម​រដ្ឋលេខាធិការ​បាន​លើក​ឡើង​ថា ប្រការ​ដែល​គួរ​ឱ្យ​កត់សម្គាល់​គឺ​ចំនួន​សត្វ​ខ្សឹប​ដែល​បាន​សិក្សា និង​កត់ត្រា​មាន​ស្ថេ​រ​ភាព​នៅ​ក្នុង​តំបន់ការពារធម្មជាតិ ដែល​មានការ​អនុវត្ត​ច្បាប់​យ៉ាង​សកម្ម ហើយ​វា​បាន ធ្លាក់​ចុះ​យ៉ាង​គំហុក​នៅ​ក្រៅ​តំបន់​ការពារ និង​នៅ​តាម​តំបន់​ដែល​សកម្មភាព​អនុវត្ត​ច្បាប់​និង​ការ​ចូលរួម​ពី​សហគមន៍​តំបន់ការពារធម្មជាតិ​នៅ​មាន​កម្រិត​នៅឡើយ​។

អត្ថបទសរសេរ ដោយ