ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​​​ខែសរុប​​ជាង​ដប់​ម៉ឺន​ដុល្លារ​​ មេការ​អត់​បើក​ឱ្យ ផ្ទុះកំហឹង​

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន​ ៖ មាន​ករណី​កម្មករ​សំណង់​ នាំ​គ្នា​តវ៉ានៅ​មុខ​ក្រុមហ៊ុន​ចិន (​ឆៃ​ សី​ុ​ន​) ដែល​ពុំ​បាន​បើក​ប្រាក់ខែ​ជូន​ពួក​គាត់​អស់​យៈ​ពេល​មួយ​ខែ​មក​ហើយ ដោយ​កម្មករ​ទាំងនោះ​មាន​ចំនួន​២០០​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​៤០​នាក់ សរុប​ទឹកប្រាក់​ប្រហែល(​ជាង​ដប់​ម៉ឺន​ដុល្លារ​)…

ខេត្តប៉ៃលិន​ ៖ មាន​ករណី​កម្មករ​សំណង់​ នាំ​គ្នា​តវ៉ានៅ​មុខ​ក្រុមហ៊ុន​ចិន (​ឆៃ​ សី​ុ​ន​) ដែល​ពុំ​បាន​បើក​ប្រាក់ខែ​ជូន​ពួក​គាត់​អស់​យៈ​ពេល​មួយ​ខែ​មក​ហើយ ដោយ​កម្មករ​ទាំងនោះ​មាន​ចំនួន​២០០​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​៤០​នាក់ សរុប​ទឹកប្រាក់​ប្រហែល(​ជាង​ដប់​ម៉ឺន​ដុល្លារ​) ។ លុះ​មេការ​​ក្រុម​ហ៊ុន​​អត់​បើក​ប្រាក់ខែ​​បាននាំ​គ្នា​តវ៉ា​ផ្អើល​តែ​ម្តង ។ ហេតុការណ៍​កម្មករ​នាំ​គ្នា​តវ៉ា​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា​ នីចំណុច​សណ្ឋាគារ​កាស៊ីណូ​ទើបនឹង​សាងសង់​ថ្មី​ ក្នុង​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​​ឱ្យ​ដឹង​ទៀតថា ក្រោយ​ពី​កម្មករ​កម្មការិនី នៅ​គ្នា​ធ្វើការ​សាងសង់​កា​ស៊ី​ណី​ខាងលើ ​អស់​រយៈពេល​ជា​ច្រើន​ខែ ដោយ​មេការ​បើកប្រាក់​កម្រៃ​ជូន​ពួក​គាត់​ទៀងទាត់​ជា​ធម្មតា ។ លុះដល់​ខែ​ចុង​ក្រោយ​នេះ ស្រាប់​តែ​អត់​បើកប្រាក់​កម្រៃ​ជូន បណ្តាល​ឱ្យ​ខ្វះខាត​ប្រាក់​ទិញ​ម្ហូបអាហារ​នាំ​គ្នា​តវ៉ា បណ្តាល​ឱ្យ​មានការ​ផ្អើល​ឆោ​ឡោ​តែ​ម្តង ។

ប្រភព​បន្ត​ទៀត​ថា ក្នុង​ចំណោម​កម្មករ​ជាង​២០០​នាក់ កម្មករ​ដែល​ហ៊ាន​ចូល​ទៅ​តវ៉ា គឺ​មាន​គ្នា​តែ​ចំនួន​៤០​នាក់​ប៉ុណ្ណោះ​ ក្នុង​នោះ​ស្រី​០៨​នាក់ ។ ប្រភព​ព័​ត៌មាន​ពី​លោក មាឃ រ៉​ន អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ​ដែល​ទើបនឹង​ឡើង​ថ្មី បានឱ្យ​ដឹង​ថា រហូត​ដល់​វេលា​ម៉ោង​២ និង​៤៥​នាទី​រសៀល ភាគី​ទាំង​សងខាង​បាន​ធ្វើ​កិច្ចព្រមព្រៀង​បញ្ចប់រឿង ដោយ​ភាគី​ខាង​ក្រុមហ៊ុន​ចិន (​ឆៃ​សី​ុ​ន​) សុំ​ធ្វើ​កិច្ចសន្យា​ថា នឹង​បើកប្រាក់​កម្រៃ​ទៅ​អោយ​កម្មករ​ទាំង​អស់នោះ​នៅ​ចន្លោះ​ថ្ងៃ​ទី​១៥ និង ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ ខាង​មុខ​នេះ ហើយ​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​រៀ​ៗ​ខ្លួន ។​

អត្ថបទសរសេរ ដោយ