ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ដាស់តឿន​ពលរដ្ឋ​កុំ​ឱ្យ​គិត​ខ្លី និង​ប្រហែស​រឿង​កូ​វី​ដ​១៩​ឱ្យ​សោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ក្រើនរំលឹក​ពលរដ្ឋ​ឲ្យបន្ត​យក​ចិត្តទុកដាក់​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​ប្រទេស បើ​ទោះបី​ចំនួន​អ្នក​ឆ្លង​ក្នុង​ប្រទេស​មាន​ចំនួន​តិចតួច​ហើយ​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យមាន​តែ​ម្នាក់​ក្តី​ ។…

រាជធានីភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ក្រើនរំលឹក​ពលរដ្ឋ​ឲ្យបន្ត​យក​ចិត្តទុកដាក់​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​ប្រទេស បើ​ទោះបី​ចំនួន​អ្នក​ឆ្លង​ក្នុង​ប្រទេស​មាន​ចំនួន​តិចតួច​ហើយ​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យមាន​តែ​ម្នាក់​ក្តី​ ។ សម្តេច​នាយក​រដ្ឋមន្ត្រីបាន​អំពាវ​នា​កុំ​ឲ្យ​ពលរដ្ឋ កុំ​គិត​ខ្លី និង​ធ្វេសប្រហែស ប្រថុយ​ខ្លួន​នឹង​ជំងឺឆ្លង​រាតត្បាត​កូ​វី​ដ​-១៩អោយ​​សោះ​។

នៅ​ចុង​ស​ប្តា​ហ៍​នេះ តាម​រយៈ​ទំព័រ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ផ្ទាល់ខ្លួន សម្តេច​ហ៊ុន សែន បាន​លើក​ឡើង​ថា «សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​យកចិត្តទុកដាក់ ​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​ប្រទេស បើ​ទោះបី​ចំនួន​អ្នក​ឆ្លង​ក្នុង​ប្រទេស​យើង​មាន​ចំនួន​តិចតួច​ក៏​ដោយ​។ ជំងឺ​កូ​វី​ដ​-១៩ គឺ​នៅ​តែ​ជំងឺឆ្លង​រាតត្បាត​ដ៏​សាហាវ​បំផុត​ដែល​មក​ទល់​ពេល​នេះ​ ចំនួន​អ្នក​ឆ្លង​រោគ​លើ​ពិភពលោក​បាន​កើនឡើង​គួរ​អោយ​បា​មរ​ម្ភ​ខ្លាំង​ណាស់ រីឯ​ថ្នាំ​ព្យាបាល​ក៏​អត់​ទាន់​មាន​ដែរ​» ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៣​ មិថុនា​ នេះ​ កម្ពុជា​នៅ​តែ​មាន​ករណី​កូ​វី​ដ​១៩ វិជ្ជមាន១២៦​នាក់​ដដែល ដោយ​ក្នុង​នោះ​អ្នកជា​សះស្បើយ​ មាន​ចំនួន​១២៥​នាក់ នៅ​តែ​ម្នាក់​គត់​ដែល​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​។ ទាំង​យ៉ាង​នេះ ​ក្តី​ទាំង​ថ្នាក់ដឹកនាំ ទាំង​មន្ត្រី​ជំនាញ​នៅ​តែ​ទ​ទួ​ច​ឲ្យ​ពលរដ្ឋ​បន្ត​ការពារ​ខ្លួន កុំ​ឲ្យ​ជំងឺ​នេះ​រាតត្បាត​ដល់​សហគមន៍ ឬ​រលក​ទី​២​កើត​មាន​នោះ ​។

នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់ ព្រោះ​ប្រទេស​ជិតខាង​យើង​និង​ពិភព​លោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។ យើង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្ត​ទៀត ដូច​ជា​ពន្យា​ការ​រៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ពិធីជប់លៀង ការ​ចាក់​ធុងបាស​រាំនោះ​ឡើយ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ក្រើនរំលឹក​ដល់​ពលរដ្ឋ​ថា «សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រើ​ម៉ាស​ពាក់​ការពារ ហើយ​ឧស្សាហ៍​ដុស​សម្អាត​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល​ឬ​ចឹ​ល​។ កុំទៅ​កន្លែង​ដែល​មានការ​ប្រមូលផ្តុំ​មនុស្ស​ច្រើន​បើ​គ្មាន​ការ​ចាំបាច់​។ បើ​ដឹង​ថា​ ខ្លួនឯង​សុខភាព​ល្អ​ហើយ សូម​កុំទៅ​ចម្លងរោគ​ពី​គេ​មក​ចូល​ផ្ទះ​។ មិន​ត្រូវ​ធ្វេសប្រហែស​​ ឬ​មើល​ស្រាល​លើ​ជំងឺឆ្លង​រលាក​ផ្លូវដង្ហើម​កូ​វី​ដ​-១៩​ឡើយ ព្រោះ​បើ​ឆ្លង​ហើយ គឺ​ឆ្លង​រាតត្បាត​លឿន​សាហាវ​ខ្លាំង​ណាស់» ។

ប្រមុខ​រាជរដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា អង្គការ​សុខភាព​ពិភពលោក (WHO)​នៅ​ថ្ងៃនេះ បាន​បញ្ជាក់​ថា​មាន​ប្រទេស​២១៦ មាន​អ្នក​ឆ្លង​រោគ​កូ​វី​ដ​-១៩ ដែល​ចំនួន​អ្នក​កើត​ជំងឺ​នេះ បាន​កើនឡើង ជិត​៧,៥​លាន​នាក់ ហើយ​អ្នក​ស្លាប់​ឡើង​ដល់ជាង​៤​ម៉ឺន​នាក់ ​។ សម្តេច​បាន​អំពាវនាវ​ថា «សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​គិត​ខ្លី ធ្វេសប្រហែស ឬ​ប្រថុយ​ខ្លួន​នឹង​ជំងឺឆ្លង​រាតត្បាត​កូ​វី​ដ​-១៩ អោយ​សោះ ទោះបី​រស់នៅ​ទីក្រុង​ឬ​នៅ​តាម​ជនបទ​ស្រុកស្រែ​ចម្ការ ​គឺ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា​ជាប់​ជា​និច្ច» ។

អត្ថបទសរសេរ ដោយ