ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្រពន្ធ​មិនឱ្យដេក​ជាមួយ​ ដុត​ផ្ទះ​​ឆេះ​រំសាយ​អារម្មណ៍ចោល​

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ បុរសម្នាក់​ដោយសារ​តែ​ខឹង​នឹង​ប្រពន្ធ​ពុំ​ព្រមអោយ​ដេក​ជាមួយ​ បែ​រជា​ដុត​ផ្ទះ​ឆេះ​ខ្ទេច​កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ មិថុនា ​ស្ថិត​នៅ​ភូមិ​កែង​ញ៉ៃ ឃុំ​សេ​កុង ស្រុក​សៀម​ប៉ា​ង ។តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា​ ករណី​បំផ្លេចបំផ្លាញ​ទ្រព្យ​ស​ម្បត្តិ​ខ្លួនឯង​នេះ​…

ខេត្តស្ទឹងត្រែង​ ៖ បុរសម្នាក់​ដោយសារ​តែ​ខឹង​នឹង​ប្រពន្ធ​ពុំ​ព្រមអោយ​ដេក​ជាមួយ​ បែ​រជា​ដុត​ផ្ទះ​ឆេះ​ខ្ទេច​កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ មិថុនា ​ស្ថិត​នៅ​ភូមិ​កែង​ញ៉ៃ ឃុំ​សេ​កុង ស្រុក​សៀម​ប៉ា​ង ។
តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា​ ករណី​បំផ្លេចបំផ្លាញ​ទ្រព្យ​ស​ម្បត្តិ​ខ្លួនឯង​នេះ​ បង្ក​ឡើងបុរស​​ឈ្មោះ ឡត តាន់ ​អាយុ៥៨ឆ្នាំ ​រស់នៅ​ភូមិ​-ឃុំ​កើតហេតុ ។

តាម​ប្រភព​ដដែល​បន្ត​ថា បុរស​ខាងលើ​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ចូល​ទៅដេក​ជាមួយ​ប្រពន្ធ​ តែ​ប្រពន្ធ​ដេញ​មិន​អោយ​ដេក​ក្បែរបែ​រជា​ខឹង ទៅ​យក​ភ្លើង​ទៅ​ដុត​ផ្ទះ​របស់​ខ្លួន​ទាំង​យប់​ផ្អើល​អស់អ្នក​ក្បែ​ខាង ​។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សេកុង​បាន​ដឹងដែរ​​ថា ​ផ្ទះ​រង​ការ​ឆាបឆេះ​ខាងលើ​ មាន​ទំហំ​៥​ម៉ែត្រ​និង​បណ្តោយ​៦​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក​ស្បូវ​បាំង​ប្ញស្សីក្រាល​រនាប​ឬ​ស្សី ឆេះ​អស់ទាំង​ស្រុង ។ មូលហេតុ ស្រវឹងស្រា​ខឹង​ប្រពន្ធ​មិន​អោយ​ដេក​ជាមួយ​ ។ ក្រោយ​សង្គ្រោះ​មិន​បាន​នគរបាល​ប៉ុស្តិ៍​ក៍បាន​ឃាត់ខ្លួន​បុរស​ជាម្ចាស់ផ្ទះ​ខាង​លើ​នោះ​ដែរ​៕

អត្ថបទសរសេរ ដោយ