ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ ចុះ​ប្រមូល​វត្ថុតាងផលិត​ស្រា​«តាំងគួយ»​ដែល​បង្ក​មនុស្ស​ស្លា.ប់​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ មិថុនា នេះ កម្លាំង​សមត្ថកិច្ចចម្រុះ​បាន​​ចុះទៅ​​ទីតាំង​ផ្ទះ​ផលិត​ និង​ចែក​ចាយ​ស្រា​ថ្នាំចិនសែ(តាំងគួយ​)​នេះ ​​ស្ថិត​នៅ​ក្នុងភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា…

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ មិថុនា នេះ កម្លាំង​សមត្ថកិច្ចចម្រុះ​បាន​​ចុះទៅ​​ទីតាំង​ផ្ទះ​ផលិត​ និង​ចែក​ចាយ​ស្រា​ថ្នាំចិនសែ(តាំងគួយ​)​នេះ ​​ស្ថិត​នៅ​ក្នុងភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា ដោយ​ដក​ហូត​វត្ថុតាង​បានជាច្រើន​ ។ បន្ទាប់ពីប្រមូល​វត្ថុតាង​​អស់ គឺ​បាន​បិទឃ្លុបបេទុក​វិញ ដើម្បី​ចាត់​ការបន្ត​។ សូមរំលឹកថា៖ ក្រុម​មន្ត្រី​ជំនាញ​ឡោម​ព័ទ្ធ​ទីតាំង​ផលិត​ស្រា«តាំងគួយ»ដែល​ចាក់សោ​រត់​អស់

​គួរបញ្ជាក់ថា ទីតាំង​ចែកចាយ និងផលិត ស្រា​ចិន​សែ​តាំង​គួ​យ ដែល​បង្ក​ឱ្យ​ពុល​ស្លាប់​មនុស្ស​ជា​បន្តបន្ទាប់​ជា​ច្រើន​នាក់​នៅ​ស្រុក ម៉ា​ឡៃ និង​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ត្រូវ​បាន​សមត្ថកិច្ច ចម្រុះ ចុះ​ឡោម​ព័ទ្ធ​ឆែកឆេរ​ទីតាំង​ផលិត​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ ។

​ម្ចាស់​​សិប្បកម្ម​ផលិត​ស្រា ឈ្មោះ ខ្វៅ សុវណ្ណ អាយុប្រមាណ​៧០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ង​ន ចា​គា អាយុ​៦០​ឆ្នាំ បាន​ចាក់សោ​បិទ​ផ្ទះ និង​មានការ​បំផ្លាញ​វ​ត្តុ​តាង ​ហើយ​គេចខ្លួន​បាត់​​ ក្រោយ​ពី​ល្បី​ស្រា​របស់​ខ្លួន​ធ្វើ​ឱ្យ​អ្នក​ផឹក​ពុល​ស្លាប់ ។ ​


​គួរបញ្ជាក់ទៀតថា​ ប្រតិបត្តិការនេះ ដឹកនាំដោយលោក ង៉ែត ចេក​អគ្គនាយករង​និង​លោក​ហេង មាលី​ប្រធាន​សាខា ក ប បនៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ និង​មានការ​សម្របសម្រួល​ដោយ​លោក​សាយ ណូ​រ៉ា​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ព្រមទាំង​មានការ​ចូលរួម​សហ​ការណ៍ ពី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​រាជធានី
នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​និង​មានការ​ចូលរួម​ពី​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ ។

នៅ​ក្នុង​ការ​ឆែកឆេរ​សមត្ថកិច្ច​បាន​រង​ឃើញ​ស​ម្ភារ​មួយ​មួយ​ចំនួន ​ដែល​បន្សល់​ទុក​បន្ទាប់​ពី​ម្ចាស់​បំផ្លាញ​ចោល​ហើយ​បិទទ្វារ​។ គួរ​បញ្ជាក់ថា ​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា​សមត្ថកិច្ច​ចម្រុះ ​បាន​ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំងនោះ​និង​ចុះ​ឆែកឆេរ​ទីតាំង​ខាងលើ​តែ​ដោយសារ​តែ​ម្ចាស់​ដឹងខ្លួនមុនបាន​ចាក់សោគេច​បាត់ ទើប​សមត្ថកិច្ចពន្យារ​ពេល ទើប​ចុះ​ឆែកឆេរ​នៅ​ព្រឹក​នេះ​។

តាម​លោក​សាយ ណូ​រ៉ា​ព្រះ​អាជ្ញា​រង​អោយ​ដឹង​ថា ទោះ​ម្ចាស់​ដឹងខ្លួន​ហើយ​បំផ្លាញ​វត្ថុ​តាង​យ៉ាងណា​ក៍ដោយ​មិន​អស់​ដែរ​ហើយ​សមត្ថកិច្ច​បាន​រង​ឃើញ​ភស្តុ​តាង​ជា​ច្រើន​បាន​បន្សល់​ទុក​។ លោក​អោយ​ដឹង​ទៀត​ថា​រហូត​មក​ដល់​ថ្ងៃនេះ​មាន​មនុស្ស​ចំនួន​៧​នាក់​ហើយ​បាន​ស្លាប់​និង​ជាង​៤០​នាក់​ទៀត​កំពង់​សង្គ្រោះ​ដោយសា​តែ​ពុល​ស្រា​ថ្នាំចិនសែ​តាំង​គួ​យ​នេះ ​៕​

ព័ត៌មានបន្ថែម កោះសន្តិភាពនឹង​មាន​​ផ្សាយជូនបន្ត ។ រំលឹក៖ ដូច្នេះ សូមកុំចេះតែ៊ហ៊ានពិសារ​ស្រាថ្នាំ​គ្មាន​​ប្រភព​ ចៀសបាត់ជីវ​ិត​

អត្ថបទសរសេរ ដោយ