ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ចំណុច​ផ្សេង​ទៀត ​ទូច ស៊ុន​និ​ច រំលឹក​ជាមួយ​រៀមច្បង និង​គ្រូ

3 ឆ្នាំ មុន

តារាចម្រៀងល្បី​រន្ទឺនៅ​តែ​ជាសំណព្វចិត្តមហាជន ទូច ស៊ុន​និច្ច មួយ​រយៈហាក់​ចេញ​មុខត​តប​នូវ​អ្វី​ដែល មានការ​ប៉ះពាល់កេ​រ្តិ៍ឈ្មោះ​ ។ អ្នក​នាង នៅតែ​និយាយការពារ​ថា មិន​យកកិត្តិយសដោះ​ដូរស្នេហា​លាភ សក្ការៈ​អ្វី​នោះ​ទេ​…

តារាចម្រៀងល្បី​រន្ទឺនៅ​តែ​ជាសំណព្វចិត្តមហាជន ទូច ស៊ុន​និច្ច មួយ​រយៈហាក់​ចេញ​មុខត​តប​នូវ​អ្វី​ដែល មានការ​ប៉ះពាល់កេ​រ្តិ៍ឈ្មោះ​ ។ អ្នក​នាង នៅតែ​និយាយការពារ​ថា មិន​យកកិត្តិយសដោះ​ដូរស្នេហា​លាភ សក្ការៈ​អ្វី​នោះ​ទេ​ ។ ចុង​ក្រោយ មានចំនុច​៣ផ្សេង​ទៀត​ដែលទូច ស៊ុន​និច្ច ធ្វើការ​រំលឹកជាមួយ​រៀមច្បង និង​គ្រូសិល្បៈ​។

បើ​យោង​តាម​ផេ​ករបស់ផលិតកម្ម​​អង្គរវត្ត​​បាន​បង្ហោះរឿង​មួយ​ចំនួន ​ពាក់​ព័​ន្ធ​ជាមួយ​អត្ត​ច​រិ​ត របស់តារា​ចម្រៀង អ​ភ័​ព្ទ ទូច ស៊ុន​និ​ច​ ។ ផេ​ក​នោះ បានសរសេរ​ថា «Help like and share 🙏🙏រូប​ថត​ដែល​ក្មួយ​ស្រី​កាន់​ពានរង្វាន់​នេះ​ គឺ​ខ្ញុំ​បាន​ថត​ដោយ​ផ្ទាល់​ដៃ​ខ្ ញុំ​ដែល​ជា​ចាងហ្វាង​ផលិតកម្ម​អង្គរវត្ត . នៅ​ថ្ងៃ​ទី​មួយ ​ខ្ញុំ​បាន​ជួប​ឪពុក​របស់​នាង ។ ថ្ងៃ​ទី​ពីរ​គាត់​បាន​នាំ​ក្មួយ​ស្រី​តូច​ស្រី​និ​ច ម​ក​ជួបនឹង​ខ្ញុំ​តាម​កាល​សំ​ណូ​រ​ពរ​របស់​ដែល​ខ្ញុំ​ចង់​ជួប​នាង . នាង​មាន​ចា​រិ​ត​សុភាព ឈ​ជិត​ឪ​ពុក​ញញឹម​យ៉ាង​ស្រស់ ​មិន​មាន​វាចា​អ្វី​ទាំ​អស់ . គ្រូ​សារ​មួយ​ដែល​មិនមែន​ជា​គ្រួ​សាស​ម្បិ​ត្ត​មហាសាល​មែនពិត ប៉ុន្តែរ​គឺជា​គ្រួសារ​ដ៏​មាន​សុភក្ក​​មង្គលដ៏គួ​ឲ្យ​គោរព​នឹង​ជាទី​រាប់អាន ដែល​យេ​ឺ​ង​រាល់គ្នា​ចង់បាន​មក​ធ្វេ​ី​ជា​មិត្ត​ភ​ក្ក័ . គ្រួសារ​ដែល​រស់នៅ​ដោ​យក្រឹត​វិ​ន​យ័រ​បស់​ព្រះ​យ៉ាង​ពិត​ប្រាក​ដ . មាន​សេចក្ដី​ស្រឡាញ់ អំណរ មេត្រី អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត . ខ្ញុំ​បាន​ជួបនឹង​ឪពុល​របស់​នាង​ប៉ុន្មាន​ដង​ដែល​កាល 7 ឫ 8 ឆ្នាំ​មុន នៅ​Stockton in Califor​nia . ខ្ញំ​នឹក​នាង​ជា​និច្ច 👵 រូបថត​នេះ​ ខ្ញុំ​ថត​ជាមួយ​នាង​នឹងឪពុក​របស់​នាង ​នឹង​នាង​នារីរ​ត្ធ​គុ​ន្ធា​នៅ South Carolina USA ,May God Continue Bless all her family as well forever »។

ក្រោយ​បាន ឃើញឃ្លោង​ឃ្លា ដែល​បាន​លើកមក​បកស្រាយ​នេះ កញ្ញា ទូច ស៊ុន​និច្ច ក៏​ពោលតប​មក​វិញ​ថា «​ជំរាបសួរ​ម៉ាក់មីង​(​អុ​ី​វេ​ត សំ ម្ចាស់​ផលិតកម្ម​អង្គរវត្ត​) ក្មួយ​សូម​អរគុណ​ដែល​ម៉ាក់មីង​ បាន posted រូបថត​នូវ​ថ្ងៃ​ដំបូង ដែល​ក្មួយ​បាន​ជួប​ម៉ាក់មីង​និង​ជា​រូបថត ដំបូង សម្រាប់​ផលិតកម្ម​អង្គរវត្ត​(​រូបថត​កាន់​ពានរង្វាន់​ជ័យ​លា​ភី​លេខ​មួយ​ផ្នែក​ចម្រៀង​សម័យ​ឆ្នាំ​១៩៩៣)​និង​រូបថត​អនុស្សាវរីយ៍​មួយ​ចំនួន​ទៀត​។​ក្មួយ​ក៏​សូម​អរគុណ​ផង​ដែរ ដែល​ម៉ាក់មីង​បាន​មាន​ប្រសាសន៍ នូវ​អ្វី​ដែល​ជា​ភាព​ពិត​របស់​ក្មួយ ហើយ​ក្មួយ​សង្ឃឹមថា​ ថ្ងៃ​ណាមួយ​ក្មួយ​នឹង​បាន​ជួប​ម៉ាក់មីង​ជា​មិន​ខាន ជូនពរ​ម៉ាក់មីង​មាន​សុខភាព​ល្អ​។ ពីសារ​របស់​បង ស្រី ទូច ស៊ុន​និច្ច​»​។

បញ្ហា ចាក់​ដោត មួយទៀត នាង​ក៏​បាន​អរគុណ ដល់លោក​គួ​ច ខេ​វិ​ន បាន​ផ្តល់​ការងារ​ច្រៀង កន្លង​ទៅ ហើយ​ស្រឡាញ់​រាប់អាន​នាង ។ លើស​ពី នាង​អរគុណ លោក​បាន​រក្សា​ទុក នូវ​រូបថត ស្អាត​ជាមួយ​នាង​។ បន្ថែម​ពី​នេះ ក៏​បាន​បង្ហាញវីដេ​អូ ជួយ​អោយបងប្អូន​យក​ថវិកា ជូន​អ្នកគ្រូ គង់ ណា​រី បាន​១០០​ដុល្លារ គ្រា​អ្នកគ្រូ​ឈឺ​នៅ​មានជីវិត ដើម្បីបញ្ជាក់​ថា នាង​នៅ​គោរពរាប់អាន​។ គ្រានោះ អ្នកគ្រូ ណា​រី អួល​ដើម​កថា​ អត់​ហើយ​ចេះ​ជួយ​អ្នកគ្រូ សូម​អោយ​បារមី​ជួយ កូន​បាន​ដើរ​ឬ​កម្រើក​ដៃជើង​បាន និង​មាន​គេ​អាណិត​ស្រឡាញ់​​។

អត្ថបទសរសេរ ដោយ