ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងត្របាក់​តូប​​ក្នុងផ្សារ​​រុង​ក្លឿ​ ផ្អើល​ទាំង​ព្រឹក​​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​៖ តាម​ប្រភព​ពី​ទឹកដី​ថៃ​បាន​ឲ្យ​ដឹង​ថា ​តូប​លក់​ខោអាវ​ជជុះ ​និង​ខោអាវ​គីប​២​តូប​នៅ​ផ្សារ​រុង​ក្លឿ​ ដែល​គេ​សង្ស័យ​ថា​ ជា​របស់​ខ្មែរ​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​នៅ​ម៉ោងជាង​៨​ព្រឹក​ថ្ងៃ​ទី​១៣​ មិថុនា​នេះ ​។ ​យ៉ាងណាក៏ដោយ ជំហានដំបូងករណី​ឆាបឆេះ​នេះ​…

ខេត្ត​បន្ទាយ​មាន​ជ័យ​៖ តាម​ប្រភព​ពី​ទឹកដី​ថៃ​បាន​ឲ្យ​ដឹង​ថា ​តូប​លក់​ខោអាវ​ជជុះ ​និង​ខោអាវ​គីប​២​តូប​នៅ​ផ្សារ​រុង​ក្លឿ​ ដែល​គេ​សង្ស័យ​ថា​ ជា​របស់​ខ្មែរ​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​នៅ​ម៉ោងជាង​៨​ព្រឹក​ថ្ងៃ​ទី​១៣​ មិថុនា​នេះ ​។

​យ៉ាងណាក៏ដោយ ជំហានដំបូងករណី​ឆាបឆេះ​នេះ​ គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​និង​ទំហំ​ខូចខាត​នៅឡើយ​ទេ​។​លោក​គាត​ ហ៊ុ​ល​ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត បាន​​ប្រាប់​តាម​ទូរស័ព្ទ​មុន​នេះ​ថា​ ពិតជា​មាន​ករណី​ឆាបឆេះ​តូប​នៅ​ផ្សារ​រុង​ក្លឿ​ង​មែន​ ប៉ុន្តែ​លោក​ថា​អគ្គី​ភ័យ​បាន​រលត់​ទាំងស្រុង​ហើយ​ ក្រោយ​ភាគី​ថៃ​ប្រើ​ឧស្ម័ន​បាញ់​ពន្លត់​រួម​ ជាមួយ​រថយន្ត​ពន្លត់អគ្គីភ័យ​។​

លោក​អភិបាលក្រុង​បញ្ជាក់​ថា​ ករណី​ឆេះ​នេះ​តែ​១​តូប​ទេ​ហើយ​ថា​ អាជ្ញាធរ​បាន​ស្នើ​សុំ​ទៅ​ភាគី​ថៃ​ ដើម្បី​ចូល​ទៅ​ពិនិត្យ​កន្លែង​កើត​ហេតុ តែ​មិន​ទាន់​មានការ​ឆ្លើយ​តប​ ។

អត្ថបទសរសេរ ដោយ