ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជា​រ៉ែមាសឬជាអ្វី​? កំពុងផ្អើលនាំគ្នា​ទៅ​ជីក​​យក

3 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់​៖ ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​ប្រមាណ​ជា​ជាង​២​ឆ្នាំមុនថា​ ទីតាំងនេះសង្ស័យ​មាន​រ៉ែ​មាស​នៅ​ក្នុង​ការដ្ឋាន ។ ​បច្ចុប្បន្ន​ ទីតាំងនេះ មាន​ឈ្មោះ​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ចេ ​ជាង មា​នទី​តាំងនៅ​ឃុំ​ជើង​គោ…

ស្រុក​ព្រៃ​នប់​៖ ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​ប្រមាណ​ជា​ជាង​២​ឆ្នាំមុនថា​ ទីតាំងនេះសង្ស័យ​មាន​រ៉ែ​មាស​នៅ​ក្នុង​ការដ្ឋាន ។ ​បច្ចុប្បន្ន​ ទីតាំងនេះ មាន​ឈ្មោះ​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ចេ ​ជាង មា​នទី​តាំងនៅ​ឃុំ​ជើង​គោ ​ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ ដែល​​កំពុង​ចាប់ផ្ដើម​អភិវឌ្ឍន៍​ជីកកាយ ​ដើម្បី​សាងសង់​ជា​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មុន​ដំបូង ។

ហើយ​ថ្មី​ៗ​នេះ នៅ​ក្នុង​តំបន់​ស្រុក​ព្រៃ​នប់​ដដែល​នៅរសៀលថ្ងៃ​ទី​១២ ​មិថុនា ស្រាប់តែ​​កា​ភ្មា​ក់​ផ្អើល​នេះ​​ បាន​កើត​ឡើងជា​លើក​ទី​២ ​ដោយ​មាន​ប្រជាពលរដ្ឋ​ច្រើន​នាក់ បាន​នាំ​គ្នា​មក​ជីក​យក​និយាយ​ធម្មតា​ថា ដុំ​ថ្ម​មាន​ចាំង​ពន្លឺតូច​ដូច​មាស ដែល​តាម​ការ​អះអាង​ពី​ពលរដ្ឋ​ថា ​ឮ​គេ​និយាយ​ត​ៗ​គ្នា​ថា​ជា​រ៉ែ​មាស នៅ​ចំណុច​ភ្នំ​មួយ​កន្លែង ក្នុងភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

បើ​តាម​ពលរដ្ឋ​ដែល​ចូល​ទៅ​ជីក​យក​នេះ​ថា ​ជា​ប្រភេទ​ថ្ម​ព​ណ៌តូច​ៗ ក្នុង​នោះ ​អ្នកខ្លះ​ជីក​បាន​តិច អ្នកខ្លះ​ជីក​បាន​ច្រើន ប៉ុន្តែ​ពួក​គាត់​មិន​ទាន់​ប្រាកដ​ថា មាន​តម្លៃ​បែប​ណា​នៅឡើយ ​។

ជុំវិញ​បញ្ហា​នេះ លោក​សរ កក្កដា​ អភិបាលស្រុក​ព្រៃ​នប់បានឱ្យដឹង​ថា ករណី​នេះ ​មិនមែន​ជា​រ៉ែ​មាស​អ្វី​ទេ ហើយ​កន្លង​មក​ករណី​បែប​នេះ​ក៏​ធ្លាប់​កើត​មាននៅ​ក្នុង​ឃុំ​ជើងគោ​ម្ដង​រួច​មក​ហើយ​ដែរ​ ។ ហើយ​ក៏​មាន​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​យ៉ាង​ច្បាស់លាស់​​​នៅ​ថ្ងៃ​១៣​ មិថុនា មានមន្ត្រី​ជំនាញ​ក្រសួង​រ៉ែ​និង​ថាមពល​នឹង​ចុះ​ពិនិត្យ​ដើម្បី​បញ្ជាក់​ជា​ផ្លូវការ​ជូន​សាធារណៈជន​ជ្រាប​។

បើ​តាម​លោក​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ព្រះ​សីហ​នុ​អោយ​ដឹង​ជាបឋម​ដែរ​ថា នេះ​ជា​ប្រភេទ​រ៉ែ Pyrite ដែល​ជា​បណ្តុំ​សមាស​ធាតុដែក​និង​ស្ពាន់​ធ​រ័​ មិនមែន​ជា​រ៉ែ​មាស​ឡើយ ។

ព័ត៌មានបន្ថែម កោះសន្តិភាព​នឹងមាន​ផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ