ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹម​ថ្ងៃ​ទី​១២ មិថុនា​នេះ​មាន​អ្នក​ពុល​ស្រា​៤១​នាក់ និង​ស្លា.ប់​៧​នាក់ នៅ​ខេត្តបន្ទាយមានជ័យ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២០​នេះ មាន​អ្នក​ពុល​ស្រា​នៅ​ខេត្តបន្ទាយមានជ័យ​ចំនួន​៤១​នាក់ និង​ស្លាប់​៧​នាក់​ផង​ដែរ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី ឱ…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២០​នេះ មាន​អ្នក​ពុល​ស្រា​នៅ​ខេត្តបន្ទាយមានជ័យ​ចំនួន​៤១​នាក់ និង​ស្លាប់​៧​នាក់​ផង​ដែរ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី ឱ វណ្ណ​ឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ។

ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ បន្ទាប់​ពី​កាលពី​ថ្ងៃ​ទី​៧-៩ ខែមិថុនា ឆ្នាំ​២០២០ មាន​ករណី​ពុល​ស្រា​ថ្នាំចិនសែ​យីហោ «​ស្រា​ថ្នាំចិនសែ​តាំង​គួ​យ​» បាន​កើតឡើង​នៅ​ស្រុក​មង្គលបុរី ស្រុក​ម៉ា​ឡៃ និង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ក្នុង​ខេត្តបន្ទាយមានជ័យ ។

លោកស្រី ឱ វ៉ា​ន់​ឌី​ន បាន​លើក​ឡើង​ក្នុង​តេ​ឡេ​ក្រាម គ្រុប​អ្នក​សារព័ត៌មាន​នា​រសៀល ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២០​ថា «​ខ្ញុំ​សូម​ជម្រាប​ជូន​ថា ករណី​ពុល​ស្រា​យីហោ ស្រា​ថ្នាំចិនសែ​តាំង​គួ​យ ដែល​នៅ​ស្រុក​ម៉ា​ឡៃ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​៥​ល្ងាច គឺ​មាន​អ្នក​ពុល​ស្រាថ្នាំ ចិន​សែ​តាំង​គួ​យ​ទាំងអស់​៤១​នាក់ ស្រី​ចំនួន​៣​នាក់ ហើយ​អ្នក​ស្លាប់​នឹង​ចំនួន​៧​នាក់ សុទ្ធ​ជា​បរុស ហើយ​អ្នក​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​៣៤​នាក់​»​។

លោកស្រី​រៀបរាប់​ចំពោះ​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ទាំង​៣៤​នាក់​នឹង​មាននៅ​មន្ទីរ​មង្គលបុរី ៩​នាក់ មន្ទីរពេទ្យ​បង្អែក​ប៉ោយ​ប៉ែ​ត​១៦​នាក់ និង​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​ចំនួន​២​នាក់ ហើយ​អ្នក​សម្រាក​ព្យាបាល​ជំងឺ​នៅផ្ទះ​ចំនួន​៧​នាក់ ។

ដោយឡែក អ្នកជំងឺ​លាង​ឈាម នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប មាន​ស្ថានភាព​ជំងឺ​ល្អ​ប្រសើរ ។ លោកស្រី​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ក្រុម​ឆ្លើយ​តប​មន្ទីរ​សុខាភិបាល ខេត្តបន្ទាយមានជ័យ​កំពុង​បន្ដ​ចុះ​អប់រំ​អំពី​បញ្ហា​សុខភាព ។ លោកស្រី​ក៏​ធ្វើការ​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ កុំ​ពិសា​ស្រា​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១១ មិថុនា រដ្ឋបាល​ខេត្តបន្ទាយមានជ័យ បាន​ជូនដំណឹង​ដល់​អាជីវករ​លក់ដូរ​ទំនិញ មេត្តា​ផ្អាក​ការ​លក់​នូវ​ប្រភេទ​ស្រាថ្នាំ​ឈ្មោះ​ស្រា​ថ្នាំចិនសែ តាំង គួ​យ នៅ​គ្រប់​បណ្ដាល​ទីផ្សារ ទាំងអស់ និង​តាម​លំនៅ​ឋាន​មាន​ដាក់​តាំង​លក់​ក្នុង​ខេត្ត​រហូត​ដល់​មានការ​ជូនដំណឹង​ផ្លូវការ​ពី​រដ្ឋបាល​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ