រាជធានីភ្នំពេញ៖ ជាការពិតណាស់ ស្រឡាញ់គ្នាមិនសំដៅទៅលើភេទផ្ទុយគ្នានោះទេ គឺការស្រឡាញ់គ្នាក៏កើតមានចំពោះភេទដូចគ្នា រហូតក្លាយទៅជាដៃគូជីវិតផងដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រឡាញ់ភេទដូចគ្នាម្នាក់។
លោកមុន្នី ជាសមាជិកអ្នកស្រលាញ់ភេទប្រុសដូចគ្នាបានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា «បានជាខ្ញុំស្រឡាញ់ដូចគ្នា ខ្ញុំគិតថាសព្វថ្ងៃមិនមានអ្វីប្លែកទេ ដោយសារគ្រួសារខ្ញុំអត់ ប្រកាន់ហើយគាត់សម័យដែរ ។ តែគាត់ខ្វល់ជាងគេថា ខ្ញុំអាចរកលុយបានឬអត់រស់នៅបានឬអត់? គ្រួសារខ្ញុំមិនសូវខ្វល់រឿងនឹងគាត់ខ្វល់រឿងលុយឬសប្បាយ ឬមិនសប្បាយមានសុភមង្គលក្នុងគ្រួសារ ។ គាត់មិនសូវខ្វល់រឿងភេទឬការស្រឡាញ់ភេទដូចគ្នានោះទេ»។
ទោះបីជាមានការបង្ហាញពីភាពវិជ្ជមានពីក្រុមគ្រួសារយ៉ាងណាក៏និយាយ លោកមុន្នីបានរៀបរាប់ថាគ្រួសាររបស់លោកក៏មានភាពជំទាស់ផងដែរដែលរូបលោកស្រលាញ់ភេទដូចគ្នា។ជាងនេះនោះក៏មានការជំទាស់ពីមិត្តភក្តិមួយចំនួនផងដែរ ចំពោះការស្រលាញ់ភេទដូចគ្នារបស់លោកនេះផ្ទុយទៅវិញនៅកន្លែងធ្វើការរបស់លោកគេមិនបានយល់ចំពោះយ៉ាងណានោះទេ។
លោកបានបញ្ជាក់ចំពោះការគាំទ្រ ខណៈមានការរិះគន់មួយចំនួនយ៉ាងដូច្នេះថា «សម្រាប់ខ្ញុំមិនមានភាពអ្វីពិបាកនោះទេ សម្រាប់គ្រួសារប៉ុន្តែបើអ្នកដទៃវិញដែលស្រលាញ់ភេទដូចគ្នានោះមានការពិបាកដែលជារនាំងឧបសគ្គនៃការស្រលាញ់ភេទរដូចគ្នារបស់ពួកគេ» ។ «មុនដំបូងឪពុកម្ដាយរបស់ខ្ញុំ ក៏បានជំទាស់ចំពោះការស្រលាញ់ភេទដូចគ្នារបស់ខ្ញុំដែរ ប៉ុន្តែពេលនេះគាត់មិនបានជំទាស់នោះទេ ដោយសារខ្ញុំមិនមានដៃគូទេតែឥលូវគាត់ជំទាស់ទេ» ។ នេះបើតាមការបញ្ជាក់របស់លោកមុន្នី។
បើតាមលោកមុន្នីដដែលបញ្ជាក់ថា របស់ម្តាយឪពុកលោកចំពោះការស្រឡាញ់ភេទដូចគ្នាកន្លងមកនោះមានដូចជាហេតុអ្វីក៏កូនស្រឡាញ់ភេទដូចគ្នាអញ្ចឹង? តែឥឡូវគាត់ក៏បានយល់ឃើញពីករណីល្អបន្ទាប់ពីមានការបង្ហាញពីខ្ញុំបានមើលឃើញពីបណ្ដាញសង្គមជាច្រើន នៅប្រទេសលើសាកលលោកពួកគេក៏ស្រលាញ់ភេទដូចគ្នាដែរ។ លោកបានពន្យល់ថា «និយាយ ជាក់ស្តែងដូចគ្រួសារខ្ញុំអីចឹងពីមុនគាត់មិនពេញចិត្តទេ ប៉ុន្តែដល់ពេលបានឃើញ លើបណ្តាញ សង្គម គាត់បានយល់ដឹងបន្ថែម ទើបគាត់ដឹងថា រឿងស្រលាញ់ភេទដូចគ្នាហ្នឹងធម្មតា» ។
ទោះបីជាមានទស្សនៈចំពោះការស្រឡាញ់ភេទដូចគ្នាថា និងពិបាកក្នុងការរស់នៅពិសេសនោះ គឺសំដៅទៅលើកូនចៅបន្តពូជលោកក៏បានបញ្ជាក់ឲ្យដឹងថា៖ «ខ្ញុំគិតថាចំណុចនេះមិនមានអ្វីប៉ះពាល់នោះទេ ដោយសារបរិបទក្នុងសង្គមហើយនិងវប្បធម៌។ តែខ្ញុំគិតថាវប្បធម៌អាចមនុស្សកែប្រែបាន។ឧទាហរណ៍៖ប៉ះពាល់វប្បធម៌ តើចង់សួរថាវប្បធម៌អ្នកណាគេបង្កើត ហើយ បើយើងផ្លាស់ប្តូរវប្បធម៌យ៉ាងណាវិញ? វាមានផលវិជ្ជមានឬអវិជ្ជមានអ្វីខ្លះ? បើយើងបច្ចុប្បន្ន អ្នកស្រលាញ់ភេទផ្ទុយគ្នាខ្លះមានកូនហើយទុកគ្នាឬបោះចោលគ្នា។ប៉ុន្តែអ្នកស្រលាញ់ភេទដូចគ្នាបានយកកូនទៅចិញ្ចឹមដែលបង្កើតធនធានមនុស្សមួយបានដោយយកកូននោះទៅអប់រំរៀនសូត្រដែលជាចំណុចវិជ្ជមានមួយ»។
លោកមុន្នី ក៏បានបង្ហាញទស្សនៈចំពោះអ្នកដែលស្រឡាញ់ភេទដូចគ្នាដូចរូបលោកនៅក្នុងសង្គម បច្ចុប្បន្នថាពួកគេទាំងនោះ សុទ្ធតែមានទស្សនៈប្រហាក់ប្រហែលនិងរូបលោកផងដែរ។ពួកគាត់មិនគិតទាំងអស់ដូចជាសុភមង្គលសុខសម្បត្តិនិងកូនចៅបន្តពូជនៅពេលខាងមុខផងដែរពោលគឺពួកគាត់បានគិតដូចមនុស្សទូទៅពិសេសនោះអ្នកស្រឡាញ់ភេទផ្ទុយគ្នា។ រហូតដល់មានការយល់ព្រមពុកម្ដាយចំពោះការស្រលាញ់ភេទដូចគ្នាលោកមុន្នីក៏បានរៀបរាប់ទាំងដូច្នេះថា «ខ្ញុំបានព្យាយាមអប់រំពន្យល់ដល់គាត់ផ្ដល់គំនិតថ្មីៗដល់គាត់ដើម្បីឲ្យគាត់ទទួលស្គាល់រហូតយូរៗទៅគាត់បានទទួលស្គាល់ដោយគាត់បានមើលឃើញទៅបរិយាកាសខាងក្រៅតាមបណ្ដាញសង្គមជាដើម» ។
បើតាមការបញ្ជាក់របស់លោកឧបសគ្គដែលឪពុកម្ដាយមិនចូលចិត្តចំពោះការស្រឡាញ់ភេទដូចគ្នានោះ គឺមិនត្រូវបរិបទសង្គមនិងគ្មានកូនចៅបន្តពូជ ។ ប៉ុន្តែនៅពេលដែលខ្ញុំធំហើយអាចរកលុយបានគាត់ទៅលែងគិតលែងខ្វល់ចំពោះករណីនេះ ។ ចំពោះការស្រឡាញ់ភេទដូចគ្នានេះដែរលោកមុន្នីក៏បានស្នើឲ្យមានការបើកចំហរទៅដល់អ្នកស្រឡាញ់ភេទដូចគ្នាផងដែរ។ព្រោះថានៅក្នុងប្រទេសកម្ពុជាយើងគ្មានច្បាប់ណាហាមឃាត់ការស្រលាញ់ភេទដូចគ្នានោះទេផ្ទុយទៅវិញការហាមឃាត់នោះគឺជាផ្នត់គំនិតរបស់មនុស្សមួយចំនួនតែប៉ុណ្ណោះ។ ជាពិសេ ស នោះគឺចាស់ៗជំនាន់មុនដែលតែងតែជំទាស់តែរហូតមកដល់ពេលនេះ ករណីនេះគេបានផ្លាស់ប្ដូរខ្លះទៅហើយ។
លោកគូសបញ្ជាក់ថា៖ «សព្វថ្ងៃនេះយើងគ្មានច្បាប់ប្រឆាំងហើយនៅក្នុងសាសនាព្រះពុទ្ធក៏មិនមានការប្រឆាំងផងដែរចំពោះអ្នកស្រលាញ់ភេទដូចគ្នា។អ្វីដែលរើសបាននោះគឺជាផ្នត់គំនិតដែលគិតថាវាជាធម្មជាតិ ។ប៉ុន្តែឥឡូវស្ងាត់គំនិតទាំងនោះបានផ្លាស់ប្ដូរហើយ ជាមួយគ្នានោះ ដែរចាស់ៗជំនាន់មុនផ្លាស់ប្តូរខ្លះដែរហើយ» ។ លោកក៏បានស្នើសុំឲ្យមានការលើកយកប្រធានបទការស្រលាញ់ភេទដូចគ្នាឲ្យបានទូលំទូលាយ។
ទាក់ទិននឹងការស្រឡាញ់ភេទដូចគ្នានេះដែរ កញ្ញាម្នាក់សុំមិនបញ្ចេញឈ្មោះក៏បានស្នើសុំឲ្យមានការនិយាយយ៉ាងទូលំទូលាយចំពោះអ្នកស្រលាញ់ភេទដូចគ្នា ហើយកុំម៉ាក់ងាយចំពោះពួកគាត់។ កញ្ញាថា ការស្រលាញ់ភេទដូចគ្នា ក៏មានការរារាំងពីឪពុកម្នាយផងដែរ ព្រោះគាត់គិតថា ខ្វះនឹងប៉ះពាល់ដល់កិត្តសយកេរ្តិ៍ឈ្មោះគ្រួសារ ពិសេសនោះគ្មានបន្តពូជជាដើម ។
ចែករំលែកព័តមាននេះ