រាជធានីភ្នំពេញ ៖ ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញអំពីការបំពាក់ម៉ាស៊ីនថ្មី ដែលអាចកាយសំរាមបានដោយស្វ័យប្រវតិ្ត និងស្នើសុំប្រជាជនទាំងអស់ចូលរួមថែរក្សាអនាម័យទាំងអស់គ្នា។ ក្នុងឃ្លីបវីដេអូដែលមានរយៈពេលជិត២នាទី បានចេញនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ របស់ ឯកអគ្គរាជទូតប្រចាំព្រះរាជាណាចក្រកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានលើកជាចម្ងល់ដូចនេះថា តើសំរាមដែលហូរចូលទៅក្នុងទន្លេ តើគេកាយយកតាមរបៀបណា?
ឯកអគ្គរាជទូត បានមានប្រសាសន៍ថា «នេះជារនាំងដែលយើងដាក់នៅមុខទន្លេ បើរនាំងច្រោះ នេះពេញដោយសំរាម នោះវានឹងនាំឱ្យស្ទះផ្លូវទឹកហូរ និងធ្វើឱ្យទឹកលិចក្នុងទីក្រុង ដោយសារសំរាមមានការកើនឡើងច្រើន ហួសពីលទ្ធភាពកាយចេញ ដោយកម្លាំងមនុស្ស ដូចនេះយើងបានបំពាក់ម៉ាស៊ីនថ្មីដែលអាច កាយសំរាមបានដោយស្វ័យប្រវត្តិ»។
យើងសង្ឃឹមថា នឹងជួយធ្វើឱ្យទឹកហូរបានលឿន និងបរិស្ថានស្អាតក្នុងទន្លេ។ លោកឯកអគ្គរាជទូត បានរំលឹកថា សំរាមនៅទីសាធារណៈ គឺជាហេតុបង្កឱ្យស្ទះបំពង់លូ និងលិចក្នុងទីក្រុងផងដែរ។ សូមលោក លោកស្រីបន្តចូលរួមថែរក្សា អនាម័យ ក្នុងទីសារធាណៈទាំងអស់គ្នា៕ ដោយ ៖ ស្រី គំនិត
ចែករំលែកព័តមាននេះ