ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុះរើ​សំណង់ នៅ​មុខ​ប្រាសាទអង្គរវត្ត

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សំណង់​អគារ​មុខ​ប្រាសាទអង្គរវត្ត​ត្រូវ​បាន​រុះរើ​ជា​ស្ថាពរ​ដោយ​មានការ​ចូលរួម សហការ​ដោយ​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ក្រោម​គម្រោង​អភិវឌ្ឍន៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០​។ លោក សឿង…

ខេត្តសៀមរាប ៖ សំណង់​អគារ​មុខ​ប្រាសាទអង្គរវត្ត​ត្រូវ​បាន​រុះរើ​ជា​ស្ថាពរ​ដោយ​មានការ​ចូលរួម សហការ​ដោយ​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ក្រោម​គម្រោង​អភិវឌ្ឍន៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០​។

លោក សឿង ស៊ី​ថា ប្រធាន​ការិយាល័យ​ទីក្រុង​ស្អាត​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានឱ្យ​ដឹង​ថា នេះ​ជា​សំណង់​ទី​១០​ហើយ ដែល​ត្រូវ​បាន​រុះរើ​ដោយ​ស្ម័គ្រចិត្ត និង​ប្រគល់​ទីតាំង​ជូន​អាជ្ញាធរ​ជាតិ អប្សរា​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ពន្ធ និង​សម្បទា​ទេសចរណ៍​។ លោក​បន្ត​ថា ចំពោះ​ការ​រុះរើ​នា​ពេល​នេះ មន្ទីរ​ទេសចរណ៍​សប្បាយ​រីករាយ​សហការ​ជាមួយ​អាជ្ញាធរ ជាតិ​អប្សរា​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍ កែ​លម្អ​ជា​សួនច្បារ ដាំ​ដើមឈើ ឱ្យ​មានការ​ទាក់ទាញ ទេសចរណ៍​មក​លេង​កាន់តែ​ច្រើន​ក្នុង​តំបន់​បេតិកភណ្ឌ​របស់​កម្ពុជា​។

លោក យិ​ត ចាន់​ដា​រដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​ថា ការ​រុះរើ​សំណង់​ទាំងអស់ មុខ​ប្រាសាទអង្គរវត្ត គឺ​មិន​ត្រូវ​បាន​លើកលែង​អគារ​ណាមួយ​ទេ សូ​ម្បី​សំណង់​របស់​អាជ្ញាធរ​ជាតិ អប្សរា​ផ្ទាល់​៕ ដោយ ៖ ស្រី គំនិត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ