ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ស្ត្រី​២​នាក់ ដឹក​ក្មេង​ដើរ​សុំទាន​ដាក់​ពន្ធនាគារ​ម្នាក់​១៦​ថ្ងៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលា​ដំ​បូ​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ស្ត្រី​២​នាក់ ដែល​ជាប់​ពាក់​ពន្ធ​កេងប្រវ័ញ្ច​លើ​ពលកម្ម​កុមារ (​ដឹក​ក្មេង​ដើរ​សុំទាន​តាម​ភ្លើងស្តុប​) ដាក់​ពន្ធនាគារ​ម្នាក់​៣​ខែ…

រាជធានី​ភ្នំពេញ ៖ សាលា​ដំ​បូ​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ស្ត្រី​២​នាក់ ដែល​ជាប់​ពាក់​ពន្ធ​កេងប្រវ័ញ្ច​លើ​ពលកម្ម​កុមារ (​ដឹក​ក្មេង​ដើរ​សុំទាន​តាម​ភ្លើងស្តុប​) ដាក់​ពន្ធនាគារ​ម្នាក់​៣​ខែ តែ​ទោស​នេះ​ត្រូវ​បាន​ឲ្យ​អនុវត្ត​ទណ្ឌកម្ម ក្នុង​ពន្ធនាគារ​ត្រឹម​១៦​ថ្ងៃ សល់​ប៉ុន្មាន​ព្យួរ​ទាំងអស់​។ ជនជាប់ចោទ​ម្នាក់​ឈ្មោះ ឆែ ធឿ​ន ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​អន្ទុង​៤ សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ និង​មុខរបរ​មិន​ពិតប្រាកដ​។

និង​ម្នាក់​ឈ្មោះ នួន ទូច ភេទ​ស្រី អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​អន្ទុង​៤ សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ សូម​រំលឹក​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​ជំនាញ​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន រាជធានី​ភ្នំពេញ បាន​ចុះ​អនុវត្ត​តាម​ចំណារ​អនុញ្ញាត​ឲ្យ​បង្ក្រាប​ជាក់ស្តែង របស់​លោក ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លើ​ករណី​កេងប្រវ័ញ្ច​ពលកម្ម កុមារ ក្នុង​រូបភាព​បង្ខំ​ឲ្យ​ក្មេង​ដើរ​សុំទាន​តាម​ភ្លើងស្តុប ឈាន​ដល់​ការ​ឃាត់ខ្លួន​មេខ្យល់​២​នាក់ និង​សង្គ្រោះ​កុមារ​រង​គ្រោះ​៦​នាក់​។

លោក​វរៈសេនីយ៍ឯក កែវ ធា ប្រធាន​ការិយាល័យ​ប្រឆាំង​ការ ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់ និង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ភ្នំពេញ ទើប​នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ពួក​គេ​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន​។ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន ប្រគល់​ឲ្យ​ទៅ​មន្ទីរ​សង្គមកិច្ច​យក​ទៅ​គ្រប់គ្រង​។

លោក កែវ ធា បន្ត​ថា ករណី​ខាងលើ​នេះ​សមត្ថកិច្ច យើង​បាន​សង្គ្រោះ​កុមារ​រង​គ្រោះ​ចំនួន​៦​នាក់​(​ស្រី​៣​នាក់​) ក្នុង​នោះ​មាន​ទារក​ចំនួន​២​នាក់​ប្រុស ដែល​ជា​ករណី​កេងប្រវ័ញ្ច​ពលកម្ម​លើ​កុមារ (​ក្នុង​រូបភាព​ដើរ​សុំទាន​) នៅ​ចំណុច​ក្នុង​ផ្សា​របឹង​ឈូក សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ក្រោយ​ជាប់​ឃុំឃាំង​អស់​រយៈពេល​១៥​ថ្ងៃ តុលាការ​បាន​លើកយក​សំណុំរឿង​នេះ​មក​បើក​សវនាការ​ជំនុំជម្រះ​ទោស និង​ក្រោយ​ពេល​បញ្ចប់ សវនាការ​ភ្លាម ចៅក្រម​ជំនុំជម្រះ​បាន​សម្រេច​ផ្ដន្ទាទោស​លើ​ជនជាប់ចោទ ដាក់​ពន្ធនាគារ​កំណត់ ម្នាក់​៣​ខែ និង​ឲ្យ​អនុវត្ត​ក្នុង​ឃុំ​ត្រឹម​១៦​ថ្ងៃ​ប៉ុណ្ណោះ ពោល​គឺ​ជន​ត្រូវ​ចោទ​នឹង​រួច​ពី​ពន្ធនាគារ នៅ​ថ្ងៃ​សុក្រ​ស្អែក​ទី​១២​នេះ​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ