ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​អង់គ្លេស​ធ្លាក់​ចុះ​អាក្រក់​បំផុត ២០,៤% ក្នុង​ខែមេសា​នេះ

3 ឆ្នាំ មុន

ទីក្រុង​ឡុ​ង​ដ៍ ៖ ការិយាល័យ​ស្ថិតិ​ជាតិ (ONS) បាន​និយាយ​ថា ការ​ធ្លាក់​ចុះ​នេះ​ជា​ប្រវត្តិសាស្ត្រ​ហើយ ដែល​បាន​ប៉ះពាល់​ស្ទើរតែ​គ្រប់​វិស័យ​នៃ​សកម្មភាព​សេដ្ឋកិច្ច ហើយ​ការ​ធ្លាក់​ចុះ​នៅ​ពេល​នេះ គឺ​ធំ​ជាង​៣​ដង បើ​ធៀប​នឹង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ទាំងមូល…

ទីក្រុង​ឡុ​ង​ដ៍ ៖ ការិយាល័យ​ស្ថិតិ​ជាតិ (ONS) បាន​និយាយ​ថា ការ​ធ្លាក់​ចុះ​នេះ​ជា​ប្រវត្តិសាស្ត្រ​ហើយ ដែល​បាន​ប៉ះពាល់​ស្ទើរតែ​គ្រប់​វិស័យ​នៃ​សកម្មភាព​សេដ្ឋកិច្ច ហើយ​ការ​ធ្លាក់​ចុះ​នៅ​ពេល​នេះ គឺ​ធំ​ជាង​៣​ដង បើ​ធៀប​នឹង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ទាំងមូល ក្នុង​ឆ្នាំ​២០០៨ ដល់​២០០៩ នេះ​បើ​យោង​តាម BBC ។

ប៉ុន្តែ​ក្រុម​អ្នកវិភាគ បាន​និយាយ​ថា ខែមេសា ទំនងជា​ខែ​អាក្រក់​បំផុត ព្រោះ​រដ្ឋាភិបាល​បាន​ចាប់ផ្តើម​បន្ធូរបន្ថយ​កុំ​ឲ្យ​ធ្លាក់​ចុះ​បន្ត នៅ​ក្នុង​ខែឧសភា ។

ONS ក៏​បាន​ចេញផ្សាយ​តួលេខ សម្រាប់​រយៈពេល​៣​ខែ ចាប់ពី​ខែកុម្ភៈ ដល់​ខែមេសា ដែល​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​១០,៤% បើ​ប្រៀបធៀប នឹង​រយៈពេល ៣​ខែ​មុន ។

ព័ត៌មាន​អំពី​ការ​ធ្លាក់​ចុះ​នេះ បាន​កើតឡើង ខណៈ​ដែល​កម្មករ​អង់គ្លេស​ជិត​៩​លាន​នាក់ កំពុង​ទទួល​បាន​ប្រាក់​ឈ្នួល​របស់​ពួក​គេ ពី​រដ្ឋាភិបាល ខណៈ​ដែល​ចំនួន​ប្រជាជន ដែល​អះអាង​ថា ទទួល​បាន​អត្ថប្រយោជន៍​ពី​ភាព​អត់​ការងារ​ធ្វើ ពី​៨៥៦.៥០០​នាក់ ដល់​២,១​លាន​នាក់​នៅ​ក្នុង​ខែមេសា ។

ទោះ​យ៉ាងណា ONS បានអោយ​ដឹង​ដែរ​ថា ការ​ធ្លាក់​ចុះ GDP ក្នុង​ខែមេសា គឺ​ធំ​បំផុត ដែល​ចក្រភព​អង់គ្លេស​មិន​ធ្លាប់​មាន​ទេ ។

លោក Jonathan Athow ជា​អ្នក​ស្ថិតិ​ជាតិ បាន​មាន​ប្រសាសន៍​ថា “​សេដ្ឋកិច្ច​អង់គ្លេស​ធ្លាក់​ចុះ​២០,៤% គឺ​ធំ​ជាង​៣​ដង បើ​ប្រៀបធៀប​ទៅ​នឹង​ខែ​មុន និង​ធំ​ជាង​១០​ដង មុន​ពេល​ដែល Covid-19 ចាប់ផ្ដើម​រាតត្បាត​នៅ​ខែកុម្ភៈ​” ។ ព្រោះថា កាលពី​ខែមេសា សេដ្ឋកិច្ច​មាន​ទំហំ​តូច​ជាង​ខែកុម្ភៈ ប្រហែល​២៥​ភាគរយ ។

លោក​បាន​បន្ត​ថា ស្ទើរតែ​គ្រប់​វិស័យ​នៃ​សេដ្ឋកិច្ច ត្រូវ​រង​ប៉ះពាល់ ទាំង​បណ្ដា​ហាង ការ​អប់រំ​សុខភាព និង​ការ​លក់​រថយន្ត សូ​ម្បី​ជាងកាត់ដេរ និង​អ្នក​សាងសង់​ផ្ទះ ក៏​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដែរ ។ ទោះបី​យ៉ាងណា លោក​Jonathan Athow បាន​ប្រាប់ BBC នៅ​ថ្ងៃនេះ​ថា “​វា​ទំនងជា​ខែមេសា ជា​ចំណុច​ដែល​ទាប​បំផុត​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ