ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ កំពុង​វាយប្រហារ​ឥណ្ឌា​ធ្ងន់ធ្ងរ​ដោយ​ឆ្លង​ជាង​១​ម៉ឺន​នាក់ ក្នុង​មួយ​ថ្ងៃ

3 ឆ្នាំ មុន

ឥណ្ឌា​មាន​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី​រហូត​ដល់​ជាង​១​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​នៅ​ថ្ងៃ​សុក្រ​នេះ ។ ចំណែក​ចំនួន​អ្នកមាន​ផ្ទុក​កូ​វី​ដ​១៩ បាន​កើនឡើង​ដល់​ជិត​បី​សែន​នាក់ ដោយ​ធ្វើ​អោយ ឥណ្ឌា​ក្លាយជា​ប្រទេស​ដែល​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩ ច្រើន​ជាងគេ​បំផុត ទី​បួន​នៅ​ក្នុង​ពិភពលោក ។ សារព័ត៌មាន…

ឥណ្ឌា​មាន​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី​រហូត​ដល់​ជាង​១​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​នៅ​ថ្ងៃ​សុក្រ​នេះ ។ ចំណែក​ចំនួន​អ្នកមាន​ផ្ទុក​កូ​វី​ដ​១៩ បាន​កើនឡើង​ដល់​ជិត​បី​សែន​នាក់ ដោយ​ធ្វើ​អោយ ឥណ្ឌា​ក្លាយជា​ប្រទេស​ដែល​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩ ច្រើន​ជាងគេ​បំផុត ទី​បួន​នៅ​ក្នុង​ពិភពលោក ។

សារព័ត៌មាន The Stateman របស់​ឥណ្ឌា​បាន​រាយការណ៍​ថា ក្នុង​រយៈពេល​២៤​ម៉ោង ប៉ុណ្ណោះ មាន​មនុស្ស​ចំនួន​រហូត​ដល់ ១០៩៥៦​នាក់​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ហើយ​អ្នក​ស្លាប់​៣៩៦​នាក់ ។ ឥណ្ឌា​មាន​អ្នក​ផ្ទុម​កេ​រោគ​កូ​វី​ដ​១៩ ចំនួន​ជិត​៣​សែន​នាក់ ។

ចំណែក​អ្នក​ស្លាប់មាន​ចំនួន​ជិត​៨៥០០​នាក់ ។ ឥណ្ឌា​បាន​ក្លាយជា​ប្រទេស​ទី​បួន ដែល​មាន​អ្នកជំងឺ​កូ​វី​ដ​១៩​ច្រើន​ជាងគេ​បំផុត បន្ទាប់​ពី​អា​មេ​រិ​ក ប្រេ​ស៊ី​ល និង រុ​ស្ស៊ី ។

ទីក្រុង​ញូ​វ ដេ​លី របស់​ឥ​ណ្ធា​រង​ការ​វាយប្រហារ​ខ្លាំង​ជាងគេ​ដោយសារ​កូ​វី​ដ​១៩ ។
តួលេខ​ពិភពលោក មាន​អ្នកជំងឺ​កូ​វី​ដ​១៩ ចំនួន​ជាង ៧,៥ លាន​នាក់ ហើយ​មាន​អ្នក​ស្លាប់​ជាង​៤,២​សែន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ