ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ព្យុ​ង​យ៉ាង​ គំរាម​អា​មេ​រិ​ក​ឱ្យ​នៅ​ស្ងៀម ​កុំ​ជ្រៀតជ្រែក

3 ឆ្នាំ មុន

កូរ៉េ​ខាងជើង​-​អា​មេ​រិ​ក ៖ ក្រសួង​ការ​បរ​ទេស​កូរ៉េ​ខាងជើង​ថ្លែង​កាលពី​ថ្ងៃ​ទី​១១ មិថុនា ថា សហ​រដ្ឋអាមេរិក​ពុំ​មាន​សិទ្ធិ​ណាមួយ​ដើម្បី​ធ្វើ​អត្ថា​ធិ​ប្បាយ​លើ​កិច្ចការ​អន្តរ​កូរ៉េ​ឡើយ ហើយ​បាន​ណែ​នាំ​ដល់​រដ្ឋការ​អា​មេ​រិ​កថា យក​ល្អ​គួរ​នៅ​ស្ងៀម​ប្រសិនបើ​ខ្លួន​ចង់​ឲ្យ​ការ​បោះ​ឆ្នោត​​ប្រធានា​ធិបតី​នា​ថ្ងៃ​ទី​៣ វិច្ឆិកា​ខាង​មុខ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ។…

កូរ៉េ​ខាងជើង​-​អា​មេ​រិ​ក ៖ ក្រសួង​ការ​បរ​ទេស​កូរ៉េ​ខាងជើង​ថ្លែង​កាលពី​ថ្ងៃ​ទី​១១ មិថុនា ថា សហ​រដ្ឋអាមេរិក​ពុំ​មាន​សិទ្ធិ​ណាមួយ​ដើម្បី​ធ្វើ​អត្ថា​ធិ​ប្បាយ​លើ​កិច្ចការ​អន្តរ​កូរ៉េ​ឡើយ ហើយ​បាន​ណែ​នាំ​ដល់​រដ្ឋការ​អា​មេ​រិ​កថា យក​ល្អ​គួរ​នៅ​ស្ងៀម​ប្រសិនបើ​ខ្លួន​ចង់​ឲ្យ​ការ​បោះ​ឆ្នោត​​ប្រធានា​ធិបតី​នា​ថ្ងៃ​ទី​៣ វិច្ឆិកា​ខាង​មុខ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ។

សេចក្ដីថ្លែងការណ៍​នោះ ដែល​ដកស្រង់​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង KCNA ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួងការបរទេស​អា​មេ​រិ​ក សម្ដែង​ពី​ការ​ខកចិត្ត​របស់​ខ្លួន ក្រោយ​ការ​កាត់​ផ្ដាច់​កាលពី​ថ្ងៃ​ទី​៩ មិថុនា របស់​កូរ៉េ​ខាងជើង​បណ្ដា​ខ្សែ​ទាក់​ទង​ដោយ​ផ្ទាល់​ជាមួយ​កូរ៉េ​ខាងត្បូង ។

ក្រោយ​ការ​គំរាមកំហែង​ជា​ច្រើន​ថ្ងៃ ក្រុង​ព្យុ​ង​យ៉ាង​បាន​កាត់​ផ្ដាច់​ខ្សែ​ទាក់ទង​ដោយ​ផ្ទាល់​ទាំង​ឡាយ​របស់​ខ្លួន​ជាមួយ​កូរ៉េ​ខាងត្បូង​ដើម្បី​បរិហារ​ភាព​អ​សកម្មភាព​របស់​ក្រុង​សេ​អ៊ូ​ល ចំពោះ​ការ​បញ្ជូន​បណ្ដាសារ​របស់​ពួក​រត់ចោលជួរ​កូរ៉េ​ខាងជើង​ទៅ​កាន់​ប្រទេស​ពួក​គេ ។ កាលពី​ថ្ងៃ​ទី​១០
មិថុនា កូរ៉េ​ខាងត្បូង​ថ្លែង​ថា ខ្លួន​នឹង​សន្យា​ឲ្យ​តុលា​ការ​ចាត់ការ​ប្រឆាំង​អង្គការ​២​ដែល​ធ្វើ​ប្រតិ​បត្តិការ​បែប​នោះ ។

លោក KWON JONG GUN ដែល​ទទួល​បន្ទុក​កិច្ចការ​អា​មេ​រិ​ក​នៃ​ក្រសួងការបរទេស​កូរ៉េ​ខាង​ជើង​បាន​គំរាម​ថា ប្រសិនបើ​អា​មេ​រិ​ក​លូកដៃ​ចូល​កិច្ចការ​របស់​អ្នក​ដទៃ ដោយ​ធ្វើ​អត្ថាធិប្បាយ​ពុំ​មានការ​ប្រុង​ប្រយ័ត្ន​នានា​មិន​គិត​ដោះស្រាយ​កិច្ចការ​របស់​ខ្លួន​ផ្ទាល់ ពេល​ដែល​សភាពការណ៍​នយោបាយ​របស់​ខ្លួន​កំពុង​តែ​អាក្រក់ និង​បាត់បង់​របៀបរៀបរយ​ពុំ​ធ្លាប់​មាន​ពី​មុន​មក នោះ​អា​មេ​រិ​ក​អាច​រង​ដំបង​ដែល​ត្រឡប់​ទៅ​សំពង​ខ្លួនឯង ។

លោក​បន្ត​ថា​សហរដ្ឋអាមេរិក​ត្រូវ​ប្រកាន់ពាក្យ​សន្យា​របស់​ខ្លួន ។ នោះ​វា​មិន​គ្រាន់តែ​ល្អ​សម្រាប់​ផលប្រយោជន៍​របស់​អា​មេ​រិ​ក​ប៉ុណ្ណោះ​ទេ​តែ​ក៏​សម្រាប់​ការ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នា​ពេល​ខាង​មុខ​នេះ​ដែរ ។

ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងជើង វាយ​ត​ម្លែ​កាលពី​ថ្ងៃ​ទី​១២ មិថុនា​ថា ពេល​នេះ​កូរ៉េ​ខាង
ជើង​ពិតជា​អស់សង្ឃឹម​ចំពោះ​អវត្តមាន​នៃ​ការ​រីក​ចម្រើន​ក្នុង​ការ​ចរចា​ជាមួយ​អា​មេ​រិ​ក ២​ឆ្នាំ​ក្រោយ​ការ​ជួប​គ្នា​កំពូល​ជា​ប្រវត្តិសាស្ត្រ​រវាង​លោក​គី​ម​ជុង​អ៊ុ​ន និង​លោក​ដូ​ណា​ល់ ត្រាំ ។

រដ្ឋមន្ត្រី​រូប​នោះ​លោក RI SON GWON ក្នុង​សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន KCNA អះអាង​ថា ក្ដី​សង្ឃឹម​កែ​លម្អទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​ដែល​មាន​ខ្ពស់
ក្រោម​ក្រសែភ្នែក​របស់​ពិភពលោក​ទាំងមូល កាលពី​២​ឆ្នាំ​មុន ពេល​នេះ​បាន​ប្រែ​ក្លាយទៅជា​បាត់​សង្ឃឹម​អស់​មក​ពី​បាត់បង់​ល្បឿន ។ លោក​បន្ត​ថាក៏​ទោះបី​ប្រទេស​ទាំង​២​និយាយ​ថា​ចង់បាន​សន្តិភាព តែ​ក្រុង​វ៉ា​ស៊ិន​តោន​បែរជា​ចង់​ធ្វើ​ឲ្យ​សភាពការណ៍​ធ្ងន់ធ្ងរ​វិញ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ